ព័ត៌មានចុងក្រោយ
  • មិនធម្មតាទើបចាប់ផ្ដើមដាំ ២ខែសោះ កសិករខេត្តសៀមរាបគ្រោងពង្រីកការដាំស្លឹកគ្រៃឱ្យបាន ១០០ហិកតាដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2021 Khmernote

    យោងតាម​ការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមប្រជាកសិករខេត្តសៀមរាប គ្រោងពង្រីកការដាំស្លឹកគ្រៃ ឱ្យបាន ១០០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងការបញ្ជាទិញរបស់សហគមន៍ដើម្បីកែច្នៃទៅជាតែស្លឹកគ្រៃ ប្រេងលាបខ្លួន និងថ្នាំបាញ់មូសជាដើម។ (រូបតំណាង) លោក ញ៉ សុភាព ប្រធានក្រុមកសិករដាំស្លឹកគ្រៃនៅខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា ការដាំស្លឹកគ្រៃរបស់ក្រុមកសិករនៅខេត្តសៀមរាប ទើបចាប់ផ្ដើមរយៈពេលតែ ២ខែប៉ុណ្ណោះ ដោយបច្ចុប្បន្នមានចំនួន ៨គ្រួសារ ដាំលើផ្ទៃដីទំហំ ២៥ហិកតា ដែលក្នុងមួយខែ អាចប្រមូលផលស្លឹកគ្រៃស្រស់បាន ១០តោន ។ លោកបានបន្ដថា ដោយសារការកែច្នៃស្លឹកគ្រៃស្រស់ ទៅជាស្លឹកគ្រៃក្រៀម បាននិងកំពុងមានតម្រូវការទីផ្សារបញ្ជាទិញពីសហគមន៍ច្រើន ធ្វើឱ្យការផ្គត់ផ្គង់របស់កសិករនៅខេត្តសៀមរាប មិនទាន់អាចផ្គត់ផ្គង់តាមការបញ្ជាទិញ របស់សហគមន៍បានទាន់ពេលទេ ដូច្នេះក្រុមកសិករបានត្រៀម

  • ធ្លាប់តែលឺបង់រំលស់ផ្ទះ ឡាន ឬ ម៉ូតូ ពេលនេះអាជ្ញាធរអគ្គិសនីថៃ សម្រេចឱ្យប្រជាជនដែលរងទុក្ខលំបាកដោយសារកូវីដ អាចបង់រំលស់ថ្លៃទូទាត់ភ្លើងដែលបានប្រើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2021 Khmernote

    ដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយសារវីរុសកូវីដ​-១៩ អាជ្ញាធរអគ្គិសនីថៃ អនុញ្ញាត​ឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូច អាចទូទាត់ថ្លៃភ្លើងដោយបង់រំលស់បាន។ ការអនុញ្ញាតនេះ គឺសម្រាប់តែគ្រួសារ ឬ អាជីវកម្មរងផលបះពាល់ ដែលមានវិក្កយបត្រអគ្គិសនីហួសកាលកំណត់រយៈពេលជាងមួយខែតែប៉ុណ្ណោះ ដោយអាចស្នើសុំទៅអាជ្ញាធរអគ្គិសនីខេត្ត (PEA)ប្រចាំតំបន់របស់ពួកគេ។ អាជ្ញាធរអគ្គិសនីខេត្ត (PEA) បាននិយាយថា ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែសីហា ប្រជាជនអាចបង់ថ្លៃអគ្គិសនីរំលស់ក្នុងរយៈពេលប៉ុន្មានខែក៏បាន តាមរយៈ PEA Smart Plus ឬសេវានៅហាង 7-Eleven ។ ប៉ុន្តែអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទតម្រូវឱ្យ ដាក់ពាក្យស្នើសុំបង់រំលស់នៅការិយាល័យអគ្គិសនីមូលដ្ឋានដោយរៀបចំឯកសារមួយចំនួន។ គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែឆ្លង និងឆក់យកជិវីតប្រជាជនថៃនោះទេ តែក៏ធ្វើឱ្យប្រជាជនធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច

  • រដ្ឋាបាលភិបាលជប៉ុន ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា ដើម្បីគាំទ្រការប្រយុទ្ធនឹងកូវីដ១៩ និងកាត់បន្ថយការព្រួយបារម្មណ៍របស់ប្រជាជនកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2021 Khmernote

    រដ្ឋាបាលភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ ១លានដូសដល់កម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាមុននេះបន្តិច ស្ដីពីសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង។ តាមសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញថា ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ឯកឧត្តមសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ សូមជម្រាបផងដែរថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យបើកផ្សារបឹងកេងកងឡើងវិញ ចាប់ពីថ្ងៃនេះតទៅ ក្រោយបិទអស់មួយរយៈ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2021 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញ​កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះបានចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។ សូមអានសេចក្ដីសម្រេចលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី

  • ទីក្រុងហាណូយ បញ្ជាឱ្យបិទអាជីវកម្មមិនចាំបាច់ ៣ប្រភេទនេះជាថ្មីម្ដងទៀត ក្រោយអនុញ្ញាតឱ្យបើកឡើងវិញទើបតែបាន ៣សប្ដាហ៍ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 12, 2021 Khmernote

    ទីក្រុងហាណូយនឹងបិទហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់តាមផ្ទះ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ខណៈពេលដែលទីក្រុងដ៏ធំរបស់វៀតណាមមួយនេះកំពុងគម្រាមកំហែងពីការឆ្លងរីករាលដាលនៃវីរុស កូវីដ-១៩។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ការបិទអាជីវកម្មនេះបានធ្វើឡើងជាថ្មីម្ដងទៀត បន្ទាប់ពីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបានតែ ៣សប្ដាហ៍ប៉ុណ្ណោះ។ ឯកសាររបស់គណៈកម្មាធិការប្រជាជនក្រុងដែលបានផ្សព្វផ្សាយដោយរដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថា រាល់អាជីវកម្មដែលមិនចាំបាច់ដូចជា ហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់តាមផ្ទះ ត្រូវតម្រូវឱ្យបិទទ្វារ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកសារនោះបានបន្ថែមថា ការធ្វើលំហាត់ប្រាណ សកម្មភាពកម្សាន្ត និងការជួបជុំធំៗ ដទៃទៀតនៅឧទ្យានសួនច្បារ និងទីតាំងសាធារណៈដទៃទៀតក៏នឹងត្រូវផ្អាកផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃវីរុសឆ្លងលើកមុន ក្រុងហាណូយបានស្នើសុំឱ្យ ហាងអាហារ ហាងកាហ្វេ និងហាងកាត់សក់បិទទ្វាររយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែឧសភា

  • សត្វគោតឿឈ្មោះ «Rani» ដែលម្ចាស់ថាជាគោតូចជាងគេបំផុតលើលោក កំពុងទាញយកការចាប់អារម្មណ៍ពីមនុស្សជាច្រើនជាពិសេសអ្នកទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា មនុស្សរាប់រយនាក់នាំ​គ្នាសម្រុកទៅកសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដេស ដើម្បីមើលសត្វគោតឿកម្ពស់ ២០អ៉ីញ ឈ្មោះថា «Rani» ដែលម្ចាស់អះអាងថា វាជាគោតូចជាងគេបំផុតលើពិភពលោក។ សារព័ត៌មានដដែលបានឱ្យដឹងថា ថ្មីៗនេះមនុស្សរាប់រយនាក់បាននាំគ្នាសម្រុកទៅមើល Rani ដែលជាសត្វគោតឿ នៅឯកសិដ្ឋានមួយនៅតំបន់ Savar ដែលស្ថិតនៅជាយក្រុង Dhaka នៃប្រទេសបង់ក្លាដែស។ សត្វគោ Rani ឬ ត្រូវបានគេហៅថា ម្ចាស់ក្សត្រី (Queen) មានអាយុ ២៣ខែ ត្រូវបានទិញដោយកសិដ្ឋាន Shikor Agro Industries Limited ពីកសិដ្ឋានមួយទៀតនៅក្នុងស្រុក

  • អស្ចារ្យណាស់! យុវជនខ្មែរមួយរូប ទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចដំណាំតាមប្រព័ន្ធទូរស័ព្ទ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា យុវជនខ្មែរមួយរូបទទួលបានជោគជ័យលើការផលិតឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ ដែលមានភាព ងាយស្រួលក្នុងការ ស្រោចស្រពដំណាំពីចម្ងាយ ដោយគ្រាន់តែបញ្ជាតាមទូរសព្ទដៃ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។ លោក ញ៉ សុភាព ជាយុវជនខ្មែរមួយរូប បានរៀនសូត្រផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិកដំឡើងឧបករណ៍កម្មវិធីស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទ (Smart Farm Assistance) បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការ និងសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ស្រោចស្រពដំណាំតាមប្រព័ន្ធទូរសព្ទដៃនេះ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដើម្បីសម្រួលដល់ការស្រោចស្រពដំណាំដល់ប្រជាកសិករ តាមរយៈការប្រើប្រាស់កម្មវិធីតាមទូរសព្ទដៃនេះ។ លោកបន្តថា សម្រាប់ឧបករណ៍ ដែលបានបង្កើតឡើងតាមប្រព័ន្ធទូរសព្ទនេះ មានពីរប្រភេទដូចជា៖ ទី១. ការបញ្ជាវ៉ានទឹកតាមទូរសព្ទដៃ, ទី២. ការបញ្ជាម៉ូទ័រទឹកតាមទូរសព្ទដៃ និងមានចំណុច ពិសេសមួយទៀតសម្រាប់ការបញ្ជានេះ គឺមិនត្រូវការប្រើប្រាស់អ៊ីនធើណិតទេ

  • វីរុសកូវីដ-១៩ ធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើននៅក្រុងហូជីមិញ ផ្អាកដំណើរការ ខណៈបុគ្គលិកវៀតណាមរាប់ម៉ឺននាក់បាត់បង់ការងារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា មានក្រុមហ៊ុនបរទេសចំនួន ៦ បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលមានកម្មករជាង ៣៦,០០០ នាក់ត្រូវបញ្ឈប់ប្រតិបត្តិការ ដោយសារការឆ្លងមេរោគកូវីដ-១៩ រួមទាំង​ការធ្វើចត្តាឡីស័ក្កផ្ទាល់ខ្លួន​របស់បុគ្គលិកដែលស្ថិតនៅតំបន់បិទខ្ទប់។ ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Long Rich នៅទីក្រុង Thu Du បានសម្រេចឱ្យកម្មករប្រហែល ៤,០០០នាក់ ឈប់សម្រាកពីការងារអស់រយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងកន្លែងផ្ទុករបស់ខ្លួនដែលបានបង្អាក់ផលិតកម្ម។ ដោយឡែក កម្មករប្រហែល ៣,៦០០នាក់ផ្សេងទៀត នៅក្នុងក្រុមហ៊ុនដែលរស់នៅ Binh Duong ក៏មិនអាចវិលត្រឡប់ទៅទីក្រុងហូជីមិញវិញដែរ ខណៈដែលពួកគេកំពុងស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ៧ ថ្ងៃបន្ទាប់ពីចាកចេញពីទីក្រុងភាគខាងត្បូង។ ជាមួយគ្នានេះក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ឈ្មោះថា