ព័ត៌មានចុងក្រោយ
  • អាជ្ញាធរជាតិអប្សរា ប្រកាសបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គររយៈពេល ១៤ថ្ងៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 29, 2021 Khmernote

    យោងតាមចុះផ្សាយរបស់ក្រសួងទេសចរណ៍មុននេះបន្តិចបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងរួមស្តីពី ការបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងរួមនៅខាងក្រោម៖

  • ខេត្ត ២នេះត្រៀមខ្លួន ខណៈគម្រោងវិនិយោគលើរោងចក្រកាត់ដេរចំនួន​ ២ តម្លៃសរុបជាង ១២លានដុល្លារត្រូវបាន CDC អនុម័ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2021 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) កាលពីថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD និងក្រុមហ៊ុន SORTICS ALLIANCE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងចាក់សម្លៀកបំពាក់។ (រូបតំណាង) យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីរបស់ក្រុមហ៊ុនទាំង ២ មានទុនវិនិយោគសរុបចំនួន ១២.៥លានដុល្លារអាមេរិក ដោយមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

  • ប្រទេសឡាវ ត្រៀមបើកទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌ «ធម្មតាបែបថ្មី» ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 29, 2021 Khmernote

    រដ្ឋាភិបាលឡាវ បានណែនាំឱ្យក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ ធ្វើការសម្របសម្រួលជាមួយបណ្តាតំបន់នានានៅទូទាំងប្រទេសដើម្បីត្រៀមសម្រាប់ការបើកឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួនក្រោមលក្ខខណ្ឌ “ធម្មតាបែបថ្មី” ។ ថ្លែងទៅកាន់ការប្រជុំប្រចាំខែរបស់រដ្ឋាភិបាលកាលពីខែកក្កដានៅថ្ងៃទី ២៦-២៧ លោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ធ្វើការរួមគ្នាដើម្បីបើកទេសចរណ៍ឡើងវិញដូចធម្មតាតែបែបថ្មីនៅតាមតំបន់នីមួយៗ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវ ព័ត៌មាននេះនាំមកនូវក្តីសង្ឃឹមដល់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានផ្អាកអាជីវកម្មរបស់ពួកគេដោយសាររលកទី ២ នៃវីរុសកូវីដ-១៩ ដែលកំពុងវាយលុកប្រទេសនេះចាប់តាំងពីពាក់កណ្តាលខែមេសា។ ក្នុងនោះគ្រប់ខេត្តស្ថិតនៅក្រោមការបិទទ្វារត្រឹមខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានបិទ ហើយស្ថានីយ៍ឡានក្រុងក៏បានបិទដូចគ្នា ដោយទុកឱ្យប្រតិបត្តិករទេសចរណ៍ដំណើរការដោយគ្មានសង្ឃឹម។ ទោះជាយ៉ាងណាក្ដី ការបន្ធូរបន្ថយជាបន្តនៃវិធានការបិទខ្ទប់ប្រទេស បានអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិបន្តឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនរថយន្តក្រុង ត្រូវប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិស្តីពីការការពារនិងការណែនាំដ៏តឹងរ៉ឹងសម្រាប់អ្នកដំណើរ៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus

  • រាជរដ្ឋាភិបាល ប្រកាសបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបចំនួនជិត៦ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល ប្រកាសបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបចំនួនជិត ៦ម៉ឺននាក់ នៃរោងចក្រចំនួន ១៧៥ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ (ជំហានទី២ ទី៣ និងទី៤)។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករ និយោជិតចំនួន ៥៩, ០១២នាក់ នៃ រោងចក្រចំនួន ១៧៥ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ដែលស្ថិត នៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃ ខេត្តព្រះសីហនុឲ្យដឹងថា

  • ក្រសួងពាណិជ្ជកម្ម លើកលែងសកម្មភាពអាជីវកម្មតាមអនឡាញមួយចំនួន ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មានសកម្មភាពអាជីវកម្មតាមអនឡាញមួយចំនួន គឺមិនចាំបាច់ទៅចុះបញ្ជីនោះឡើយ ដោយសារក្រសួងមានការបែងចែកយ៉ាងច្បាស់ពីលក្ខខណ្ឌសម្រាប់អ្នកលក់ ដើម្បីដឹងថា ខ្លួនត្រូវមានកាតព្វកិច្ចចុះបញ្ជី ឬ ស្ថិតនៅក្រោមការលើកលែង។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់អ្នកប្រកបអាជីវ កម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺត្រូវចាំបាច់ទៅចុះបញ្ជីទទួល ស្គាល់ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ប្រកបដោយតម្លាភាព ធានាបាននូវការការ ពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជាពិសេសធានាបាននូវទំនុកចិត្តជូនអ្នកប្រើប្រាស់ ។ ឯកឧត្តមបន្តថា ទន្ទឹមនឹងការអំពាវនាវនេះ ក៏មានករណីលើកលែងដល់អាជីវកម្មមួយចំនួនផងដែររួមមាន៖ ការលក់ទំនិញឬផ្ដល់សេវាដែលមានលក្ខណៈគ្រួសារតាមរដូវកាល ការមិនបង្កើតសំណើនៃកិច្ចសន្យា ដូចជាការផ្តល់សេវាជជែកប្រឹក្សាជាមួយអតិថិជន ប៉ុន្តែមិនមានការផ្តល់សេវាប្រាក់កក់អ្វីឡើយ ។

  • មិនធម្មតា! កសិដ្ឋានវារីវប្បកម្មមួយកន្លែងនៅក្នុងស្រុក កំពុងបំប៉នកូនបង្កងទឹកសាបប្រមាណ ១លានកូន សម្រាប់លក់ឱ្យកសិករ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2021 Khmernote

    កសិដ្ឋានវារីវប្បកម្មមួយកន្លែងនៅខេត្តតាកែវ កំពុងបំប៉នកូនបង្កងទឹកសាប ប្រមាណ ១លានកូន ដើម្បីលក់ផ្គត់ផ្គង់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហង់ ហៀង ជាម្ចាស់កសិដ្ឋានវារីវប្បកម្មចិញ្ចឹមបង្កង ដែលមានទីតាំងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ មានផ្ទៃដីជិត៣ហិកតា ដែលផ្ដោតទៅលើការបង្កាត់ ភ្ញាស់ពូជត្រី កង្កែបជាដើម ហើយដែលធ្វើឱ្យជីវភាពរបស់លោកមានភាពល្អប្រសើរ។ លោកបានបន្ដថា នៅពេលថ្មីៗនេះ លោក បានធ្វើការបង្កាត់ ភ្ញាស់បង្កងទឹកសាប ហើយកំពុងតែផ្សាំ បំប៉នកូនបង្កង ទឹកសាប ដែលបានញាស់ ប្រមាណ១លានកូន ឱ្យទៅជាកូនបង្កងពូជសម្រាប់លក់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់

  • ក្រុមហ៊ុនផលិតអាហារឈានមុខគេរបស់វៀតណាម បញ្ឈប់ការផលិត ៣ទៅ ៤សប្ដាហ៍ក្រោយរកឃើញបុគ្គលិកឆ្លងកូវីដ ចំពេលទីក្រុងធំៗកំពុងខ្វះខាតស្បៀងអាហារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាហារឈានមុខគេមួយរបស់វៀតណាមឈ្មោះថា Vissan បានស្នើសុំបញ្ឈប់ការផលិតរយៈពេល ៣ ទៅ ៤សប្ដាហ៍ ក្រោយរកឃើញបុគ្គលិកចំនួន ៤៣នាក់ឆ្លងវីរុសកូវីដ-១៩។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Vissan បានបញ្ឈប់ជាផ្លូវការនូវការចែកចាយផលិតផលទៅកាន់ផ្សារទំនើប និងហាងលក់រាយនៅថ្ងៃពុធនេះ។ ក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុនបានប្រាប់ VnExpress នៅថ្ងៃពុធនេះថា ក្រុមហ៊ុនកំពុងរង់ចាំការណែនាំពីភ្នាក់ងារពាក់ព័ន្ធ។ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនបាននិយាយថា «យើងបានរកឃើញបុគ្គលិកផ្នែក F0 ចំនួន ៤៣ នាក់ (ឆ្លងជំងឺ Covid-19),ផ្នែក F1 ចំនួន ៣៥៧ (មានទំនាក់ទំនងជិតស្និទ្ធផ្នែកF0) និងផ្នែក F2

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ប្រកាសពីប្រាក់ចំណេញកប់ក្ដោងប្រចាំត្រីមាសចុងក្រោយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 28, 2021 Khmernote

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានបង្ហាញប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ត្រីមាសចុងក្រោយនេះ ខណៈដែលប្រទេសនេះបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្ដែង ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក បានបង្ហាញពីការកើនឡើងនូវប្រាក់ចំណេញសុទ្ធដល់ទៅ ៩៣% ដល់ជាង ២១.៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា។ ការកើនឡើងនេះ គឺដោយសារប្រជាប្រិយភាពរបស់ម៉ូដែល iPhone ថ្មីដែលបំពាក់ 5G ហើយនោះគឺជាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple សម្រាប់ត្រីមាសនេះ។ ក្រៅពីក្រុមហ៊ុន Apple ក្រុមហ៊ុនមេរបស់ Google គឺ Alphabet ក៏បានបង្ហាញពីការកើនឡើងជិត ៣ ដងនៃប្រាក់ចំណូលសុទ្ធដែលឈានដល់ ១៨.៥ ពាន់លានដុល្លារ។ Alphabet បានឃើញការត្រឡប់មកវិញនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមអ៉ីនធឺណេត