ស្វាយចាល់លក់មិនចេញ ឬ​មិនបានថ្លៃកុំបោះចោល គួរច្នៃជាទឹកស៊ីរ៉ូស្វាយឱ្យត្រូវតាមស្តង់ដារ ខណៈ ៧ខែនៃឆ្នាំនេះ ការនាំចេញទៅចិន និងហ្វីលីពីនកើនឡើងខ្លាំង
អាជីវកម្ម August 9, 2021 Khmernote

ផ្លែស្វាយ គឺជាដំណាំសក្ដានុពលមួយក្នុងចំណោមដំណាំសំខាន់ៗ នាំចេញទៅក្រៅប្រទេស ដែលក្រៅពីការនាំចេញស្រស់ អាចកែច្នៃបានលើសពី ២មុខ សម្រាប់នាំចេញ។ ដោយសារមានតម្រូវការទីផ្សារក្រៅប្រទេស កសិករជាច្រើនបាននាំគ្នាដាំដំណាំនេះ ដែលពេលខ្លះធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ ហើយដោយបណ្ដាលមកពីកត្តាផ្សេងៗទៀតផងនោះ បានធ្វើឱ្យកសិករចាល់ស្វាយ ប្រមូលផលបាន តែលក់បានតម្លៃថោក។

យ៉ាងណាមិញប្រសិនបើបងប្អូនប្រជាកសិករដែលដាំស្វាយបានច្រើន ហើយតែលក់មិនបានថ្លៃ ឬ ចាល់ស្វាយ កុំបោះចោល អាចកែច្នៃជាទឹកស៊ីរ៉ូស្វាយបានឱ្យបាន ខណៈប្រទេសចិន និងហ្វីលីពីនបើកឱ្យកម្ពុជានាំចូល។ ហើយបើយោងតាមលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ បានបង្ហាញថា កស៊ីរ៉ូស្វាយមានការកើណឡើងដល់ទៅ ៧៩.១៦% ក្នុងការនាំចេញ។ ក្នុងនោះការនាំចេញសរុបមានចំនួន ៤ ០៦៩,៦២តោន ខណៈនាំចេញទៅប្រទេសចិនមានចំនួន ១៤៨តោន និងប្រទេសហ្វីលីពីនចំនួន ៣ ៩២១,៦២តោន៕

អត្ថបទ៖ លីនី