យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឱ្យដឹងថា នៅក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ ដំណាំគូលែនក្នុងខេត្ត Bac Giang រកចំណូលបានជាង ៦.៧ ទ្រីលានដុង (ជាង ២៩៦លានដុល្លារអាមេរិក) ពីការលក់ និងសេវាកម្មពាក់ព័ន្ធ។ ប្រជាកសិករនៅក្នុងខេត្តនេះ បានលក់ផ្លែគូលែនជាង ២១៥,០០០ តោននៅឆ្នាំនេះ កើនឡើងជាង ៥ ម៉ឺនតោនពីឆ្នាំ ២០២០ ក្នុងតម្លៃជាមធ្យម ១៩៨០០ ដុង (០.៨៦ ដុល្លារ) ក្នុងមួយគីឡូក្រាម។
ក្នុងចំណោមបរិមាណនេះ ១២៦,០០០ តោន (៥៨.៦%) ត្រូវបានលក់នៅលើទីផ្សារក្នុងស្រុក ហើយជាង ៨៩,០០០ តោន (៤១.៤%) ត្រូវបាននាំចេញ។ ក្រៅពីទីផ្សារប្រពៃណីរបស់ប្រទេសចិន គូលែនខេត្ត Bac Giang ក៏បានរកឃើញផ្លូវរបស់ពួកគេចូលទៅក្នុងប្រទេសជាច្រើនទៀតដូចជា ជប៉ុន អាមេរិក អូស្ត្រាលី និងប្រទេសនៅអាស៊ីអាគ្នេយ៍សហភាពអឺរ៉ុបនិងមជ្ឈឹមបូព៌ា។
ខេត្ត Bac Giang គ្រោងនឹងរក្សាតំបន់ដាំដុះគូលែនឲ្យមានស្ថេរភាពក្នុងផ្ទៃដី ២៨,១០០ ហិកតានៅក្នុងឆ្នាំ ២០២២ ខណៈពេលដែលការពង្រីកផ្ទៃដីដាំដុះគូលែន ដែលត្រូវបានដាំដុះក្រោមស្តង់ដារ VietGAP និង GlobalGAP ក៏ដូចជាតំបន់ដែលមានចុះបញ្ជីជាតំបន់ដាំដុះសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក ជប៉ុន និងចិន៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


