នាយកដ្ឋានបសុសត្វថៃ ប្រាប់ឱ្យប្រជាជនកុំភ័យស្លន់ស្លោរពីកង្វះខាតស៊ុត ខណៈកសិដ្ឋានទូទាំងប្រទេសនឹងពង្រីកការផ្គត់ផ្គង់ស៊ុតជាង ៤០លានគ្រាប់ក្នុងមួយថ្ងៃ
សេដ្ឋកិច្ច August 5, 2021 Khmernote

នាយកដ្ឋានបសុសត្វថៃ ធានាការផ្គត់ផ្គង់ស៊ុតបានគ្រប់គ្រាន់នៅក្នុងពេលដែលប្រទេសកំពុងរាតត្បាតដោយវីរុសកូវីដ-១៩។ នាយកដ្ឋាន បានណែនាំប្រជាជនកុំឱ្យភ័យស្លន់ស្លោរ ពីកង្វះខាតស៊ុត ខណៈនាយកដ្ឋានបានអនុញ្ញាតឱ្យប្រតិបត្តិករកសិដ្ឋានចិញ្ចឹមមាន់យកពងនៅទូទាំងប្រទេស បន្ថែមរយៈពេលភ្ញាស់ពងមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងរក្សាស្ថិរភាពតម្លៃស៊ុតចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។

អគ្គនាយកនៃអគ្គនាយកដ្ឋានលោក Sorawit Thaneeto បាននិយាយថា កសិដ្ឋានចិញ្ចឹមមាន់យកពងនៅទូទាំងប្រទេសអាចបន្ថែម រយៈពេលនៃការចិញ្ចឹមមេមាន់ពី ៨០ សប្តាហ៍កាលពីមុន រហូតដល់ស្ថានភាពកូវីដ ១៩ ត្រូវបានដោះស្រាយ។ លោករំពឹងថា ការផ្លាស់ប្តូរនេះនឹងជួយបង្កើនការផលិតស៊ុតពី ២ លានទៅ ៣ លានក្នុងមួយថ្ងៃ បន្ថែមលើការផលិតស៊ុតបច្ចុប្បន្ន ៤០ លានគ្រាប់ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ លោកបានមានប្រសាសន៍ថា “ ដូច្នេះយើងចង់សុំឱ្យប្រជាជនមានទំនុកចិត្តថា មានស៊ុតគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងកំឡុងពេលបិទប្រទេសនេះ” ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand