រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មលោក Gan Kim Yong បានអំពាវនាវឱ្យអាជីកម្មទាំងអស់ត្រៀមខ្លួនរស់នៅជាមួយនឹងវីរុសកូវីដ-១៩។ ក្នុងនោះរដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ឱ្យជួយដល់នយោជិកដើម្បីទទួលបានវ៉ាក់សាំង , ប្រើប្រាស់តេស្តរហ័សនៅក្នុងដំណើរការងារ និងបន្តរៀបចំការងារដែើអាចបត់បែនបានតាមស្ថានការណ៍។
ថ្លែងនៅឯសភានៅថ្ងៃទី ២៦ ខែកក្កដា លោក Gan Kim Yong បាននិយាយថា វិធានការទាំងនេះចាំបាច់នៅពេលសិង្ហបុរីធ្វើដំណើរឆ្ពោះទៅរកការរស់នៅជាមួយជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ-១៩។ ហើយវិធានការគ្រប់គ្រងសុវត្ថិភាព នឹងត្រូវបានបន្ធូរបន្ថយរួមទាំងការរឹតត្បិតលើការជួបជុំសង្គម និងព្រឹត្តិការណ៍ជាក់លាក់មួយចំនួនដែលនឹងអនុញ្ញាតឱ្យមានការប្រមូលផ្ដុំគ្នាច្រើនជាងនេះ។ ទាំងនេះមានន័យថា សហគ្រាសអាហារ និងភេសជ្ជៈ ហាងលក់រាយ និងអាជីវកម្មផ្សេងទៀត ដែលផ្តល់សេវាកម្មដោយផ្ទាល់ ដូចជាកន្លែងហាត់ប្រាណ និងសេវាកម្មសម្រស់ នឹងត្រលប់ទៅដំណើរការ និងទទួលអតិថិជនដូចធម្មតាវិញ។
លោក Gan ក៏បានបន្ថែមផងដែរថា អាជីវកម្មគួរតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងច្បាប់នៃទប់ស្កាត់ការរករាលដាលនៃវីរុសកូវីដ-១៩។ ឧទាហរណ៍ ពួកគេនឹងមិនចាំបាច់បិទទ្វារអាជីវកម្មរបស់ពួកគេទៀតនោះទេ នៅពេលមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីក៏កំពុងពិនិត្យមើលការបន្ធូរបន្ថយការរឹតត្បិតព្រំដែនដោយសុវត្ថិភាពផងដែរ ព្រោះផ្នែកជាច្រើននៃសេដ្ឋកិច្ចត្រូវការលំហូរប្រជាជនជាទាំងក្នុង និងក្រៅប្រទេស៕


OLYMPUS DIGITAL CAMERA


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


