កង្វះឈីប បង្ខំឱ្យក្រុមហ៊ុន Honda Motor ផ្អាកផលិតកម្មនៅរោងចក្រដ៏សំខាន់មួយកណ្ដាលទីក្រុងជប៉ុន
អាជីវកម្ម July 22, 2021 Khmernote

ក្រុមហ៊ុន Honda Motor នឹងផ្អាកការផលិតនៅរោងចក្រដ៏សំខាន់មួយនៅកណ្ដាលទីក្រុងប្រទេសជប៉ុននៅខែក្រោយនេះ ដោយសារតែកង្វះខាតឈីបនៅលើសកលលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK​។ ក្រុមហ៊ុនបាននិយាយថា រោងចក្រនៅក្នុងខេត្ត Mie Prefecture នឹងបញ្ឈប់ការផលិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា doyរោងចក្រនេះបានដំឡើងរថយន្តប្រហែល ៥០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Toyota Motor និយាយថា ខ្លួនក៏នឹងផ្អាកខ្សែបណ្តាញដំឡើងមួយចំនួននៅរោងចក្រមួយក្នុង Aichi Prefecture ផងដែរ។ ការរីករាលដាលនៃមេរោគឆ្លងនៅអាស៊ីអាគ្នេយ៍ បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលមានរោងចក្រនៅក្នុងតំបន់ បញ្ឈប់ការផលិតនៅទីនោះផងដែរ។

គួរឱ្យដឹងថា នេះមិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុនធំៗរបស់ជប៉ុន ផ្អាកផលិតកម្មរបស់ខ្លួន ជាក់ស្ដែងកាលពីមុនក្រុមហ៊ុន Honda Motor បានបញ្ឈប់ផលិតកម្មជាបណ្តោះអាសន្ននៅខែកុម្ភៈ និងឧសភា៕

អត្ថបទ៖ លីនី
ប្រភព៖ nhk