ព័ត៌មានចុងក្រោយ
  • ចិនផ្អាកនាំចូលផ្លែស្រកានាគពីវៀតណាមជាបណ្ដោះអាសន្នភ្លាមៗ ក្រោយរកឃើញមានដានកូវីដ-១៩ លើសំបកវេចខ្ចប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 18, 2021 Khmernote

    ប្រទេសចិន បានបញ្ឈប់ការនាំចូលផ្លែស្រការនាគពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញវីរុសកូវីដ-១៩ លើសំបកវេចខ្ចប់។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ការផ្អាកនេះបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកញ្ញា ហើយនឹងត្រូវបានដកចេញវិញដោយស្វ័យប្រវត្តិនៅថ្ងៃទី ២១ ខែកញ្ញា ប្រសិនបើមិនរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩។ ក្រសួងបានបន្តថា ប្រទេសចិននឹងអនុវត្តការផ្អាកមួយសប្តាហ៍ដូចគ្នា ចំពោះផលិតផលផ្សេងទៀតដែលរកឃើញផ្ទុកវីរុស។ ហើយប្រសិនបើផលិតផលត្រូវបានរកឃើញថា ផ្ទុកវីរុសនេះនៅក្នុងប្រភេទបីផ្សេងគ្នា ការព្យួរនឹងត្រូវបានកំណត់រយៈពេល ៤សប្តាហ៍។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មវៀតណាម បានបញ្ជាឱ្យអាជីវកម្មពិនិត្យឡើងវិញនូវដំណើរការប្រមូលផល និងសំបកវេចខ្ចប់របស់ពួកគេដើម្បីចៀសវាងឧបទ្ទវហេតុស្រដៀងគ្នានេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនដែលជាទីផ្សារនាំចេញធំទី២ របស់វៀតណាមបន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចូលផលិតផលវៀតណាមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈប្រទេសនេះស៊ូទ្រាំនឹងរលកកូវីដ-១៩ ទី៤ របស់ខ្លួន។ ជាមួយគ្នានេះ ប្រទេសចិនបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជាច្រើនដងនៅក្នុងខែកក្កដានិងសីហារួចមកហើយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកនាំចេញរបស់វៀតណាម៕ អត្ថបទ៖

  • វៀតណាម នឹងបើកកោះ  Phu Quoc ទទួលភ្ញៀវទេសចរបរទេសឡើងវិញចាប់ពីខែក្រោយនេះទៅ ដើម្បីជំរុញសេដ្ឋកិច្ច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 18, 2021 Khmernote

    អាជ្ញាធរវៀតណាមបាននិយាយថា ប្រទេសវៀតណាមគ្រោងនឹងបើកកោះ Phu Quoc ដែលមានឆ្នេរខ្សាច់ក្បុះឡើងវិញដល់អ្នកទេសចរបរទេសចាប់ពីខែក្រោយ ខណៈប្រទេសនេះកំពុងសម្លឹងមើលវិធីដើម្បីស្តារសេដ្ឋកិច្ចដែលទទួលរងផពីការជាប់គាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅល្ងាចថ្ងៃព្រហស្បតិ៍ថ្មីៗនេះថា កោះដែលមានចម្ងាយ ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេរំពឹងថានឹងបើកដំណើរការសាកល្បងរយៈពេល ៦ ខែ។ លោករដ្ឋមន្ត្រី Nguyen Van Hung បានមានប្រសាសន៍ថា៖ ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍។ ការមកដល់របស់បរទេសមកវៀតណាមបានធ្លាក់ចុះពី ១៨ លាននាក់ក្នុងឆ្នាំ ២០១៩ នៅពេលដែលចំណូលពីវិស័យទេសចរណ៍មានចំនួន ៣១ ពាន់លានដុល្លារ ឬជិត ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនមកត្រឹម ៣.៨ លានកាលពីឆ្នាំមុន។ ជាមួយគ្នានេះការបិទទ្វារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យក្រុមហ៊ុននានាផ្អាកប្រតិបត្តិការ

  • កសិករវៀតណាមកំពុងជួបទុក្ខធំ ខណៈ មាន់ ទា ពពែ រាប់លានក្បាល និងស៊ុតរាប់លានគ្រាប់ចាល់លក់មិនចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា សត្វមាន់ ទា​ ពពែ ព្រមទាំងស៊ុត រាប់លានក្បាល និងគ្រាប់ នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម លក់មិនចេញចាល់ពេញកសិដ្ឋាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងនោះមានមាន់ចំនួន ៧ លានក្បាល ទាចំនួន ៨០,០០០ ក្បាល ពពែចំនួន ៦,០០០ ក្បាល និងស៊ុតមាន់រាប់លានគ្រាប់ ដែលកសិករប្រមូលបាន។ លោក Le Van Quyet ប្រធានសហករណ៍ សមាគមបង្កាត់ពូជអាគ្នេយ៍អនុប្រធានសមាគមបង្កាត់ពូជភាគខាងត្បូង Long Thanh Phat បាននិយាយថា

  • មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ ថៃ មិនទាន់យល់ព្រមបើកដំណើរការទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសនៅខែក្រោយនេះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 18, 2021 Khmernote

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ (CCSA) បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមិនទាន់យល់ព្រមបើកដំណើរការទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសនៅខែក្រោយនេះទេ។ អ្នកនាំពាក្យ CCSA លោកស្រី Apisamai Srirangsan បានបញ្ជាក់ថា ផែនការ «Bangkok Sandbox» ដើម្បីទទួលយកអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញដោយគ្មានការមិនធ្វើចត្តាឡីស័កពីថ្ងៃទី១ ខែតុលា មិនត្រូវបានផ្តល់ភ្លើងខៀវទេ។ អ្នកនាំពាក្យបានឱ្យដឹងទៀតថា សំណើនេះត្រូវតែពិភាក្សាជាមួយទីភ្នាក់ងារពាក់ព័ន្ធជាមុនសិន មុននឹងបញ្ជូនទៅក្រសួងសុខាភិបាលដើម្បីពិនិត្យឡើងវិញដោយប្រយ័ត្នប្រយែង ព្រោះទីក្រុងបាងកកជាតំបន់ធំនិងសម្បូរបែប។ លោកស្រីបានបន្ថែមថា ផែនការដែលបានបញ្ចប់នឹងត្រូវបញ្ជូនទៅ CCSA ដើម្បីសុំការយល់ព្រម។ គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះក្រសួងទេសចរណ៍ និងកីឡា និងរដ្ឋបាលក្រុងបាងកក (BMA) បានយល់ព្រមស្នើផែនការបើកទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ (CCSA)៕

  • ជូនជាដំណឹង! ក្រសួងពាណិជ្ជកម្មស្នើឱ្យសហគ្រាស-ក្រុមហ៊ុន ធ្វើប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិក មកដាក់ពាក្យសុំអាជ្ញាបណ្ណ មុនថ្ងៃទី១ ធ្នូ ឆ្នាំ២០២១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​ នេះបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ក្រោយពីក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។ ដូចហេតុនេះ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល

  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ដើម្បីសម្រេចការបើកទទួលភ្ញៀវទេសចរឡើងវិញ ត្រូវពឹងលើរឿងនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 16, 2021 Khmernote

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យចាំបាច់ ពឹងផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ ឯកឧត្ដម ថោង ខុន បានថ្លែងបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេស ចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ។ ឯកឧត្ដម ថោង ខុន បានថ្លែងដូចនេះថា «ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ យើងចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់២ មានកត្តាខាងក្រៅ៖

  • ព្រោះតែមូលហេតុមួយនេះ គណៈរដ្ឋមន្រ្តីថៃ អនុម័តទិដ្ឋាការរយៈពេលវែង ដើម្បីទាក់ទាញជនបរទេសដែលជាអ្នកមានចំនួន  ១លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 16, 2021 Khmernote

    គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារ ថ្មីៗនេះ បានអនុម័ត វិធានការទិដ្ឋាការ និងពន្ធថ្មី ដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន ឱ្យចូលមកកម្សាន្តនៅក្នុងប្រទេស ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៤​ ខែកញ្ញា កន្លងទៅនេះ។ សារព័ត៌មានដដែល បានឱ្យដឹងថា ប្រទេសថៃ​មានគោលដៅ ទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិច្រើនំនួន ១លាននាក់ក្នុងរយៈពេល ៥ឆ្នាំ ដោយបង្កើតការចំណាយប្រហែល ១ ទ្រីលានបាត ការវិនិយោគ ៨០០ ពាន់លានបាត និងចំណូលពន្ធ ២៧០ ពាន់លានបាត។ គួរបញ្ជាល់ផងដែរថា វិធានការណ៍ថ្មីនេះ នឹងផ្តល់ជូនទិដ្ឋាការស្នាក់នៅរយៈពេលវែងសម្រាប់ជនបរទេសចំនួន

  • ស្ងាត់ៗ! ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ ២៥% ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ ២៥% ហើយ ខណៈដែលក្រុមការងារបាននិងកំពុងពន្លឿនការសាងសង់ ដោយមិនមានឧបសគ្គរាំងស្ទះឡើយ បើទោះបីជាក្នុងបរិបទកូវីដ១៩ និងមានជំនន់ទឹកភ្លៀងយ៉ាងណាក្តី ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ចំពោះដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយម្យ៉ាងវិញ ទៀតចំពោះបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាល ក៏មិនផ្ដល់ផលប៉ះពាល់ដល់ការសាងសង់ព្រលានយន្ដហោះថ្មីដែរ ។ ឯកឧត្តមបន្តថា ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ ដោយសារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែម គ្រឿងចក្រ កម្មករ ធ្វើយ៉ាងណាឱ្យរួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១