យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារចំនួន ១៣ នៅក្នុងទីក្រុងបានបើកដំណើរការឡើងវិញ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា បន្ទាប់ពីសង្កេតឃើញថា វិធានការណ៍ការពារការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានដាក់ចេញយ៉ាងតឹងរឹង។
មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃទីក្រុងហូជីំមិញបាននិយាយកាលពីថ្ងៃអាទិត្យថា ទីផ្សារនឹងត្រូវរៀបចំផែនការប្រតិបត្តិការជាក់លាក់ ហើយពាណិជ្ជករទាំងអស់ត្រូវតែធ្វើតេស្តវីរុសកូវីដ-១៩ ជាមួយលទ្ធអវិជ្ជមាន។ នាយកដ្ឋានក៏បានស្នើដល់សង្កាត់នានាក្នុងក្រុងណែនាំការទិញទំនិញតាមអ៉ីនធឺណេតនៅតាមទីផ្សារប្រពៃណី ហើយជាការឆ្លើយតបភ្នាក់ងារគ្រប់គ្រងទីផ្សារបានស្នើសុំឱ្យអាជីវករចាប់ផ្តើមលក់តាមអ៉ឺនធឺណេត បង្កើតប្រពន្ធ័ផ្សព្វផ្សាយសង្គម និងគេហទំព័រ ជាមួយព័ត៌មានដូចជាទីតាំង និងលេខទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថា យោងតាមនាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅហូជីមិញទីផ្សារចំនួន ៤៦ កំពុងដំណើរការហើយ ១៩១ បានបិទទ្វារ គិតត្រឹមថ្ងៃអាទិត្យ។ ទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់កំពុងរងនូវការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ក្នុងសហគមន៍ដ៏អាក្រក់បំផុតមិនធ្លាប់មាន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


