- អាជីវកម្មអាជីវកម្ម August 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារទំនើបជាច្រើននៅក្រុងហាណូយ កំពុងចាប់ផ្ដើមដាក់គម្លាតសង្គមដោយកំណត់ចំនួនអតិថិជន និងបរិមាណគ្រឿងឧបភោគបរិភោគដែលពួកគេទិញ។ ផ្សារទំនើបទាំងនោះរួមមាន ផ្សារទំនើប BigC Thang Long ,MM Mega Market, Aeon Mall Ha Dong និង Go!Market Supermarket នៅស្រុក Thanh Xuan។ ប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើបទាំងនោះ បានកំណត់ចំនួនអតិថិជនឱ្យចូលទិញទំនិញក្នុងបរិវេណទីតាំងផ្សាររបស់ខ្លួន ដោយត្រូវបង្ហាញពីស្ថានភាពសុខភាព ឬ តាមរយៈការស្កេន QR កូដ ហើយត្រូវពិនិត្យសីតុណ្ហភាព លាងដៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2021 Khmernote
ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជាមានប្រភពចំណូលចំនួន៥ប្រភេទ ដែលបានជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ ដែលធានាបាននូវសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ក្នុងពិធីអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រភពចំណូលទំាង៥ ដែលកម្ពុជាទទួលបានសម្រាប់ការចំណាយរបស់រាជរដ្ឋាភិបាល គឺទី១ ចំណូលចរន្តក្នុង១ខែជាមធ្យមមានចំនួន ៤០០ លានដុល្លារ ដែលអាចទ្រទ្រង់នូវការចំណាយ ដោយក្នុងរយៈ ពេល៧ខែ ឆ្នាំ២០២១នេះ ចំណូលគយ និងពន្ធដារទទួលបានចំនួន ៣០៦១ លានដុល្លារអាមេរិក ។ សម្តេចតេជោបញ្ជាក់ថា បើទោះជាកម្ពុជាជួបវិបត្តិកូវីដ ១៩ក្តី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2021 Khmernote
សភាពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ការបន្តបិទខ្ទប់រយៈពេលពីរសប្តាហ៍ និងការពង្រីកតំបន់ “ក្រហមក្រម៉ៅ” ដើម្បីគ្របដណ្តប់លើខេត្តចំនួន ២៩ នឹងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រហែល ៣០០-៤០០ ពាន់លានបាត (ប្រមាណជាង ៩ពាន់លានដុល្លារ-ជាង ១២ពាន់លានដុល្លារអាមេរិក) ដោយសារបាត់បង់សកម្មភាពសេដ្ឋកិច្ច។ បើតាមលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ការខូចខាតពីវិធានការបិទ និងត្រួតពិនិត្យនៅខេត្តចំនួន ២៩ ក្នុងតំបន់ក្រហមក្រម៉ៅ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៣០០-៤០០ ពាន់លានបាតក្នុងមួយខែ ដោយសារខេត្តតំបន់ក្រហមដែលទើបប្រកាសថ្មីនេះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងនៃតំបន់ឧស្សាហកម្មដូចជា ខេត្តនគររាជសីម៉ា រ៉ាក់យ៉ង សារ៉ាបូរី និង សាមុតសុងក្រាម។ ជាមួយគ្នានេះ
- អាជីវកម្មអាជីវកម្ម August 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានផ្អាកជើងហោះហើរទាំងអស់នៅខែនេះ និងពន្យារពេលបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួនទាំងស្រុង ឬមួយផ្នែក រហូតដល់ខែកញ្ញា។ ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលមានភាពរឹងមាំបំផុត បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដោយសារចំនួនអ្នកដំណើរធ្លាក់ចុះដល់ចំណុចទាបជាប់គ្នាៗ ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានចាប់ផ្តើមកាលពីដើមឆ្នាំមុន។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍នេះបានបញ្ឈប់ការហោះហើរបន្ទាប់ពីការរឹតត្បិតទប់ស្កាត់វីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន។ ក្រុមហ៊ុនបានឱ្យដឹងថា ជើងហោះហើរទាំងអស់នឹងត្រូវផ្អាកនៅពេលនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកប្រាក់កម្ចីតែមិនទទួលបានការយល់ព្រម។ កត្តាមួយទៀតនៅក្នុងការសម្រេចចិត្ត បញ្ឈប់ជើងហោះហើរ គឺដោយសារបទបញ្ជាបិទប្រទេសថ្មីៗនេះរួមមាន ការរឹតបន្តឹងការធ្វើដំណើរ។ គួរបញ្ជាក់ផងដែរថា អាជីវកម្មអាកាសចរណ៍កាន់តែច្រើននៅក្នុងប្រទេសថៃ ក៏កំពុងប្រឈមនឹងវិបត្តិហរិញ្ញវត្ថុ និងកង្វះលំហូរសាច់ប្រាក់។ ដូច្នេះហើយ Thai
- អាជីវកម្មអាជីវកម្ម August 2, 2021 Khmernote
ផ្សារបោះដុំធំៗចំនួន ២រួមមាន Phung Khoang និង Minh Khai នៅទីក្រុងហាណូយ ត្រូវបានបិទទ្វារកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកលក់នៅក្នុងផ្សារទាំងពីរនេះឆ្លងជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អាជ្ញាធរស្រុក Bac Tu Liem បានឱ្យដឹងថា ផ្សារ Minh Khai នឹងនៅតែបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែម ហើយអាជីវករនិងក្រុមគ្រួសាររបស់ពួកគេទាំងអស់ត្រូវបានប្រាប់ឱ្យតាមដានសុខភាពខ្លួនឯង និងជូនដំណឹងដល់អាជ្ញាធរសុខាភិបាលក្នុងតំបន់ ប្រសិនបើមានរោគសញ្ញាកូវីដ-១៩ ។ ផ្សារបោះដុំមួយនេះ លាតសន្ធឹងលើផ្ទៃដី ៣ម៉ឺនម៉ែត្រការ៉េ និងមានអាជីវករលក់ដូរប្រហែល ១០០០ នាក់ ហើយលក់អាហារប្រហែល ២៥០ តោនជារៀងរាល់ថ្ងៃ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 2, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បាននិយាយថា ប្រទេសរបស់ខ្លួនកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ក្នុងការសាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា រោងចក្រនេះត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងដោយផ្អែកលើបច្ចេកវិទ្យា DNA និង mRNA ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩។ ជាមួយគ្នានេះដែរ វ៉ាក់សាំងក្រហមនិងស កំពុងត្រូវបានស្រាវជ្រាវនិងបង្កើតឡើងដោយសាកលវិទ្យាល័យ និងស្ថាប័នវេជ្ជសាស្ត្រមួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ រដ្ឋមន្រ្តី បានរដ្ឋមន្រ្តីក្រសួងសុខាភិបាល Budi ក៏បានបន្ថែមថា ជីវវិទូម៉ូលេគុល (molecular biologists) មកពីសាកលវិទ្យាល័យ Airlangga នឹងចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកលនេះ។ គួរឱ្យដឹងផងដែរថា កាលពីមុនគំនិតផ្តួចផ្តើមមួយដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ីទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៃតំបន់ និងពិភពលោកត្រូវបានស្នើដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក
- អាជីវកម្មអាជីវកម្ម August 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបានឱ្យដឹងថា ផ្សារដ៏ល្បីនិងទាក់ទាញភ្ញៀវទេសចរមួយនៅក្នុងស្រុក Ban Phaeo ខេត្តសាមុតសាខន ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីម៉ោង ៦យប់ រាត្រីថ្ងៃសៅរិ៍ ទី៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ផ្សារឈើក្បែរមាត់ទន្លេដែលមានអាយុកាល ១០០ ឆ្នាំស្ថិតនៅក្នុង “តំបន់ក្រហមក្រម៉ៅ” ជាមួយនឹងវិធានការត្រួតពិនិត្យបំរាមគោចរ ដែលបង្កឱ្យមានភាពរាំងស្ទះ និងធ្វើឱ្យក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះមានការយឺតយ៉ាងចូលទៅដល់កន្លែងដែលឆេះ។ លោក Weerasak Wijitsaengsri អភិបាលខេត្តសាមុតសាខនបាននិយាយថា ភ្លើងត្រូវបានគ្រប់គ្រងក្នុងរយៈពេលកន្លះម៉ោងដោយមានការបាញ់ទឹកពន្លត់ និងទាប់ស្កាត់នៅទូទាំងផ្សារ។ ជាមួយគ្នានេះដែរ លំនៅដ្ឋានជាង ១០ ខ្នងត្រូវបានខូចខាត ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ ហើយអ្នកស្រុកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា
- អាជីវកម្មអាជីវកម្ម August 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបីការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។ ការណែនាំរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនេះ ក្នុងឱកាសដឹកនាំមន្ត្រី និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ ឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបិទការធ្វើចរាចរណ៍ ចាប់ពីម៉ោង២១៖០០ យប់ រហូតដល់ម៉ោង ០៣ភ្លឺ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់










