ព័ត៌មានចុងក្រោយ
  • សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត ដើម្បីជួយកសិករខ្មែរសម្រិតសម្រាំងគ្រាប់ស្រូវពូជល្អៗទុកបង្កបង្កើនផលនៅឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃឧបករណ៍សម្អាតគ្រាប់ពូជស្រូវថ្មីមួយបន្ថែមទៀត ដើម្បីជួយដល់កសិករ ក្នុងការសម្អាតពូជស្រូវ ឱ្យបានស្អាតមុននឹងយកទៅបង្កបង្កើនផល ខណៈដែលសមាគមនេះ ធ្លាប់បានកែច្នៃឧបករណ៍ដាំស្រូវជាជួរ ទទួលបានជោគជ័យរួចមកហើយ ។ លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ជាទូទៅប្រជាកសិករដែលប្រមូលផលស្រូវរួចរាល់ តែងតែសម្រិត សម្រាំងទុកគ្រាប់ស្រូវពូជល្អៗ សម្រាប់បង្កបង្កើនផលនៅរដូវកាលក្រោយៗទៀត ដើម្បីទទួលបានទិន្នផលល្អប្រសើរ ។ ប៉ុន្តែបើទោះបីជាមានការសម្រិតសម្រាំងយ៉ាងណាក្តី ក៏នៅតែមានលាយឡំនឹងគ្រាប់ស្មៅល្អិតៗ ពិបាកក្នុងការកម្ចាត់ ដែលនៅតែធ្វើឱ្យមានផលលំបាកដល់ការលូតលាស់ដំណាំស្រូវ ជាពិសេសត្រូវចំណាយថវិកាច្រើនដើម្បីទិញថ្នាំកម្ចាត់ស្មៅទាំងនេះ ។ លោកបន្តថា ដោយមើលឃើញពីការលំបាកបែបនេះ ទើបសមាគមកសិកម្មឈ្លាសវៃ គ្រោងកែច្នៃបង្កើតឧបករណ៍សម្អាតគ្រាប់ពូជស្រូវ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាកសិករ កាត់បន្ថយការចំណាយមិនចាំបាច់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម

  • រយៈពេល ៥ខែនៃឆ្នាំ២០២១នេះ ភ្ញៀវអន្តរជាតិជាង ៩ ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 9, 2021 Khmernote

    យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ គួររំឭកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងរយៈពេលប្រាំខែជាមួយគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង

  • ដំណឹងល្អ! ក្រសួងកសិកម្ម បានចុះកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនជប៉ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) ដើម្បីជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃបន្លែសុវត្ថិភាព ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ការចុះកិច្ចព្រមព្រៀង ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ”នេះនឹងជួយបំពេញនូវ អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែសង្វាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ

  • ដំណឹងល្អ! រាជរដ្ឋាភិបាល ​នឹង​ចាប់ផ្តើម​បើក​​សាច់ប្រាក់​ឧបត្ថម្ភ ក្រោម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ក្នុង​ដំណាក់កាល​ទី​ ២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ការ​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​ទី​២ ក្រោម «កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ ,ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។ ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឱ្យ​បាន​ជ្រាប​ថា

  • ស្ថានការណ៍កាន់តែមិនស្រួល! ប្រជាជននៅទីក្រុងបាងកក នាំគ្នាសម្រុកទិញស្បៀង និងរបស់ចាំបាច់ស្តុកទុក ព្រោះខ្លាចការបិទខ្ទប់ម្ដងទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនថៃនៅទីក្រុងបាងកក បាននាំគ្នាសម្រុកទៅផ្សារទំនើបកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីនេះ ដើម្បីទិញស្បៀង និងរបស់របរចាំបាច់ស្តុកទុក ត្រៀមសម្រាប់ការបិទខ្ទប់ដែលអាច​កើតមានឡើង ខណៈស្ថានភាពរីករាលដាលកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។ ប្រភពដដែលបានឱ្យដឹងថា ការទិញទំនិញដ៏ស្លន់ស្លោរនេះ បានកើតឡើង ដោយសារសំណើរបស់ក្រសួងសុខាភិបាលសាធារណៈដែលបានថាខេត្តណាដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំង និងតឹងរឹងបំផុត នឹងត្រូវបានបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ។ ជាក់ស្ដែងទីក្រុង Bangkok, ខេត្ត Nonthaburi, Pathum Thani និង Samut Prakan ត្រូវបានចុះបញ្ជីជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងបំផុតចាប់តាំងពីថ្ងៃទី ១៥ ខែឧសភា។ ការចាក់សោរនេះ នឹងត្រូវបានធ្វើឡើង ដូចដែលទៅនឹងការបិទខ្ទប់កាលពីខែមេសាឆ្នាំមុន

  • មិនធម្មតា! កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់១ម៉ឺនលីត្រក្នុងមួយថ្ងៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់​ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់ចំនួន១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននាំសត្វគោលំដាប់ពិភពលោក សម្រាប់បឺតយកទឹកដោះចំនួនជាង ៧០០ក្បាលហើយ ពីប្រទេសអូស្រ្តាលី មកកាន់កម្ពុជា ដើម្បីចិញ្ចឹមយកទឹកដោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ។ ហើយបច្ចុប្បន្នកសិដ្ឋានរបស់លោកអាចផលិតទឹកដោះគោប្រមាណ ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ខណៈដែលគោមួយក្បាលអាចបឺតយកទឹកដោះមួយថ្ងៃប្រមាណ ២៤ទៅ ៣០លីត្រ ក្នុងមួយថ្ងៃ ។ លោកបន្តថា ទឹកដោះគោមានឡើងមានចុះទៅតាមបរិមាណគោដែលយើងបឺតទឹកដោះ ឥឡូវយើងផលិតចេញលក់លើទីផ្សារប្រហែល

  • ឯកឧត្តម វេង សាខុន៖ ក្រសួងកសិកម្មមានមហិច្ឆតាធ្វើទំនើបកម្មវិស័យកសិកម្មឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកសិកម្មមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្តម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា

  • ថៃគ្រោងយកផ្នែកមួយនៃអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា អាជ្ញាធរថៃគ្រោងយកចំណតថ្មី (terminal) នៃអាកាសយានដ្ឋានដ៏ធំរបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ដោយសារការកើនឡើងនៃការឆ្លង។ អាកាសយានដ្ឋានថៃ Plc ដែល ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ត្រូវបានស្នើសុំឱ្យផ្លាស់ប្ដូរចំណត ដែលទើបតែសាងសង់ថ្មី ទៅជាកន្លែងសម្រាប់អ្នកជំងឺកូវីដ បន្ទប់ពេទ្យ និងជាកន្លែងថែទាំ និងព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាលនិងមធ្យម ដោយដំណាក់កាលដំបូងនឹងត្រូវរៀបចំគ្រែសម្រាប់អ្នកជំងឺយ៉ាងតិច ៥០០០គ្រែ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃអង្គារ។ លោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាតនិងជាទីប្រឹក្សាក្រសួងសុខាភិបាលបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីសប្តាហ៍មុនថា អគារសុខាភិបាលពេញអស់ហើយ ខណៈការស្លាប់អាចកើនឡើងទ្វេដងនៅខែសីហាប្រសិនបើការផ្ទុះនេះមិនអន់ថយ ដោយករណីភាគច្រើនបានឆ្លងពីទីក្រុងបាងកក ដែលនៅតែបន្តរាយការណ៍អំពីការឆ្លង និងការស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះលោកស្រី Apisamai