- អាជីវកម្មអាជីវកម្ម July 30, 2021 Khmernote
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងដល់មន្ទីរក្រោមឱវាទ ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងរមណីយដ្ឋាននៅទូទាំងប្រទេស ចំនួន ១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
- អាជីវកម្មអាជីវកម្ម July 29, 2021 Khmernote
យោងតាមទន្និន័យរបស់ក្រុមហ៊ុនជប៉ុន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Toyota Motor Corp. នៅតែជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តចំនួន ៥.៤៧លានគ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដែលខ្ពស់ជាងក្រុមហ៊ុន Volkswagen AG របស់អាល្លឺម៉ង់។ នេះ គឺជាឆ្នាំទី២ ហើយ ដែល Toyota Motor Corp. បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ពិភពលោកនៅក្នុងឆមាសទី ១ ដោយបញ្ជាក់ពីការងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះដំបូង ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងភាពធន់ បើទោះបីជាមានការធ្លាក់ចុះនៃបន្ទះឈីបសកលក៏ដោយ។ គួរបញ្ជាក់ផងដែរថា ពេញមួយឆ្នាំ២០២០ ក្រុមហ៊ុន Toyota Motor
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទានប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលដ៏ខ្លីខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ARDB បានផ្តល់ឥណទានយ៉ាងសកម្ម ដើម្បីផ្តល់ជាទុនបង្វិល ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជន នបទនិងកសិកម្ម ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានជាបន្តបន្ទាប់ ហើយបានត្រៀមថវិកាមួយចំនួនធំសម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ ។ សេចក្តីប្រកាសព័ត៌មាន
- អាជីវកម្មអាជីវកម្ម July 29, 2021 Khmernote
សមាគមន៍អាកាសចរណ៍ថៃ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមកំពុងស្វែងរកប្រាក់កម្ចីការប្រាក់ទាបចំនួន ៥ ពាន់លាន បាត (ប្រមាណ ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល ដើម្បីជួយទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមដែលកំពុងស្វែងរកប្រាក់កម្ចីនេះរួមមាន៖ Bangkok Airways, Thai AirAsia, Thai AirAsia X, Thai VietJet, Thai LionAir, Nok Air Plc, និង Thai Smile ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways។ លោក Puttipong Prasarttong-Osoth
- ទេសចរណ៍ទេសចរណ៍ July 29, 2021 Khmernote
យោងតាមចុះផ្សាយរបស់ក្រសួងទេសចរណ៍មុននេះបន្តិចបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងរួមស្តីពី ការបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងរួមនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2021 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) កាលពីថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD និងក្រុមហ៊ុន SORTICS ALLIANCE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងចាក់សម្លៀកបំពាក់។ (រូបតំណាង) យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីរបស់ក្រុមហ៊ុនទាំង ២ មានទុនវិនិយោគសរុបចំនួន ១២.៥លានដុល្លារអាមេរិក ដោយមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
- ទេសចរណ៍ទេសចរណ៍ July 29, 2021 Khmernote
រដ្ឋាភិបាលឡាវ បានណែនាំឱ្យក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ ធ្វើការសម្របសម្រួលជាមួយបណ្តាតំបន់នានានៅទូទាំងប្រទេសដើម្បីត្រៀមសម្រាប់ការបើកឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួនក្រោមលក្ខខណ្ឌ “ធម្មតាបែបថ្មី” ។ ថ្លែងទៅកាន់ការប្រជុំប្រចាំខែរបស់រដ្ឋាភិបាលកាលពីខែកក្កដានៅថ្ងៃទី ២៦-២៧ លោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ ធ្វើការរួមគ្នាដើម្បីបើកទេសចរណ៍ឡើងវិញដូចធម្មតាតែបែបថ្មីនៅតាមតំបន់នីមួយៗ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយឡាវ ព័ត៌មាននេះនាំមកនូវក្តីសង្ឃឹមដល់ឧស្សាហកម្មទេសចរណ៍ដែលត្រូវបានផ្អាកអាជីវកម្មរបស់ពួកគេដោយសាររលកទី ២ នៃវីរុសកូវីដ-១៩ ដែលកំពុងវាយលុកប្រទេសនេះចាប់តាំងពីពាក់កណ្តាលខែមេសា។ ក្នុងនោះគ្រប់ខេត្តស្ថិតនៅក្រោមការបិទទ្វារត្រឹមខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានបិទ ហើយស្ថានីយ៍ឡានក្រុងក៏បានបិទដូចគ្នា ដោយទុកឱ្យប្រតិបត្តិករទេសចរណ៍ដំណើរការដោយគ្មានសង្ឃឹម។ ទោះជាយ៉ាងណាក្ដី ការបន្ធូរបន្ថយជាបន្តនៃវិធានការបិទខ្ទប់ប្រទេស បានអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិបន្តឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនរថយន្តក្រុង ត្រូវប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិស្តីពីការការពារនិងការណែនាំដ៏តឹងរ៉ឹងសម្រាប់អ្នកដំណើរ៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 29, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល ប្រកាសបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបចំនួនជិត ៦ម៉ឺននាក់ នៃរោងចក្រចំនួន ១៧៥ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ (ជំហានទី២ ទី៣ និងទី៤)។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករ និយោជិតចំនួន ៥៩, ០១២នាក់ នៃ រោងចក្រចំនួន ១៧៥ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ដែលស្ថិត នៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃ ខេត្តព្រះសីហនុឲ្យដឹងថា










