- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បរិក្ខារចាំបាច់សំខាន់ៗសម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជាបន្ថែមទៀត ក្រោមការគាំទ្រដោយប្រទេសជប៉ុន តាមរយៈអង្គការយូនីសេហ្វ។ បរិក្ខារទាំងនេះរួមមានទូក្លាស្សេវ៉ាក់សាំងចំនួន២១គ្រឿង ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេ សម្រាប់ពិនិត្យតាមដានសីតុណ្ហភាព២៧១គ្រឿង ដែលបានទទួលថវិកាគាំទ្រពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្មពីយូនីសេហ្វ។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុននៅថ្ងៃទី២១ ខែកញ្ញានេះ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា បរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អ នៅទូទាំង ប្រទេសកម្ពុជា នឹងធានាឱ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩បានល្អ និងធ្វើឱ្យការផ្តល់វ៉ាក់សាំងនិងថ្នាំបង្ការជាប្រចាំនៅក្នុងប្រទេសកម្ពុជា មានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។ ឯកឧត្តម បន្តថា ការគាំទ្រនេះ គឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាព បន្ទាន់ ពីរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន៣៦,៩លានដុល្លារ ដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន១២
- អាជីវកម្មអាជីវកម្ម September 21, 2021 Khmernote
ក្រុមហ៊ុន Thai Airways ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានជួបប្រទះនឹងបញ្ហា ព្យុះភ្លៀងជាច្រើន ហើយកាលពីពេលថ្មីៗនេះយោងតាម ប្រភពមួយនៅក្នុងក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងដាក់លក់យន្តហោះចំនួន ៣ គ្រឿងរួមជាមួយ flight simulator ដែលជាផ្នែកមួយនៃផែនការស្តារនីតិសម្បទាហិរញ្ញវត្ថុរបស់ខ្លួន និងការជំរុញឥតឈប់ឈរដើម្បីធ្វើទំនើបកម្មកងនាវាចាស់របស់ខ្លួន។ បើតាមប្រភពខាងលើក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងជួបទុក្ខលំបាកមួយនេះ បានបញ្ចេញយន្តហោះ Airbus A330-300 ចំនួន ៣ របស់ខ្លួនដែលមានអាយុ ១២.២ឆ្នាំ , ១២.៥ឆ្នាំ និង ១២.៦ឆ្នាំ សម្រាប់លក់រួមជាមួយ flight simulator សម្រាប់គំរូយន្តហោះ។ ក្រុមហ៊ុន
- ទេសចរណ៍ទេសចរណ៍ September 21, 2021 Khmernote
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគលោក Luhut Binsar Pandjaitan បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរទៅកាន់កោះរមណីយដ្ឋាន កោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលានេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៩ ខែកញ្ញា លោកបានបញ្ជាក់ថា ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងនូវែលសេឡង់ ដែលកំពុងស្ថិតក្នុងការពិចារណាថា ជាប្រទេសដំបូងដែលធ្វើដំណើរមកប្រទេសនេះ ដោយសារវីរុសមានការរីករាលដាលទាបនៅក្នុងប្រទេសទាំងនោះ។ លោក Luhut បានបន្ថែមទៀតថា ការបើកឡើងវិញចំពោះជនបរទេសពឹងផ្អែកលើ ៧០% នៃប្រជាជនគោលដៅ ដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។ ជាមួយគ្នានេះ ចំនួនករណីថ្មីដែលបានបញ្ជាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៩៤.៥% ចាប់តាំងពីកម្រិតខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា ដោយអត្រាស្នាក់នៅមន្ទីរពេទ្យជាតិធ្លាក់ចុះក្រោម ១៥%។
- អាជីវកម្មអាជីវកម្ម September 20, 2021 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ Garuda Airline ដែលជាក្រុមហ៊ុនជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា មានគម្រោងកាត់បន្ថយយន្តហោះធុនធំមួយចំនួន ខណៈដែលកំពុងរក្សាទុកយន្តហោះខ្នាតតូចរាប់សិបគ្រឿង ដើម្បីផ្ដោតលើក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃថោករបស់ខ្លួន ឈ្មោះថា Citilinks។ គេហទំព័រ Flightglobal.com បានដកស្រង់សម្តីក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium ដោយនិយាយថា ក្រុមហ៊ុន Garuda កំពុងព្យាយាមកាត់បន្ថយយន្តហោះជិត ៨០ គ្រឿងពីកងនាវារបស់ខ្លួន ហើយចរចាឡើងវិញ ឬ លុបចោលការបញ្ជាទិញជាង ៩០ គ្រឿងផ្សេងទៀត។ ជាមួយគ្នានេះយោងតាមប្រភពនោះ Garuda ត្រូវបានគេរំពឹងថានឹងបង្កើតផែនការទូទាត់មួយ ដើម្បីអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកិច្ចព្រមព្រៀងជួលយន្តហោះរបស់ក្រុមក៏ដូចជាបំណុលផ្សេងទៀត។ គួរឱ្យដឹងថា នៅឆមាសទី១ នៃឆ្នាំ ២០២១ Garuda
- អាជីវកម្មអាជីវកម្ម September 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់គណនីហ្វេសប៊ុក Pursat Provincial Hall បានឱ្យដឹងថា សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បានលេចវត្តមាននៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមប្រភពដដែលបានឱ្យដឹងថា សហគ្រាស TK & D ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមជាមួយឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។ គួរបញ្ជាក់ថា សហគ្រាស TK & D
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីសម្រេចបាន ៤៥% ហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិងរចនាបទអាកាសយានដ្ឋាន ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បើទោះបីកម្ពុជាក៏ដូចជា សកលលោក នៅតែបន្តជួបវិបត្ដិកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្ដែក្រុមហ៊ុនអាចគ្រប់គ្រងការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មី នៅលើ ទឹកដីអង្គរខេត្ដសៀមរាបនេះ ឱ្យនៅតែដំណើរការបានជាធម្មតា ពោលគឺក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក ឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។ «ចំពោះវឌ្ឍនភាពនៃការសាងសង់យានដ្ឋានសៀមរាបថ្មី បើយើងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គឺវឌ្ឍនភាពនិងការរីកចម្រើន នៃការសាងសង់គឺសម្រេចបានជាង៤៥ភាគរយហើយ ហើយទៅតាមកម្មវិធីគឺក្រុមហ៊ុនពុំមានការពន្យារពេលអ្វីនោះទេ គឺគ្រោងដាក់ ឱ្យដំណើរការដំណាក់កាលទី១នេះ គឺនៅខែមីនា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយកដ្ឋានគយថៃកំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេជ្ជៈមានជាតិអាល់កុល និងបារី (cigar) ៥០% ក្នុងរយៈពេល ៥ឆ្នាំ ស្របបតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។ លោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការកាត់បន្ថយនេះគឺយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថ្ងៃទី ១៤ ខែកញ្ញាដែលពាក់ព័ន្ធនឹងផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ដោយលើកទឹកចិត្តជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន និងអ្នកជំនាញដែលមានជំនាញខ្ពស់មកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោកស្រី Roengrudee Patanavanicha អ្នកស្រាវជ្រាវការត្រួតពិនិត្យថ្នាំជក់បាននិយាយថា ចំណាត់ការរបស់នាយកដ្ឋានគយបានធ្វើឱ្យលោកស្រីមានការប្រយ័ត្នប្រយែង ព្រោះរចនាសម្ព័ន្ធពន្ធថ្មីសម្រាប់បារីត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅខែក្រោយ។ លោកស្រីបានបន្ថែមថា នៅក្រោមប្រព័ន្ធថ្មីអត្រាពន្ធ ៤០% នឹងត្រូវបានអនុវត្តចំពោះបារីដោយមិនគិតពីតម្លៃលក់រាយ។
- អាជីវកម្មអាជីវកម្ម September 20, 2021 Khmernote
ផ្សារបោះដុំរបស់ទីក្រុងហូជីមិញ មានឈ្មោះថា Hoc Mon នឹងបើកកន្លែងបោះទំនិញមួយឡើងវិញដែលចាប់ផ្តើមពីថ្ងៃច័ន្ទនេះ និងត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ដល់ទីក្រុងនូវបន្លែនិងផ្លែឈើចំនួន ១០០-២០០ តោនជារៀងរាល់ថ្ងៃ។ កន្លែងបោះទំនិញ ដែលមានអ្នកលក់ ១៦ នាក់បានចុះឈ្មោះដើម្បីដំណើរការ នឹងដំណើរការចាប់ពីម៉ោង ៨យប់ នេះបើយោងតាមឯកសារដែលចេញកាលពីថ្ងៃសៅរ៍ ដោយគណៈកម្មាធិការប្រជាជនស្រុក Hoc Mon។ លោក Nguyen Tien Dung នាយកក្រុមហ៊ុនផ្សារបោះដុំកសិកម្ម Hoc Mon បាននិយាយថា ការរៀបចំទាំងអស់ត្រូវបានបញ្ចប់សម្រាប់កន្លែងបោះទំនិញរបស់ផ្សារដើម្បីបើកដំណើរការឡើងវិញ។ លោកបានបន្ថែមថា ក្រុមប្រឹក្សាភិបាលនឹងធានាទាំងការការពារមេរោគឆ្លងនិងការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋដែលអាចឱ្យពួកគេទិញផលិតផលក្នុងតម្លៃសមរម្យ។ គួរបញ្ជាក់ផងដែរថា ផ្សារ Hoc










