មិនធម្មតា! ឥណ្ឌូនេស៊ី នឹងសាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សកល
សេដ្ឋកិច្ច August 2, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បាននិយាយថា ប្រទេសរបស់ខ្លួនកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ក្នុងការសាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា រោងចក្រនេះត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងដោយផ្អែកលើបច្ចេកវិទ្យា DNA និង mRNA ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩។

ជាមួយគ្នានេះដែរ វ៉ាក់សាំងក្រហមនិងស កំពុងត្រូវបានស្រាវជ្រាវនិងបង្កើតឡើងដោយសាកលវិទ្យាល័យ និងស្ថាប័នវេជ្ជសាស្ត្រមួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ រដ្ឋមន្រ្តី បានរដ្ឋមន្រ្តីក្រសួងសុខាភិបាល Budi ក៏បានបន្ថែមថា ជីវវិទូម៉ូលេគុល (molecular biologists) មកពីសាកលវិទ្យាល័យ Airlangga នឹងចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកលនេះ។

គួរឱ្យដឹងផងដែរថា កាលពីមុនគំនិតផ្តួចផ្តើមមួយដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ីទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៃតំបន់ និងពិភពលោកត្រូវបានស្នើដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi នៅក្នុងកិច្ចប្រជុំជាមួយសមភាគីចិន លោក Wang Yi នៅខែមេសាឆ្នាំ ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus