ព័ត៌មានចុងក្រោយ
  • សម្តេចតេជោ បានប្រកាសថា ការតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺមិនមានការបង់ប្រាក់ទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2021 Khmernote

    សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋទាំងអ្នកមាន ទាំងអ្នកក្រ ពេលធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺពុំមានការបង់ប្រាក់នោះទេ សូម្បីតែ ១សេនឡើយ​ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ។ ថ្លែងក្នុងឱកាសបើកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិង យុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី១ខែសីហាឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេ ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួននិងជនបរទេសដូចកម្ពុជានោះទេ។

  • ជ្រូកកណ្តុររបស់ជនជាតិដើមភាគតិច កំពុងត្រូវប៉ាន់ខ្លាំង ឯតម្លៃវិញខ្វៃរួចពីជាង ៥០ម៉ឺន ទៅជិត៨០ ម៉ឺនរៀលឯណោះក្នុង ១ក្បាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    ជ្រូកកណ្តុរដែលចិញ្ចឹមដោយជនជាតិដើមភាគតិច កំពុងមានតម្រូវការទីផ្សារខ្ពស់គួរសម ដោយសាតែមានរសជាតិឆ្ងាញ់ ហើយមានការកើនឡើងជារៀងរាល់ថ្ងៃនូវការបញ្ជាទិញយកទៅលក់នៅរាជធានីភ្នំពេញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោកស្រី មាស ថេរ៉ា ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ក្រុមជនជាតិដើមចិញ្ចឹមលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ ផ្តល់ចំណីបែបធម្មជាតិ មិនប្រើចំណីគីមី កំពុងទទួលបានការពេញនិយមយកទៅទទួលទានជាខ្លាំង។ អ្នកលក់រូបនេះបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទិញជ្រូកកណ្តុរខ្វៃទៅបរិភោគជាងជ្រូកធម្មតា ព្រោះជ្រូកប្រភេទនេះ សាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ។ «ជ្រូកកណ្តុរវាខុសនឹងជ្រូកខ្មែរ ដោយសារជ្រូកខ្មែរវាអត់ឆ្ងាញ់ វាមានខ្លាញ់ច្រើន ហើយជ្រូកកណ្តុរវាអត់មានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តញ៉ាំវាខ្លាំង ។ ជ្រូកយើងអាចហៅថាជាជ្រូកធម្មជាតិក៏បានដែរ ខាងក្រុមជនជាតិដើមភាគតិច គាត់ចិញ្ចឹមមិនសូវប្រើថ្នាំនោះទេ គេព្រលែងវាចោលឲ្យស៊ីបន្លែ អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ

  • កោះមួយចំនួន ក្នុងដែនសមុទ្រនៃខេត្តកែប នឹងមានការអភិវឌ្ឍនាពេលអនាគត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 31, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក វ៉ៅ សុខា អភិបាលរងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ថ្វីត្បិតប្រជុំកោះនីមួយៗក្នុងលម្ហសមុទ្រនៃខេត្តកែប មានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាមបណ្តាកោះមួយចំនួន ក៏មានប្រជាពលរដ្ឋរស់នៅដែលភាគច្រើនប្រក បរបរនេសាទ ហើយក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍនាពេលខាងមុខនេះផងដែរ។ លោក វ៉ៅ សុខា បានបញ្ជាក់ថា ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនមកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍនៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។លោកបន្តថា ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ។ ដោយឡែក លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេច ខណ្ឌរដ្ឋបាលជល ផល

  • រឿងអប់រំ៖ បុរសម្នាក់ដុតគោដ៏ធំមួយ រួចឱ្យកូនទៅហៅអ្នកជិតខាងនិងមនុស្សជាទីស្រលាញ់ តែកូនបែរជាធ្វើរឿងដែលនឹកស្មានមិនដល់មួយនេះទៅវិញ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ July 31, 2021 Khmernote

    បុរសម្នាក់បានសម្លាប់សត្វគោដ៏ធំមួយដើម្បីដុតធ្វើម្ហូប ហើយនៅពេលដែលគោឆ្អិន គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់ថា៖ «កូនស្រី! កូនទៅហៅមនុស្សជាទីស្រលាញ់របស់កូន និងអ្នកជិតខាងរបស់យើងមក ដើម្បីញ៉ាំនេះជាមួយគ្នា »។ លឺដូច្នេះ កូនស្រីរបស់គាត់បានដើរចេញមកក្រៅផ្ទះ ហើយស្រែកថា៖ « សូមជួយពួកយើងផង ផ្ទះរបស់យើងត្រូវភ្លើងឆេះ សូមជួយពន្លត់ភ្លើងពួកយើងផង!»។ ក្រោយពីបានលឺសម្រែករបស់ក្មេងស្រី មួយសន្ទុះក្រោយមកមានមនុស្សមួយក្រុមបានចេញមកក្រៅ ហើយអ្នកផ្សេងទៀតបានធ្វើដូចជាស្ដាប់មិនលឺ។ មនុស្សមួយក្រុមដែលបានមកក៏បានញ៉ាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយ ហើយនៅពេលនោះបុរសជាឪពុកបានងាកទៅរកកូនស្រីទាំងទឹកមុខងឿងឆ្ងល់ហើយសួរថា៖ «ប៉ាមិនដែលស្គាល់ ហើយក៏មិនដែលឃើញមនុស្សទាំងនេះពីមុនមកដែរ ដូច្នេះឯណាមនុស្សជាទីស្រាលាញ់របស់កូន សាច់ញាតិ និងអ្នកជិតខាងរបស់យើង?»។ ភ្លាមនោះកូនស្រីបានតបថា៖ «ពួកគេទាំងអស់នេះបានចេញពីផ្ទះពួកគេ ដើម្បីមកជួយពន្លត់ភ្លើងផ្ទះយើង មិនមែនមកដើម្បីពិធីជប់លៀងទេ ដូច្នេះពួកគេ គឺជាអ្នកសមនឹងទទួលបានអាហារ និងភាពសប្បុរសទាំងនេះ »។ គំនិតអប់រំ៖

  • រយៈពេល ៧ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលជាង ៥លានតោន ទៅ ៦៤ប្រទេសកើនឡើងជាង ៨៧% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសចំនួនសរុប ៥ ០៣២ ៩៦៨,៦០តោន កើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ តួលេខនេះត្រូវបានបង្ហាញ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ កសិផលសំខាន់ៗដែលបាននាំចេញទៅកាន់ ៦៤ប្រទេសមានដូចជា៖ អង្ករ ស្រូវ

  • កូវីដ-១៩ បានវាយប្រហារទៅលើរោងចក្រជាង ៥០០នៅប្រទេសថៃ និងប៉ះពាល់ដល់កម្មករនិយោជិកជាង ៣ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    ចាប់តាំងពីថ្ងៃទី១ ខែមេសា មក ការផ្ទុះឡើងនៃជំងឺកូវីដ -១៩ បានប៉ះពាល់ដល់រោងចក្រចំនួន ៥១៨ និងនិយោជិកសរុបចំនួន ៣៦,៨៦១ នាក់នៅក្នុងខេត្តចំនួន ៤៩ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយនៅថ្ងៃសុក្រនេះថា ខេត្ត Phetchaburi បានកត់ត្រាចំនួនកម្មករដែលឆ្លងច្រើនបំផុតគឺ ៤,៤៦៤ នាក់តាមពីក្រោយដោយខេត្ត Phetchabun ចំនួន ៣,៤៨៧ នាក់ ខេត្ត Prachuap Khiri Khan ចំនួន ២,៥៣៨នាក់

  • ទោះបីក្នុងបរិបទកូវីដ-១៩ក្តី វឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង ៣កន្លែង នៅតែដំណើរការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្រ្តីជាន់ខ្ពស់អាកាស ចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា ទោះបីក្នុងបរិបទកូវីដ-១៩ក្តីវឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង៣កន្លែងកំពុងដំណើរការជាជំហានៗដដែលដើម្បីផ្តល់ភាពងាយ ស្រួលក្នុងការធ្វើដំណើរនិងទទួលបានអ្នកដំណើរតាមផ្លូវ អាកាសកាន់តែច្រើន នាពេលខាងមុននេះ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពការសាងសង់នៅព្រលានយន្តហោះអន្តរ ជាតិទាំងបីកន្លែង ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី និងព្រលានយន្តហោះតារាសាគរខេត្តកោះកុង នៅតែដំណើរ ការសាងសង់ តាមផែនការដែលបានគ្រោងទុក ទោះបីស្ថិតក្នុងការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ។ ឯកឧត្តមបានឱ្យដឹងទៀតថា ការកសាងព្រលានយន្តហោះទាំងបីកន្លែងនេះ ក្នុងដំណាក់កាលដំបូងគឺជាព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចទទួលប្រភេទយន្ត ហោះ អែលវើស ៣៤០ យន្តហោះអែលវើស៣៥០ និងប្រភេទយន្តហោះ ប៊ូអ៊ីង ៤០០. ប្រភេទយន្តហោះប៊ូអ៊ីង៧៤៧

  • ក្រុមហ៊ុនផលិតឱសថ ៣០មកពីឥណ្ឌា គ្រោងសាងសង់មជ្ឈមណ្ឌលផលិតឱសថ ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2021 Khmernote

    ក្រុមហ៊ុនផលិតឱសថចំនួន ៣០ មកពីប្រទេសឥណ្ឌា គ្រោងសាងសង់ឧទ្យានដើម្បីផលិតឱសថ (Pharma Park) ដំបូងនៅប្រទេស វៀតណាម ហើយឧទ្យានបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងដាណាងត្រូវបានគេណែនាំថាជាទីតាំងដ៏ល្អសម្រាប់ក្រុមហ៊ុនទាំងនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ក្រុមពាណិជ្ជកម្មឥណ្ឌាដែលមានចំណែក ៣០% នៃការនាំចេញរបស់ឥណ្ឌា រំពឹងថានឹងសាងសង់មជ្ឈមណ្ឌលផលិតឱសថ និងបំពេញនូវការខ្វះខាតសម្ភារៈនិងឱសថ ដែលផ្គត់ផ្គង់សង្វាក់ផលិតកម្មឱសថរបស់វៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាង លោក Ho Ky Minh បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធឧទ្យានបច្ចេកវិទ្យាខ្ពស់ចំនួន ១,១៨៤ ហិកតារបស់ទីក្រុង ត្រូវបានចាត់ទុកថា ជាទីតាំងសក្តានុពលសម្រាប់ឧទ្យានឱសថដំបូងគេនៅវៀតណាម។ លោកបានបន្តថា ឧទ្យាននេះនឹងក្លាយជាមេដែកសម្រាប់ក្រុមហ៊ុន និងអ្នកផលិតឱសថឥណ្ឌា ដោយសារវាផ្តល់នូវលក្ខខ័ណ្ឌនៃការជួលដីដ៏ល្អ ទីតាំងដីត្រូវបានរៀបចំរួចរាល់​ និងការអនុគ្រោះពន្ធ លើប្រាក់ចំណូលនិងគោលនយោបាយពន្ធនាំចូល