រឿងអប់រំ៖ បុរសម្នាក់ដុតគោដ៏ធំមួយ រួចឱ្យកូនទៅហៅអ្នកជិតខាងនិងមនុស្សជាទីស្រលាញ់ តែកូនបែរជាធ្វើរឿងដែលនឹកស្មានមិនដល់មួយនេះទៅវិញ
គំនិតអប់រំ July 31, 2021 Khmernote

បុរសម្នាក់បានសម្លាប់សត្វគោដ៏ធំមួយដើម្បីដុតធ្វើម្ហូប ហើយនៅពេលដែលគោឆ្អិន គាត់បាននិយាយទៅកាន់កូនស្រីរបស់គាត់ថា៖ «កូនស្រី! កូនទៅហៅមនុស្សជាទីស្រលាញ់របស់កូន និងអ្នកជិតខាងរបស់យើងមក ដើម្បីញ៉ាំនេះជាមួយគ្នា »។ លឺដូច្នេះ កូនស្រីរបស់គាត់បានដើរចេញមកក្រៅផ្ទះ ហើយស្រែកថា៖ « សូមជួយពួកយើងផង ផ្ទះរបស់យើងត្រូវភ្លើងឆេះ សូមជួយពន្លត់ភ្លើងពួកយើងផង!»។

ក្រោយពីបានលឺសម្រែករបស់ក្មេងស្រី មួយសន្ទុះក្រោយមកមានមនុស្សមួយក្រុមបានចេញមកក្រៅ ហើយអ្នកផ្សេងទៀតបានធ្វើដូចជាស្ដាប់មិនលឺ។ មនុស្សមួយក្រុមដែលបានមកក៏បានញ៉ាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយ ហើយនៅពេលនោះបុរសជាឪពុកបានងាកទៅរកកូនស្រីទាំងទឹកមុខងឿងឆ្ងល់ហើយសួរថា៖ «ប៉ាមិនដែលស្គាល់ ហើយក៏មិនដែលឃើញមនុស្សទាំងនេះពីមុនមកដែរ ដូច្នេះឯណាមនុស្សជាទីស្រាលាញ់របស់កូន សាច់ញាតិ និងអ្នកជិតខាងរបស់យើង?»។ ភ្លាមនោះកូនស្រីបានតបថា៖ «ពួកគេទាំងអស់នេះបានចេញពីផ្ទះពួកគេ ដើម្បីមកជួយពន្លត់ភ្លើងផ្ទះយើង មិនមែនមកដើម្បីពិធីជប់លៀងទេ ដូច្នេះពួកគេ គឺជាអ្នកសមនឹងទទួលបានអាហារ និងភាពសប្បុរសទាំងនេះ »។

គំនិតអប់រំ៖ « អ្នកដែលមិនជួយអ្នកក្នុងគ្រាមានទុក្ខ ឬអាសន្ន សូមកុំហៅគាត់ថាជា មិត្តភក្តិ បងប្រុស ឬសមាជិកគ្រួសារ … ព្រោះអ្នកទាំងនោះ គឺជាអ្នកដែលសើចចំអកឱ្យអ្នក ក្នុងគ្រាដែលអ្នកត្រូវការជំនួយ ហើយពួកគេមិនសមនឹងទទួលបាននូវភាពសប្បុរស ឬការយកចិត្តទុកដាក់ ពីអ្នកឡើយ! »៕

អត្ថបទ៖ លីនី
ប្រភព៖ chivilcoydigital