ផ្លូវជាតិលេខ៧ ពីស្គន់ដល់កំពង់ចាម នឹងកាន់តែទូលាយជាងមុន ខណៈក្រសួងសាធារណការ នឹងពង្រីកពី ២ទៅ ៤គន្លង
សេដ្ឋកិច្ច July 15, 2021 Khmernote

ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម លែងតូចចង្អៀតទៀតហើយ ពោលគឺនឹងធំទូលាយផ្ដល់ភាពងាយស្រួលក្នុងការបើកបររបស់ប្រជាពលរដ្ឋ ខណៈផ្លូវនេះកំពុងត្រួតពិនិត្យគម្រោងពង្រីកពី ២ ទៅ ៤គន្លង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបង្ហាញក្នុងឱកាសដឹកនាំគណប្រតិភូចម្រុះដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអមដំណើរពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលព្រឹកថ្ងៃចន្ទ កន្លងទៅនេះ ដើម្បីចុះពិនិត្យគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពី២ ទៅ ៤គន្លង ពីរង្វង់មូលស្គន់ទៅខេត្តកំពង់ចាម ប្រវែងប្រមាណ ៤៥ គ.ម.៕

អត្ថបទ៖ លីនី