ព័ត៌មានចុងក្រោយ
  • រយៈពេល ៧ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលជាង ៥លានតោន ទៅ ៦៤ប្រទេសកើនឡើងជាង ៨៧% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសចំនួនសរុប ៥ ០៣២ ៩៦៨,៦០តោន កើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ តួលេខនេះត្រូវបានបង្ហាញ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ កសិផលសំខាន់ៗដែលបាននាំចេញទៅកាន់ ៦៤ប្រទេសមានដូចជា៖ អង្ករ ស្រូវ

  • កូវីដ-១៩ បានវាយប្រហារទៅលើរោងចក្រជាង ៥០០នៅប្រទេសថៃ និងប៉ះពាល់ដល់កម្មករនិយោជិកជាង ៣ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    ចាប់តាំងពីថ្ងៃទី១ ខែមេសា មក ការផ្ទុះឡើងនៃជំងឺកូវីដ -១៩ បានប៉ះពាល់ដល់រោងចក្រចំនួន ៥១៨ និងនិយោជិកសរុបចំនួន ៣៦,៨៦១ នាក់នៅក្នុងខេត្តចំនួន ៤៩ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយនៅថ្ងៃសុក្រនេះថា ខេត្ត Phetchaburi បានកត់ត្រាចំនួនកម្មករដែលឆ្លងច្រើនបំផុតគឺ ៤,៤៦៤ នាក់តាមពីក្រោយដោយខេត្ត Phetchabun ចំនួន ៣,៤៨៧ នាក់ ខេត្ត Prachuap Khiri Khan ចំនួន ២,៥៣៨នាក់

  • ទោះបីក្នុងបរិបទកូវីដ-១៩ក្តី វឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង ៣កន្លែង នៅតែដំណើរការ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 31, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្រ្តីជាន់ខ្ពស់អាកាស ចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា ទោះបីក្នុងបរិបទកូវីដ-១៩ក្តីវឌ្ឍនភាពនៃការកសាងព្រលានយន្តហោះថ្មីទាំង៣កន្លែងកំពុងដំណើរការជាជំហានៗដដែលដើម្បីផ្តល់ភាពងាយ ស្រួលក្នុងការធ្វើដំណើរនិងទទួលបានអ្នកដំណើរតាមផ្លូវ អាកាសកាន់តែច្រើន នាពេលខាងមុននេះ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពការសាងសង់នៅព្រលានយន្តហោះអន្តរ ជាតិទាំងបីកន្លែង ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី និងព្រលានយន្តហោះតារាសាគរខេត្តកោះកុង នៅតែដំណើរ ការសាងសង់ តាមផែនការដែលបានគ្រោងទុក ទោះបីស្ថិតក្នុងការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ ។ ឯកឧត្តមបានឱ្យដឹងទៀតថា ការកសាងព្រលានយន្តហោះទាំងបីកន្លែងនេះ ក្នុងដំណាក់កាលដំបូងគឺជាព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចទទួលប្រភេទយន្ត ហោះ អែលវើស ៣៤០ យន្តហោះអែលវើស៣៥០ និងប្រភេទយន្តហោះ ប៊ូអ៊ីង ៤០០. ប្រភេទយន្តហោះប៊ូអ៊ីង៧៤៧

  • ក្រុមហ៊ុនផលិតឱសថ ៣០មកពីឥណ្ឌា គ្រោងសាងសង់មជ្ឈមណ្ឌលផលិតឱសថ ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2021 Khmernote

    ក្រុមហ៊ុនផលិតឱសថចំនួន ៣០ មកពីប្រទេសឥណ្ឌា គ្រោងសាងសង់ឧទ្យានដើម្បីផលិតឱសថ (Pharma Park) ដំបូងនៅប្រទេស វៀតណាម ហើយឧទ្យានបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងដាណាងត្រូវបានគេណែនាំថាជាទីតាំងដ៏ល្អសម្រាប់ក្រុមហ៊ុនទាំងនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ក្រុមពាណិជ្ជកម្មឥណ្ឌាដែលមានចំណែក ៣០% នៃការនាំចេញរបស់ឥណ្ឌា រំពឹងថានឹងសាងសង់មជ្ឈមណ្ឌលផលិតឱសថ និងបំពេញនូវការខ្វះខាតសម្ភារៈនិងឱសថ ដែលផ្គត់ផ្គង់សង្វាក់ផលិតកម្មឱសថរបស់វៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាង លោក Ho Ky Minh បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធឧទ្យានបច្ចេកវិទ្យាខ្ពស់ចំនួន ១,១៨៤ ហិកតារបស់ទីក្រុង ត្រូវបានចាត់ទុកថា ជាទីតាំងសក្តានុពលសម្រាប់ឧទ្យានឱសថដំបូងគេនៅវៀតណាម។ លោកបានបន្តថា ឧទ្យាននេះនឹងក្លាយជាមេដែកសម្រាប់ក្រុមហ៊ុន និងអ្នកផលិតឱសថឥណ្ឌា ដោយសារវាផ្តល់នូវលក្ខខ័ណ្ឌនៃការជួលដីដ៏ល្អ ទីតាំងដីត្រូវបានរៀបចំរួចរាល់​ និងការអនុគ្រោះពន្ធ លើប្រាក់ចំណូលនិងគោលនយោបាយពន្ធនាំចូល

  • ស្អាតមិនចាញ់ស្រុកគេឡើយ! មកមើលសម្រស់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ដំណើរការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានសម្រេចគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ ដោយត្រូវបង្ហើយលើការតុបតែងលម្អបន្តិចបន្តួច នៅទីធ្លាខាងក្រៅ និងនៅតាមក្នុងបន្ទប់ប៉ុណ្ណោះ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១។ នេះគឺជាការបញ្ជាក់ពី វឌ្ឍនភាពការងារសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ពីប្រទេសជប៉ុន ដែលឯកឧត្តមកំពុងបំពេញបេសកកម្ម ក្នុងការដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងថា កាលពីមុន

  • សហព័ន្ធឧស្សាហកម្មថៃ ព្រមានពីការខ្វះខាតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងវិស័យឧស្សាហកម្ម អាចនាំឱ្យទំនិញក្នុងស្រុកមានការខ្វះខាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា សហព័ន្ធឧស្សាហកម្មថៃ បានបង្កើនការដាស់តឿនជាថ្មីម្ដងទៀត បន្ទាប់ពីព្រមានលើកមុន អំពីផលប៉ះពាល់លើវិស័យនាំចេញ ប្រសិនបើជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលបន្ថែមទៀតលើកម្មកររោងចក្រ។ អនុប្រធាន សហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា ប្រសិនបើអត្រានៃការឆ្លងក្នុងឥឡូវនេះ កើនករណីថ្មីប្រហែល ១៤.០០០ ករណីជារៀងរាល់ថ្ងៃ ហើយការឆ្លងក្នុងរោងចក្រនៅតែបន្តរហូតដល់ពាក់កណ្តាលខែសីហាទៀតនោះ ប្រទេសថៃ នឹងមិនអាចជៀសផុតពីផលប៉ះពាល់លើការផ្គត់ផ្គង់នាំចេញឡើយ។ លោកបានបន្ថែមថា

  • ប្រទេសថៃ អាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    ប្រទេសថៃ ទំនងជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយអ្នកសេដ្ឋកិច្ចបានបន្តកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស ចំពេលមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ បង្កើនភាពតានតឹងផ្នែកនយោបាយនិងក្តីសង្ឃឹមធ្លាក់ចុះសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ តាមការបញ្ជាក់របស់នាយកប្រតិបត្តិលោក Kulaya Tantitemit បានឱ្យដឹងថា ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចឆ្នាំ២០២១ របស់ប្រទេសមកត្រឹមកំណើន ១.៣% នៃផលិតផលក្នុងស្រុកសរុប​ ដែលធ្លាក់ចុះពីការព្យាករណ៍កាលពីខែមេសាចំនួន ២.៣% តាមការសន្មត់ថា​ ករណីថ្មីនៃវីរុស កូវីដ-១៩ នឹងកើនឡើងនៅពាក់កណ្តាលខែសីហា។ លោក Charnon Boonnuch សេដ្ឋវិទូប្រចាំក្រុមហ៊ុន Nomura Holdings Inc នៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា៖ « យើងមើលឃើញថាប្រទេសថៃ គឺជាប្រទេសដែលមានភាពយឺតយ៉ាវក្នុងតំបន់

  • ព្យាយាមគង់បានសម្រេច! កសិករខេត្តសៀមរាប ជោគជ័យលើការដាំសាលាដ៏អឺរ៉ុបក្នុងផ្ទះសំណាញ់ ខណៈពេលដាំដំបូងប្រពន្ធថា ដាំឱ្យអ្នកណាហូប មុខជាលក់មិនដាច់ទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2021 Khmernote

    កសិករដាំបន្លែសុវត្ថិភាពមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការដាំដុះដំណាំសាលាដ៏អឺរ៉ុប ក្នុងរោងសំណាញ់ ព្រោះងាយ ស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ ចៀសពីជំងឺ និងអាចដាំបានគ្រប់អាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ លោក ត្រឹប ព្រែក អាយុ ៤៤ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាព រស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប បាន ឱ្យដឹងថា លោកចាប់ផ្តើមមុខ របរដាំបន្លែលក់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ដោយមានដាំបន្លែស្លឹកជា ច្រើនប្រភេទតាមតម្រូវការទីផ្សារ។ ជាក់ស្តែងបច្ចុប្បន្នលោកកំពុងដាំនិងប្រមូលផលដំណំាសាលាដ៏អឺរុប ដែលទទួលការពេញនិយមទទួលទានពីអតិថិជន។ លោកបន្តថា លោកបានជ្រើសរើសការដាំសាលាដ៏ ក្នុងរោងសំណាញ់ ដោយសារងាយស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ និងអាចដាំបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា។