អាជីវកម្មនៅប្រទេសថៃជាច្រើន រំពឹងថា ការរស់នៅរបស់ប្រជាជនថៃ នឹងត្រលប់ទៅរកភាពធម្មតាឡើងវិញនៅត្រីមាសទី១ ឆ្នាំក្រោយ
សេដ្ឋកិច្ច August 6, 2021 Khmernote

ស្ទើរតែពាក់កណ្តាលនៃអាជីវកម្ម រំពឹងថាការរស់នៅរបស់ប្រជាជនថៃ នឹងត្រលប់ទៅរកភាពធម្មតាឡើងវិញនៅត្រីមាសទី ១ ឆ្នាំក្រោយនេះបើយោងតាមការស្ទង់មតិរបស់ធនាគារថៃ (BoT)។ សន្ទស្សន៍អារម្មណ៍អាជីវកម្ម (BSI) ដែលត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី ១-២២ ខែកក្កដា លើអាជីវកម្មចំនួន ២៦០ គ្រប់ទំហំបានរកឃើញថា អ្នកឆ្លើយតបចំនួន ៤៥% រំពឹងថា នឹងមានទំនុកចិត្តពីសាធារណៈជនក្នុងការចំណាយនៅខាងក្រៅ រួមទាំងការធ្វើដំណើរដូចធម្មតា នឹងបន្តឡើងវិញនៅពេលករណីឆ្លងកូវីដថ្មីប្រចាំថ្ងៃ ធ្លាក់ចុះក្រោម ៥០% ដែលទាំងនេះពួកគេរំពឹងថា ការរស់នៅរបស់ប្រជាជនថៃនឹងត្រលប់ទៅរកភាពធម្មតាឡើងវិញនៅត្រីមាសទី ១ ឆ្នាំ ២០២២។

ជាមួយគ្នានេះដែរ អ្នកឆ្លើយ ២៤% ខ្លះនិយាយថា ពួកគេរំពឹងថាជីវិតនឹងវិលមករកភាពប្រក្រតីវិញនៅពេលការឆ្លងថ្មីមានចំនួន ៥១-១០០ករណីក្នុងមួយថ្ងៃ ខណៈដែល ១៦% រំពឹងថា ជីវិតនឹងត្រលប់ទៅធម្មតានៅពេលករណីឆ្លងមានត្រឹមតែ ១០១-៥០០ករណី ដោយ ១៥% រំពឹងពី ៥០១-១,០០០ករណី។

ទន្ទឹមនឹងនេះ អ្នកឆ្លើយសំណួរសរុបចំនួន ៣៤% រំពឹងថា ជីវិតធម្មតានឹងបន្តឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២២ ខណៈ ២៦% បានព្យាករណ៍នៅឆមាសទី២ ឆ្នាំ២០២២ ហើយ ១៨% ត្រីមាសទី៤ ឆ្នាំ២០២១ ,១១% ត្រីមាសទី២ ឆ្នាំ២០២២ និង ១០% នៅត្រីមាសទី៣ ឆ្នាំ ២០២១។

ទោះយ៉ាងណាកម្រិតនៃការងើបឡើងវិញនៃអាជីវកម្មនៅក្នុងឧស្សាហកម្មទាំងអស់នៅក្នុងខែកក្កដាបានធ្លាក់ចុះពីខែមុន ហើយភាគច្រើនដោយសារការរីករាលដាលនៃជំងឺរាតត្បាត និងវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងថ្មី។ ជាពិសេសវិស័យទេសចរណ៍សំណង់ និងលក់រាយ បានរាយការណ៍ពីអត្រាកំណើនខ្សោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost