ធនាគារជាតិនៃកម្ពុជា៖ ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា
ហិរញ្ញវត្ថុ July 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាប្រកាសថា ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើការ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិ នៃកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ធនាគារជាតិនៃ កម្ពុជា និងភាគីពាក់ព័ន្ធទាំង អស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋ កិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ ធនាគារ ជាតិនៃកម្ពុជាសូមលើកទឹក ចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើ ប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ កន្លងមក ដើម្បីបង្កើនការ យល់ដឹងនិងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារ ជាតិនៃកម្ពុជា ក៏បានផ្សព្វ ផ្សាយអំពីរបៀបនៃការទុក ដាក់និងប្រើប្រាស់ក្រដាស ប្រាក់រៀលឱ្យបានត្រឹមត្រូវនិងប្រកបដោយអនាម័យតាម រយៈវីដេអូខ្លី និងឯកសារអប់រំផ្សេងៗផងដែរ។

ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវានៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី -ខេត្ត (លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើ ការ។ ក្នុងករណីដែលក្រដាស ប្រាក់រៀលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃ កម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។

សូមបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាម គ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសូមថ្លែងអំណរគុណ និងសង្ឃឹម ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំង នឹងទង្វើទាំង ឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង៕

ប្រភព៖ ក្រសួងព័ត៌មាន