រំភើបណាស់! បរវរកញ្ញាជប៉ុនឆ្នាំ២០២០ កញ្ញា Ruri Saji កំពុងផ្សព្វផ្សាយស្វាយចន្ទី​កម្ពុជា នៅក្នុងប្រព័ន្ធទីផ្សារជប៉ុន
សេដ្ឋកិច្ច July 21, 2021 Khmernote

គ្រាប់ស្វាយចន្ទី​កម្ពុជា កំពុងបង្អួតសម្រស់នៅលើទឹកដីប្រទេសជប៉ុន ខណៈសកម្មភាពផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈការបង្ហោះនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លួន​។

តាមការលើកឡើងរបស់ឯកឧត្តម គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ គឺកញ្ញា Ruri Saji ដែលជាបរវរកញ្ញាតំណាងឱ្យប្រទេសជប៉ុនក្នុងកម្មវិធី Miss Grand international 2020 ។ នេះសបញ្ជាក់ឱ្យឃើញថា គ្រាប់ស្វាយចន្ទីកំពុងទទួលបាន​ភាពល្បីល្បាញ និងទទួលបានឱកាសកាន់តែច្រើនថែមទៀត ដើម្បីចាប់យកទីផ្សារនៅប្រទេសជប៉ុន ក៏ដូចទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទីផ្សារបរទេសជាច្រើនទៀត បន្ទាប់ពីបរវរកញ្ញាជប៉ុន កញ្ញា Ruri Saji បានជួយផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកជាដំណាំសក្ដានុពលមួយរបស់ប្រទេសកម្ពុជាសម្រាប់ការនាំចេញទៅទីផ្សារបរទេស។ ហើយនៅពេលថ្មីៗនេះ រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅខេត្តកំពងធំ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែឆ្នៃរួច ចំនួន ៧ ៦៩៦ គីឡូក្រាម ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុនបានយ៉ាងជោគជ័យ៕

អត្ថបទ៖ លីនី