- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 4, 2021 Khmernote
ស្ថាបនិកក្រុមហ៊ុន Amazon និង Blue Origin លោក Jeff Bezos លែងជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃ។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះបានធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះ ៧% កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីកំណើនត្រីមាសទី២ ដែលទាបជាងការព្យាករណ៍។ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងធ្លាក់ចេញពីតំណែងរបស់លោក Jeff Bezos បានធ្វើឱ្យមហាសេដ្ឋីបារាំងលោក Bernard Arnault ទទួលបានតំណែងដែលមានជាងគេបំផុតនៅលើពិភពលោក។ មហាសេដ្ឋីបារាំង Bernard Arnault គឺជាម្ចាស់ក្រុមហ៊ុនផលិតទំនិញប្រណីត
- អាជីវកម្មអាជីវកម្ម August 4, 2021 Khmernote
ក្រុមហ៊ុនជប៉ុនជាច្រើននៅតែបន្តក្ស័យធន ដោយសារតែជំងឺរាតត្បាតមិនបង្ហាញពីសញ្ញាធូរស្បើយ ហើយបើតាមការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា ក្រុមហ៊ុនជាង ១៨០០ បានឈប់ធ្វើអាជីវកម្មជារៀងរហូតតែម្ដង។ ក្រុមហ៊ុនស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Teikoku Databank បាននិយាយថា វីរុសកូវីដ-១៩ បានឆក់យកសាជីវកម្មចំនួន ១,៨៦០ក្រុមហ៊ុន ដោយការស្ទង់មតិនេះបានធ្វើឡើងក្នុងរយៈពេលចាប់ពីខែកុម្ភៈឆ្នាំមុនរហូតដល់ ដើមខែសីហា ឆ្នាំ២០២១នេះ។ អាជីវកម្មទាំងនោះត្រូវបានបិទទ្វារ បន្ទាប់ពីដាក់ពាក្យសុំក្ស័យធន ឬ រៀបចំឯកសារដើម្បីបញ្ឈប់ដំណើរការ។ ក្នុងនោះ ភោជនីយដ្ឋានបានរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអាជីវកម្មជាង ៣០០ កំពុងដំណើរការដាក់ពាក្យសុំក្ស័យធន។ ជាមួយគ្នានេះមានជាង ១៨០អាជីវកម្ម នៅក្នុងវិស័យសំណង់ និងប្រហែល ១០០ នៅក្នុងឧស្សាហកម្មសណ្ឋាគារ និងជិត ១០០ ក្នុងចំណោមអ្នកលក់ដុំចំណីអាហារ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 4, 2021 Khmernote
សារព័ត៌មាន The Nation កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានដកលុយពីហោប៉ាវផ្ទាល់ខ្លួន ដើម្បីទិញផ្លែឈើថៃ ១ តោនពីសហករណ៍កសិកម្ម ដើម្បីជាអំណោយដល់បុគ្គលិកពេទ្យនិងអ្នកស្ម័គ្រចិត្តថែទាំអ្នកជំងឺកូវីដ-១៩ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek។ អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តីបានទិញផ្លែមង្ឃុត សាម៉ាវ និងផ្លែមៀន ដែលបានដាក់លក់ក្រោមយុទ្ធនាការ “កសិកររីករាយ” ដែលផ្លែឈើពីសហករណ៍ទូទាំងប្រទេសអាចត្រូវបានដឹកជញ្ជូនដល់គេហដ្ឋានតាមរយៈសេវាកម្មប្រៃសណីយ៍ថៃ។ យុទ្ធនាការ “កសិកររីករាយ” គឺជាកិច្ចសហការរវាងធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) និងប្រៃសណីយ៍ថៃ។ ទន្ទឹមនឹងនោះ អ្នកនាំពាក្យបានបន្ថែមថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីម្សិលមិញនេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធបានកោតសរសើរយុទ្ធនាការនេះថា
- អាជីវកម្មអាជីវកម្ម August 4, 2021 Khmernote
Long Bien ដែលជាទីផ្សារបោះដុំធំបំផុតរបស់ទីក្រុងហាណូយដែលអាជីវករលក់ដូរជាលក្ខណៈគ្រួសារប្រហែល ១,២០០ គ្រួសារត្រូវបានបិទទ្វារកាលពីរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីអ្នកដឹកជញ្ជូនម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩។ គួររម្លឹកថា ផ្សារនេះត្រូវបានបិទមួយផ្នែករួចមកហើយ កាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកលក់គ្រឿងសមុទ្រម្នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។ Long Bien នៅស្រុក Ba Dinh គឺជាផ្សារបោះដុំទី ៤ ហើយ ដែលត្រូវបានបិទក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងរដ្ឋធានីបន្ទាប់ពី Phung Khoang, Minh Khai និងផ្សារនៅភាគខាងត្បូង។ យ៉ាងណាមិញចំពោះករណីឆ្លងថ្មីនេះ អាជ្ញាធរសុខាភិបាលបានប្រមូលសំណាកពីអ្នកលក់និងអ្នកគ្រប់គ្រងផ្សារចំនួន ១៥០ នាក់ដើម្បីធ្វើតេស្ត
- អាជីវកម្មអាជីវកម្ម August 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តុំអាជីវកម្មផលិតត្រីឆ្អើរ ត្រីងៀត និងស្បៀងក្រៀមជាច្រើនមុខនៅខេត្តកំពង់ធំ សំណូមពរឱ្យអថិជនជួយគាំទ្រ ផលិតផលរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់។ លោកទន់ យីន ប្រធានបណ្តុំក្រុមកែច្នៃសហគមន៍នេសាទបឹងរំពេរ ខេត្តកំពង់ធំបានឱ្យដឹងថា បណ្តុំអាជីវកម្មនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ បច្ចុប្បន្នមានការគាំទ្រពីកម្មវិធីអាស្បាយ (ASPIRE) ដើម្បីស្វែងរកទីផ្សារ និងជំរុញលើកទឹកចិត្តដល់ប្រជានេសាទ ឱ្យចេះកែច្នៃផលិតផលត្រីស្រស់ធម្មជាតិ សម្រាប់លក់ជូនអតិថិជន។ លោកបន្តថា ប្រជាពលរដ្ឋជាសមាជិកបណ្តុំអាជីវកម្ម ចំនួនជាង៥០គ្រួសារ រស់នៅក្នុងភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ អាចកែច្នៃ ផលត្រី ស្រស់ដែលនេសាទ មកជាផលិតផលស្បៀងជាច្រើនប្រភេទ មានដូចជា៖ត្រីឆ្អើរត្រីងៀត ប្រហិតត្រីឆ្លាត ប្រហុក
- អាជីវកម្មអាជីវកម្ម August 3, 2021 Khmernote
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ ក្រសួងបានជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្តរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី១៨ “The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2021 Khmernote
កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញនៅលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២១ ដោយការនាំចេញមានចំនួនសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស កើនឡើង ៨៧.១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងការនាំចេញកសិផលសំខាន់ៗទាំងនោះ កសិផលកម្ពុជា ២ប្រភេទ ដែលមានសក្ដានុពលក្នុងការនាំចេញ និងអាចកែច្នៃបានចាប់ពីពីរមុខ បន្ទាប់ពីនាំចេញស្រស់ទៅក្រៅប្រទេស។ កសិផលទាំងនោះមានដូចជា ដំណាំដំឡូងមី ក្រៅពីនាចេញស្រស់ដែលអាចច្នៃជា (ចំណិតដំឡូងមីក្រៀម ម្ស៉ៅដំឡូងមី និងកាកសំណល់ដំឡូងមី ) និងដំណាំស្វាយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 3, 2021 Khmernote
ក្រុមហ៊ុន Lexmin Pty Ltd Cambodia ដែលជាក្រុមហ៊ុនអូស្រ្តាលីអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គនៅកម្ពុជា បង្ហាញពីគោលបំណងផ្តល់ឱកាសឲ្យកសិករកម្ពុជាអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី។ គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia លើប្រធានបទស្តីពី ” ការជំរុញការអភិវឌ្ឍផលិតកម្មដំណាំសាកវប្បកម្មសរីរាង្គ និងការផ្តល់ឱកាសឲ្យកសិករអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី ” នាព្រឹកថ្ងៃទី ០៣










