កូវីដ-១៩ បានវាយប្រហារទៅលើរោងចក្រជាង ៥០០នៅប្រទេសថៃ និងប៉ះពាល់ដល់កម្មករនិយោជិកជាង ៣ម៉ឺននាក់
សេដ្ឋកិច្ច July 31, 2021 Khmernote

ចាប់តាំងពីថ្ងៃទី១ ខែមេសា មក ការផ្ទុះឡើងនៃជំងឺកូវីដ -១៩ បានប៉ះពាល់ដល់រោងចក្រចំនួន ៥១៨ និងនិយោជិកសរុបចំនួន ៣៦,៨៦១ នាក់នៅក្នុងខេត្តចំនួន ៤៩ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយនៅថ្ងៃសុក្រនេះថា ខេត្ត Phetchaburi បានកត់ត្រាចំនួនកម្មករដែលឆ្លងច្រើនបំផុតគឺ ៤,៤៦៤ នាក់តាមពីក្រោយដោយខេត្ត Phetchabun ចំនួន ៣,៤៨៧ នាក់ ខេត្ត Prachuap Khiri Khan ចំនួន ២,៥៣៨នាក់ ខេត្ត Samut Sakhon ចំនួន ២,៤៩៦ និងនៅខេត្ត Songkhla ចំនួន ២,២០៩នាក់។

ក្នុងនោះផងដែរថា ខេត្តដែលមានកម្មករឆ្លងចំនួន ១០០០នាក់ ឬច្រើនជាងនេះ មាន ១៥ខេត្ត, ខេត្តដែលមានកម្មករឆ្លងក្រោម ១ពាន់នាក់ មាន ៥ខេត្ត និងខេត្តមានកម្មករឆ្លងតិចជាង ៥០០នាក់ មានចំនួន ២៩ខេត្ត។ ទន្ទឹមនឹងនេះ ឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេ គឺវិស័យម្ហូបអាហារដែលមានរោងចក្រចំនួន ៩៩ បានរងផលប៉ះពាល់ដោយកូវីដ១៩ បន្ទាប់មកមានរោងចក្រអេឡិចត្រូនិកចំនួន ៧៤ រោងចក្រកាត់ដេរចំនួន ៤២ រោងចក្រដែកចំនួន ៤២ និងរោងចក្រប្លាស្ទិកចំនួន ៣៦ ។

គួរបញ្ជាក់ផងដែរថា មានរោងចក្រចំនួន ៦៤,០៣៨ នៅទូទាំងប្រទេស និង ១៨,០០៥ ត្រូវបានគេវាយតម្លៃចំពោះវិធានការត្រួតពិនិត្យ កូវីដ-១៩ របស់ពួកគេ ដែលក្នុងនោះ ៦៨% បានឆ្លងកាត់លក្ខណៈវិនិច្ឆ័យត្រួតពិនិត្យជំងឺ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost