មហាសេដ្ឋី Jeff Bezos លែងជាអ្នកមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ បន្ទាប់ពីទ្រព្យសម្បត្តិធ្លាក់ចុះជាង ១៣ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃ
បុគ្គលជោគជ័យ August 4, 2021 Khmernote

ស្ថាបនិកក្រុមហ៊ុន Amazon និង Blue Origin លោក Jeff Bezos លែងជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃ។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះបានធ្លាក់ចុះ ១៣.៩ ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះ ៧% កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីកំណើនត្រីមាសទី២ ដែលទាបជាងការព្យាករណ៍។

ការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងធ្លាក់ចេញពីតំណែងរបស់លោក Jeff Bezos បានធ្វើឱ្យមហាសេដ្ឋីបារាំងលោក Bernard Arnault ទទួលបានតំណែងដែលមានជាងគេបំផុតនៅលើពិភពលោក។ មហាសេដ្ឋីបារាំង Bernard Arnault គឺជាម្ចាស់ក្រុមហ៊ុនផលិតទំនិញប្រណីត LVMH ដែលរួមមាន Louis Vuitton, Sephora, Tiffany & Co. , និង Moët & Chandon ។

យោងតាម MarketWatch គិតត្រឹមថ្ងៃច័ន្ទ ទ្រព្យសម្បត្តិសុទ្ធរបស់ Arnault មានតម្លៃ ១៩៥.៨ ពាន់លានដុល្លារហើយ Bezos មានចំនួន ១៩២.៦ ពាន់លានដុល្លារ។ ជាមួយគ្នានេះ កាលពីថ្ងៃសុក្រ ភាគហ៊ុន LVMH បានធ្លាក់ចុះ ដែលធ្វើឱ្យលោក Arnault ខាតបង់ ប្រាក់ ២.៩ ពាន់លានដុល្លារ ប៉ុន្តែគាត់នៅតែអាចឈរលើតំណែងរបស់មហាសេដ្ឋី Jeff Bezos ដដែល៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur