អាជ្ញាធរជាតិអប្សរា បន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គររយៈពេល ១សប្ដាហ៍ទៀត
ទេសចរណ៍
August 12, 2021
Khmernote
អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ នឹងបន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយសេចក្ដីជូនដំណឹងរួមស្តីពីការបន្តបិទការទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នេះ។

ដើម្បីទទួលបានព័ត៌មានលម្អិតសូមពិនិត្យសេចក្តីជូនដំណឹងរួមដូចខាងក្រោម៖

អត្ថបទ៖ លីនី


