- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2021 Khmernote
តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជា គឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ យោងតាមការបង្ហោះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នការដាំដុះស្រូវរបស់កសិករមួយចំនួនមិនពិបាក និងចំណាយកម្លាំងច្រើនទៀតឡើយ ដោយសារតែមានឧបករណ៍ដាំគ្រាប់ស្រូវជាជួរ។ ក្នុងការបង្ហោះនោះដែរ ឯកឧត្តមបានលើកឡើងថា៖ «ដោយសារមានសន្តិភាព ស្ថិរភាពសង្គមធ្វើឲ្យប្រទេសកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់ សម័យបានចូលមកបំពេញតួនាទីជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកំលាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្វេងយល់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ចក្ខុវិស័យក្នុងការកែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2021 Khmernote
យោងតាមការចុះផ្សយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះបានឱ្យដឹងថា ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍នេះ។ អាហារដ្ឋាន និងតូបលក់នំបញ្ចុក និងតូបលក់ដូរផ្សេងៗទៀត ដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្ម ក្នុងដំណាក់កាលនេះផងដែរ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែអំឡុងពេល ២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់ ១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជិត ៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័ក នៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុក។ ក្នុងនោះ អ្នកពាក់ព័ន្ធថ្មីជាមួយនឹងម្តាយកូនអ្នកវិជ្ជមានកូវីដ-១៩ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រះដាក់ចន្លោះពី៥០ទៅ១០០នាក់ផ្សេងទៀតនឹងត្រូវយកសំណាកធ្វើតេស្តនៅថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១។
- អាជីវកម្មអាជីវកម្ម July 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation បានឱ្យដឹងថា អគ្គិភ័យដែលបានបង្កឡើងដោយការផ្ទុះនៅក្នុងរោងចក្រស្នោរនៅក្នុងស្រុក Bang Phli ប្រហែលម៉ោង ៣ព្រឹក បានសម្លាប់អ្នកជួយសង្គ្រោះអាយុ ១៨ ឆ្នាំម្នាក់ និងរងរបួសជិត ៦០ នាក់ផ្សេងទៀត ហើយការខូចខាតគិតមកទល់ពេលនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៧០០ លានបាត (ប្រមាណជា ២១.៧ លានដុល្លារអាមេរិក)។ នាយកដ្ឋានការពារនិងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថា យ៉ាងហោចណាស់មានផ្ទះចំនួន ៧០ និងយានយន្ត ១៥ គ្រឿងត្រូវបានខូចខាតដោយសារការផ្ទុះនេះ។ យ៉ាងណាមិញក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់មូលហេតុនៃការផ្ទុះនេះទេ ប៉ុន្តែអ្នកស្រុកនៅចម្ងាយ ៥ គីឡូម៉ែត្រនៃអគ្គិភ័យត្រូវបានគេប្រាប់ឱ្យនៅឆ្ងាយពីកន្លែងនោះដោយសារផ្សែងពុល ដែលក្នុងនោះមានសារធាតុគីមីជាង ១០
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីកូវីដ-១៩ ក្នុងសហគមន៍ថ្មីចំនួន ២៤៤ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យករណីសរុបនៅក្នុងទីក្រុងហូជីមិញឡើងចំនួន ៥,៨៦៥ ករណី ធ្វើឱ្យទីក្រុងដ៏ធំ និងល្បីល្បាញមួយនេះក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងការផ្ទុះឡើងនៃរលកថ្មីនេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ការចម្លងក្នុងសហគមន៍ថ្មីចំនួន ២៤៤ករណីកាលពីថ្ងៃអាទិត្យក្នុងនោះ ករណីចំនួន ២១៣ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចម្បងរបស់វៀតណាម, ចំនួន ១១ករណី នៅប៊ិញដុង, ១០ នៅភូយឿន, ៥ នាក់នៅឡុងអាន, ៤ នៅប៊ិញឌិញ, ២ ករណីនៅវីញឡុង, ហាយផុង, បាក់កាង និងតៃនិញ និង
- ទេសចរណ៍ទេសចរណ៍ July 5, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយដ្ឋានឆ្នេរកែប ស្ថិតក្នុងខេត្ដកែប ត្រូវបានសាងសង់ប្រមាណ៧៥ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាម លោក រស់ សោភ័ណ បានឱ្យដឹងថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយនេះ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចតាមផែនការបានប្រមាណ ៧៥ភាគរយហើយ។ សូមជម្រាបផងដែរថា បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែបន្តរាតត្បាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញ-ចូលច្រើនដូចឆ្នាំមុនៗយ៉ាងណាក្ដី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2021 Khmernote
បំណុលគ្រួសារនៅប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ឆ្នាំមកនេះ បន្ទាប់ពីបានកើនឡើងដល់ ៩០.៥% នៃផលិតផលក្នុងស្រុកសរុបនៅត្រីមាសទីមួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានរាយការណ៍ថា បំណុលគ្រួសារមិនទាន់សងរបស់ប្រជាជនថៃបានកើនឡើងដល់ ១៤.១៣ ទ្រីលានបាតក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ ឬ ៩០.៥% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ឆ្នាំនេះបើយោងតាមទិន្នន័យរបស់ធនាគារថៃ។ ការផ្ទុះឡើង នៃវីរុសកូវីដ-១៩ ដែលអូសបន្លាយក្នុងឆ្នាំនេះ បាននាំឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ច និងបំណុលគ្រួសារកាន់តែកើនឡើង។ ជាលទ្ធផល K-Research បានផ្លាស់ប្តូរការព្យាករណ៍បំណុលគ្រួសារនៅប្រទេសថៃក្នុងឆ្នាំ២០២២ ដល់កម្រិត ៩០-៩២% នៃផលិតផលក្នុងស្រុកសរុបពី ៨៩-៩១%
- ទេសចរណ៍ទេសចរណ៍ July 5, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ខេត្តមណ្ឌលគិរី នឹងក្លាយជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ បន្ទាប់ពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានគាំទ្រ សេចក្ដីព្រាងសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។ ក្រសួងបានបន្តឱ្យដឹងថា ផែនការមេនេះនឹងប្រែក្លាយខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើស្រស់ សម្រាប់តម្រូវការក្នុងស្រុក និងនាំចេញ និងជាខេត្តមានការគិតគូរច្បាស់លាស់នូវទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស »។ ជាមួយគ្នានេះដែរនៅឆ្នាំ២០៣០ ខេត្តមណ្ឌលគិរីរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២លាននាក់ ដោយបង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ លើសពីនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2021 Khmernote
យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦,៦៧៥ ជូន ២១០ ក្រុមហ៊ុន-ស្ថាប័ន។ ក្រសួងបានបន្តថា ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះក្រសួងក៏បានបញ្ជាក់ថា ក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម។ គួរបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19










