ក្រសួងទេសចរណ៍ បន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណទាំងក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត
អាជីវកម្ម August 13, 2021 Khmernote

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា សកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត នឹងបន្តបិទជាកំហិត រហូតដល់មានការជូនដំណឹងជាថ្មី។ សូមអានអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

អត្ថបទ៖ លីនី