អ្នកដាំទុរេននៅថៃ ជំរុញឱ្យរដ្ឋាភិបាលតភ្ជាប់ផ្លូវដែករបស់ខ្លួនជាមួយផ្លូវដែកឡាវ-ចិន ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង
សេដ្ឋកិច្ច July 20, 2021 Khmernote

សមាគមអ្នកដាំទុរេនថៃ​ បានជំរុញឱ្យរដ្ឋាភិបាលកាត់បន្ថយនូវការរាំងស្ទះដល់ការនាំចេញផ្លែទុរេន ដោយការតភ្ជាប់បណ្តាញផ្លូវដែករបស់ប្រទេសថៃជាមួយផ្លូវដែកឡាវ – ចិន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ផ្លូវដែកឡាវ-ចិន ផ្តល់នូវផ្លូវសក្តានុពលមួយសម្រាប់ការដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន ជាកន្លែងដែលតម្រូវការផ្លែឈើថៃកំពុងតែកើនឡើង។

ទោះយ៉ាងណាប្រធានសមាគមលោក Phanusak Saiphanich បាននិយាយថា បច្ចុប្បន្នគ្មានការតភ្ជាប់រវាងបណ្តាញផ្លូវដែកថៃនិងបណ្តាញផ្លូវដែកបរវាងឡាវ-ចិនទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាលឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឡាវស្តីពីការតភ្ជាប់ផ្លូវដែកនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃដឹកជញ្ជូនអ្នកទុរេនទៅកាន់ប្រទេសចិនតាមរយៈផ្លូវទឹកនិងផ្លូវគោក។ ការដឹកជញ្ជូនតាមកប៉ាល់ចំណាយពេលយូរ និងធ្វើឱ្យផលិតផលមានហានិភ័យកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយកប៉ាល់ គឺជាមធ្យោបាយដឹកជញ្ជូនថោកជាងឡានដឹកទំនិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand