- សេដ្ឋកិច្ចសេដ្ឋកិច្ច July 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត ខណៈពេលដែលជំងឺកូវីដ-១៩ បានរាលដាលដល់តំបន់ភាគខាងត្បូង ដែលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងបានប្រាប់អ្នកយកព័ត៌មានថា ដោយក្នុងទីក្រុងមានតំបន់ដែលកំពុងស្ថិតក្នុងការបិទខ្ទប់ ដូច្នេះប្រជាជនជាច្រើនបាននឹងកំពុងស្បៀងស្តុកទុក ដែលនេះបណ្តាលឱ្យមានការខ្វះខាតនៅទីក្រុងហូជីមិញ។ លោកបានបន្ថែមថា ទីក្រុងនេះខ្វះបន្លែ ផ្លែឈើ និងអាហារស្រស់ប្រហែល ១,០០០ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ដោយសារតម្លៃស៊ុតមានស្ថេរភាពនៅតាមផ្សារទំនើប និងទាបជាងផ្សារខាងក្រៅ ដូច្នេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះប្រជាជនបានទិញស៊ុតក្នុងបរិមាណច្រើនដើម្បីលក់ដើម្បីចំណេញ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីទប់ស្កាត់ការទិញស្តុកទុកអាហារ និងលក់បន្តក្នុងតម្លៃថ្លៃយកចំណេញ ផ្សារទំនើបជាច្រើនបានកំណត់ការទិញទំនិញរបស់អ្នកទិញ។ ទន្ទឹមនឹងនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សំណង់ធារាសាស្រ្តស្ទាក់ទឹកលំហាច ជាគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអរ និងស្ដារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន មានទីតាំងស្ថិតក្នុង ឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គម្រោងមួយនេះបានសាងសង់រួចរាល់ជាស្ថាពររួចហើយ ដែលអាចយកទឹកស្រោចស្រពលើផ្ទៃដីចំនួន៣ ២៨៩ ហិកតា ក្នុងស្រុកចំនួន ៣គឺ ស្រុកបរិបូរណ៌, ស្រុកទឹកផុស និងស្រុករលាប្អៀរ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ សមិទ្ធផលថ្មីនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត
- អាជីវកម្មអាជីវកម្ម July 17, 2021 Khmernote
ក្រុមហ៊ុន Changshin នៅវៀតណាម ដែលជាក្រុមហ៊ុនផលិតស្បែករបស់កូរ៉េខាងត្បូង និងជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី២ ឱ្យយីហោប្រេន Nike បានផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម ដោយបិទរោងចក្រចំនួន ៣ ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅក្នុងខេត្ត Dong Nai ដែលមានកម្មករជិត ៤២,០០០ នាក់ នឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃទី ២០ ខែកក្កដា ដោយបន្ថែមករណីឆ្លងចំនួន ១៧៧ ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តគឺមកពីរោងចក្រ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុនតៃវ៉ាន់ Pou Chen Corp ដែលផលិតស្បែកជើងឱ្យក្រុមហ៊ុន Nike
- ទេសចរណ៍ទេសចរណ៍ July 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានភូមិផ្កាត្រកួន ស្រុកស្អាងកំពុងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្តនិងវិនិយោគជាហូរហែ ខណៈដែលរមណីយដ្ឋានមួយនេះ មានកន្លែងកម្សាន្តសម្រាប់បន្ធូរអារម្មណ៍ និងអ្នកដែលចង់វិនិយោគដីសម្រាប់ធ្វើផ្ទះលំហែកាយផងដែរ ។ លោក ឌិន សុមេធារិទ្ធស្ថានិករមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សី ជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានបើករមណីយដ្ឋាននេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការទៅលេងកម្សាន្ត និងអ្នកដែលចង់មាន ផ្ទះលំហែកាយផ្ទាល់ខ្លួន។ លោកបន្តថា បច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើន បានចូលទៅលេងកម្សាន្ត ដើម្បីទៅទស្សនា ក៏ដូចជាការស្នាក់នៅ ថតរូបជាពិសេស មានភ្ញៀវទៅវិនិយោគលើគម្រោងដីធ្វើផ្ទះលំហែកាយផងដែរ ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺចង់រកកន្លែងលេងកម្សាន្ត ដែលមានបរិយាកាសល្អ
- ទេសចរណ៍ទេសចរណ៍ July 17, 2021 Khmernote
សហភាពអឺរ៉ុប បានដកប្រទេសថៃចេញពីបញ្ជីប្រទេសដែលធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ខ្លួន ខណៈពេលដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសថៃនៅតែបន្តកើនឡើង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកធ្វើដំណើរមកពីប្រទេសថៃ ឥឡូវនេះនឹងប្រឈមមុខនឹងការរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបរួមទាំងការធ្វើចត្តាឡីស័កផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃត្រូវបានគេដកចេញពីបញ្ជីធ្វើដំណើរដោយសុវត្ថិភាពរបស់សហភាពអឺរ៉ុប រួមជាមួយប្រទេស Rwanda កាលពីថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានេះ ប្រទេសទាំងពីរ នឹងត្រូវរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបរួមមាន៖ ប្រទេស Austria, Belgium, Bulgaria, Croatia, Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Ireland, Italy,
- អាជីវកម្មអាជីវកម្ម July 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ដើម្បីបង្កើនផលិតភាព កាត់បន្ថយការនាំចូល ផ្តល់ឱកាសការ ងារដល់កសិករ និងលើក កម្ពស់ផលិតផលសូត្រខ្មែរ។ លោកយិន ច័ន្ទសុធី អនុ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្ននេះការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង មានតែនៅតាមបណ្តាខេត្តមួយចំនួនតែប៉ុណ្ណោះ រួមមានខេត្តបន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្ត កណ្តាល ក្រៅពីនោះបានបាត់បង់ស្ទើរទាំងស្រុង។ លោកបន្តថា ដោយសារកំណើននៃតម្រូវការប្រើប្រាស់សរសៃសូត្រកាន់តែច្រើន អត្រាផលិតមានកាន់តែតិច តម្រូវឱ្យមានការនាំចូលសរសៃសូត្រពីក្រៅប្រទេសមកត្បាញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកបន្តថា ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងអភិរក្សប្រពៃណីវប្បធម៌ដ៏មានតម្លៃដែលជាមរតករបស់ដូនតាបន្សល់ទុក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2021 Khmernote
យោងតតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ប្រភេទថ្មី នៅលើសកលលោក។ កម្រ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ សូមជំម្រាបថា រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2021 Khmernote
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសថៃបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើសំណើ ដើម្បីអនុញ្ញាតឱ្យក្រុមពលករចំណាកស្រុក ៤ក្រុមមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំក្រោយ។ សារព័ត៌មាន Bangkok Post បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងការងារលោក Suchart Chomklin ថាសេចក្តីសំរេចនេះត្រូវបានសំរេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ១៣ ខែកក្កដា។ លោក Suchart បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសំរេចចិត្តអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅនិងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តការងាររបស់ពួកគេ និងចុះឈ្មោះសម្រាប់ប័ណ្ណការងារ។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងព្យាយាមថែរក្សាកម្មករទាំងនេះឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់ពួកគេ ដែលជារឿងចាំបាច់បំផុត សម្រាប់ធានាដល់សុខភាពសាធារណៈរបស់ប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា










