ព័ត៌មានចុងក្រោយ
  • ស្អាតមិនចាញ់ស្រុកគេឡើយ! មកមើលសម្រស់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ដំណើរការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានសម្រេចគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ ដោយត្រូវបង្ហើយលើការតុបតែងលម្អបន្តិចបន្តួច នៅទីធ្លាខាងក្រៅ និងនៅតាមក្នុងបន្ទប់ប៉ុណ្ណោះ ដែលនឹងសម្រេចការសាងសង់ជាស្ថាពរ នាខែសីហា ឆ្នាំ២០២១។ នេះគឺជាការបញ្ជាក់ពី វឌ្ឍនភាពការងារសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ពីប្រទេសជប៉ុន ដែលឯកឧត្តមកំពុងបំពេញបេសកកម្ម ក្នុងការដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងថា កាលពីមុន

  • សហព័ន្ធឧស្សាហកម្មថៃ ព្រមានពីការខ្វះខាតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងវិស័យឧស្សាហកម្ម អាចនាំឱ្យទំនិញក្នុងស្រុកមានការខ្វះខាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា សហព័ន្ធឧស្សាហកម្មថៃ បានបង្កើនការដាស់តឿនជាថ្មីម្ដងទៀត បន្ទាប់ពីព្រមានលើកមុន អំពីផលប៉ះពាល់លើវិស័យនាំចេញ ប្រសិនបើជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលបន្ថែមទៀតលើកម្មកររោងចក្រ។ អនុប្រធាន សហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា ប្រសិនបើអត្រានៃការឆ្លងក្នុងឥឡូវនេះ កើនករណីថ្មីប្រហែល ១៤.០០០ ករណីជារៀងរាល់ថ្ងៃ ហើយការឆ្លងក្នុងរោងចក្រនៅតែបន្តរហូតដល់ពាក់កណ្តាលខែសីហាទៀតនោះ ប្រទេសថៃ នឹងមិនអាចជៀសផុតពីផលប៉ះពាល់លើការផ្គត់ផ្គង់នាំចេញឡើយ។ លោកបានបន្ថែមថា

  • ប្រទេសថៃ អាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 30, 2021 Khmernote

    ប្រទេសថៃ ទំនងជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយអ្នកសេដ្ឋកិច្ចបានបន្តកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស ចំពេលមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ បង្កើនភាពតានតឹងផ្នែកនយោបាយនិងក្តីសង្ឃឹមធ្លាក់ចុះសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ តាមការបញ្ជាក់របស់នាយកប្រតិបត្តិលោក Kulaya Tantitemit បានឱ្យដឹងថា ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចឆ្នាំ២០២១ របស់ប្រទេសមកត្រឹមកំណើន ១.៣% នៃផលិតផលក្នុងស្រុកសរុប​ ដែលធ្លាក់ចុះពីការព្យាករណ៍កាលពីខែមេសាចំនួន ២.៣% តាមការសន្មត់ថា​ ករណីថ្មីនៃវីរុស កូវីដ-១៩ នឹងកើនឡើងនៅពាក់កណ្តាលខែសីហា។ លោក Charnon Boonnuch សេដ្ឋវិទូប្រចាំក្រុមហ៊ុន Nomura Holdings Inc នៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា៖ « យើងមើលឃើញថាប្រទេសថៃ គឺជាប្រទេសដែលមានភាពយឺតយ៉ាវក្នុងតំបន់

  • ព្យាយាមគង់បានសម្រេច! កសិករខេត្តសៀមរាប ជោគជ័យលើការដាំសាលាដ៏អឺរ៉ុបក្នុងផ្ទះសំណាញ់ ខណៈពេលដាំដំបូងប្រពន្ធថា ដាំឱ្យអ្នកណាហូប មុខជាលក់មិនដាច់ទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2021 Khmernote

    កសិករដាំបន្លែសុវត្ថិភាពមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការដាំដុះដំណាំសាលាដ៏អឺរ៉ុប ក្នុងរោងសំណាញ់ ព្រោះងាយ ស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ ចៀសពីជំងឺ និងអាចដាំបានគ្រប់អាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ លោក ត្រឹប ព្រែក អាយុ ៤៤ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាព រស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប បាន ឱ្យដឹងថា លោកចាប់ផ្តើមមុខ របរដាំបន្លែលក់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ដោយមានដាំបន្លែស្លឹកជា ច្រើនប្រភេទតាមតម្រូវការទីផ្សារ។ ជាក់ស្តែងបច្ចុប្បន្នលោកកំពុងដាំនិងប្រមូលផលដំណំាសាលាដ៏អឺរុប ដែលទទួលការពេញនិយមទទួលទានពីអតិថិជន។ លោកបន្តថា លោកបានជ្រើសរើសការដាំសាលាដ៏ ក្នុងរោងសំណាញ់ ដោយសារងាយស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ និងអាចដាំបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា។

  • ក្រសួងទេសចរណ៍ បន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងផ្អាកសកម្មភាពរមណីយដ្ឋានទូទាំងប្រទេស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 30, 2021 Khmernote

    ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងដល់មន្ទីរក្រោមឱវាទ ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងរមណីយដ្ឋាននៅទូទាំងប្រទេស ចំនួន ១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

  • ខ្លាំងមែន! ក្រុមហ៊ុន Toyota នៅតែរក្សាដំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ២០២១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 29, 2021 Khmernote

    យោងតាមទន្និន័យរបស់ក្រុមហ៊ុនជប៉ុន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Toyota Motor Corp. នៅតែជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តចំនួន ៥.៤៧លានគ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដែលខ្ពស់ជាងក្រុមហ៊ុន Volkswagen AG របស់អាល្លឺម៉ង់។ នេះ គឺជាឆ្នាំទី២ ហើយ ដែល Toyota Motor Corp. បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ពិភពលោកនៅក្នុងឆមាសទី ១ ដោយបញ្ជាក់ពីការងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះដំបូង ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងភាពធន់ បើទោះបីជាមានការធ្លាក់ចុះនៃបន្ទះឈីបសកលក៏ដោយ។ គួរបញ្ជាក់ផងដែរថា ពេញមួយឆ្នាំ២០២០ ក្រុមហ៊ុន Toyota Motor

  • ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទានប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទានប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលដ៏ខ្លីខាងមុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ARDB បានផ្តល់ឥណទានយ៉ាងសកម្ម ដើម្បីផ្តល់ជាទុនបង្វិល ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជន នបទនិងកសិកម្ម ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានជាបន្តបន្ទាប់ ហើយបានត្រៀមថវិកាមួយចំនួនធំសម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ ។ សេចក្តីប្រកាសព័ត៌មាន

  • ទៅមុខលែងរួច ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ ដង្ហើយស្វែងរកប្រាក់កម្ចីពីរដ្ឋាភិបាលចំនួន ៥ពាន់លានបាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 29, 2021 Khmernote

    សមាគមន៍អាកាសចរណ៍ថៃ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមកំពុងស្វែងរកប្រាក់កម្ចីការប្រាក់ទាបចំនួន ៥ ពាន់លាន បាត (ប្រមាណ ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល ដើម្បីជួយទប់ទល់នឹងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍មួយក្រុមដែលកំពុងស្វែងរកប្រាក់កម្ចីនេះរួមមាន៖ Bangkok Airways, Thai AirAsia, Thai AirAsia X, Thai VietJet, Thai LionAir, Nok Air Plc, និង Thai Smile ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways។ លោក Puttipong Prasarttong-Osoth