ផ្សារចំនួន ៣ ក្នុងខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ
អាជីវកម្ម August 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវផ្សារចំនួន៣ រួមមាន៖ ផ្សារលើធំថ្មី ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ផ្សារកំពង់ក្តី២ ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីផ្សារទាំង៣ខាងលើ បានបិទមួយរយៈកន្លងមក ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីសម្រេចស្ដីពីការបិទបញ្ចប់ការកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្រ្តសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គុំ សង្កាត់គោកចក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបដូចជាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន