ព័ត៌មានចុងក្រោយ
  • កសិករខេត្តត្បូងឃ្មុំ ជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ហើយអាចរកចំណូលបានក្រែលពីរបរនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៏រីករាយ ក្រោយទទួលបានជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ទោះបីស្ថិតក្នុងរដូវវស្សាក៏ដាំបន្លែសុវត្ថិភាពបានដោយទំនុកចិត្តនិងទទួលបានទិន្នផលល្អ មិនបារម្ភសត្វល្អិតចង្រៃយាយីដំណាំឡើយ។ លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះលោកបាន ដាំបន្លែក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃក្រញាញ់ និងខាត់ណាដើម លើផ្ទៃដី ១០ម៉ែត្រគុណនឹង៣៦ម៉ែត្រ គាំទ្រដោយកម្មវិធី បច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់លោក ចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗ ហើយ ដោយស្ពៃក្រញាញ់ និងខាត់ណាមានតម្លៃដូចគ្នាគឺក្នុង១គីឡូក្រាម ៤០០០រៀល ហើយទទួលបានបរិមាណ ខ្ពស់ចន្លោះពី ៣០០គីឡូក្រាមទៅ ៤០០គីឡូក្រាម

  • ម៉ាឡេស៊ី អនុញ្ញាតឱ្យអាជីវកម្មចំនួន ១១ ប្រភេទ បើកឡើងវិញ ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច និងជួយប្រជាជនលើកកម្ពស់ជីវភាពរស់នៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 16, 2021 Khmernote

    នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយនៅថ្ងៃទី ១៤ ខែកញ្ញាថា វិស័យអាជីវកម្មជាច្រើនទៀតនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ដោយសារការបិទប្រទេសទប់ស្កាត់ជំងឺកូវីដ-១៩ មិនអាចធ្វើទៅបានទៀតទេ ចំពេលមានការភ័យខ្លាចថា សេដ្ឋកិច្ចអាចមានផលអវិជ្ជមានច្រើន។ លោកបានមានប្រសាសន៍ថា៖ «ការបើកឡើងវិញនូវវិស័យអាជីវកម្មចំនួន ១១ នៅក្នុងរដ្ឋ ដែលស្ថិតនៅក្រោមដំណាក់កាលទី១ នៃផែនការស្តារជាតិឡើងវិញ គឺសមស្របដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់នៅក្នុងរដ្ឋ »។ លោកបានបន្ថែមថា ការបើកវិស័យសេដ្ឋកិច្ចឡើងវិញមិនត្រឹមតែជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់ប្រជាជនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។ គួរឱ្យដឹងថា អាជីវកម្មដែលសិទ្ធិបើកឡើងវិញ រួមមាន សេវាកម្មលាងរថយន្ត, ផ្សារទំនើបលក់ឧបករណ៍អេឡិចត្រូនិក , ហាងលក់សំភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ , ហាងលក់គ្រឿងសង្ហារឹម, ហាងលក់សម្ភារៈកីឡា ,

  • ទីក្រុងបាងកក នឹងបើកទទួលភ្ញៀវទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពាក់កណ្ដាលខែក្រោយនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 16, 2021 Khmernote

    អជ្ញាធរទីក្រុងបាងកក បាននិយាយកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំនេះ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនឹងអាចទៅលេងទីក្រុងបាងកកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានប្រកាសពីការផ្លាស់ប្តូរនេះ បន្ទាប់ពីពិភាក្សាជាមួយអភិបាលក្រុងបាងកកលោក Aswin Kwanmuang ។ លោក Phiphat បានលើកឡើងថា ខណ្ឌគ្រប់ទីក្រុងបាងកកនឹងបើកទទួលអ្នកដំណើរបរទេសក្នុងពេលតែមួយ ខណៈសមាមាត្រនៃមនុស្សដែលបានចាក់វ៉ាក់សាំងនៅគ្រប់ខណ្ឌក្នុងក្រុងបាងកក ត្រូវបានគេរំពឹងថានឹងឈានដល់កំរិត ៧០% សម្រាប់ការបើកឡើងវិញនៅចុងខែនេះ។ ជាមួយគ្នានេះ លោកបានបន្ថែមថា តំបន់ទេសចរណ៍ចំនួនបួនផ្សេងទៀត រួមមាន៖ Hua Hin, Cha-am, Chiang Mai និង Pattaya នឹងបើកដំណើរការនៅថ្ងៃទី០១

  • ដំណឹងល្អសម្រាប់ផលិតករកម្ពុជា! អំបិលនិងផ្កាអំបិលកំពត គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបង្ហាញពីការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អំបិលនិងផ្កាអំបិលកំពត ត្រូវបានក្រសួងពាណិជ្ជកម្ម និងដៃគូសហការកំពុងសិក្សាគ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបង្ហាញពីការទទួលស្គាល់គុណភាពទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ។ លោក សុខ គឹមជឿន ប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម និងដៃគូសហការ បាននិងកំពុងសិក្សាអំពីការដាក់ «អំបិលនិងផ្កាអំបិលកំពត» ទៅក្នុងផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញ។ លោកបន្ដថា ការចុះបញ្ជី «អំបិល និងផ្កា អំបិលកំពត» ជាផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញនេះ វាផ្ដល់ផលប្រយោជន៍ទាំងកសិករ និងអ្នកផលិតអំបិល ព្រោះថាការទទួលបានជាទំនិញសម្គាល់ភូមិសាស្រ្ដ គឺជាការទទួលស្គាល់គុណភាព ហើយវាក៏ជាមុខមាត់សម្រាប់ប្រទេសកម្ពុជា និងជាយុទ្ធសាស្រ្ដមួយក្នុងការផ្សព្វផ្សាយអំពីអំបិលរបស់កម្ពុជា ទៅកាន់ទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។ «បើសិនជាចុះបញ្ជីម៉ាកដែលក្រុមផលិតអំបិលប៉ុន្មានក្រុមដែលមានស្ថានភាពដីគាត់ល្អមានអំណោយ

  • ឡានតាក់ស៊ីរាប់រយគ្រឿងនៅប្រទេសថៃ បានក្លាយជារងដាំខ្ទឹម និងបន្លែ ដោយសារតែគ្មានមនុស្សជិះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 15, 2021 Khmernote

    ដូចដែលយើងបានដឹងរួចហើយថា ជំងឺរាតត្បាតបានអូសបន្លាយពេល និងរីករាលដាលឥតឈប់ឈរអស់រយៈពេលជាង ១ឆ្នាំមកហើយ។ ការរីករាលដាលដែលមិនដឹងថា នឹងរលត់បាត់នៅពេលណានេះ បានបង្កផលប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងប្រទេសនីមួយៗ ជាពិសេសគឺវិស័យទេសចរណ៍។ យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា បុគ្គលិកនៅបេនដាក់តាក់ស៊ី Boworn ក្នុងទីក្រុងបាងកក បាននាំគ្នាដាំបន្លែ លើដំបូលរថយន្ត ហើយបានប្រែក្លាយបេនដាក់តាក់ស៊ីនេះ ទៅជាសួនបន្លែ។ សារព័ត៌មានដដែលបានឱ្យដឹងថា បន្លែដែលបុគ្គលិកនាំគ្នាំដាំនៅលើដំបូលរថយន្តរួមមាន៖ ម្ទេស ម្រះព្រៅ បរិសុទ្ធ ត្រប់ និងស្លឹកខ្ទឹម។ គួរបញ្ជាក់ផងដែរថា រថយន្តតាក់ស៊ីជាង ៣០០ ត្រូវបានប្រគល់មកឱ្យបេនវិញ ហើយចតបញ្ឍរចោល ដោយសារតែគ្មានអ្នកជិះ ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩

  • ការលក់រថយន្តនៅវៀតណាម ធ្លាក់ចុះជិត ៧០% ក្នុងខែសីហាឆ្នាំនេះ ជាចំនួនទាបបំផុត រយៈពេល ៧ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2021 Khmernote

    សមាគមរោងចក្រផលិតរថយន្តវៀតណាម បាននិយាយថា នៅក្នុងខែសីហា ឆ្នាំនេះ ការលក់រថយន្តរបស់សមាជិករបស់ខ្លួនបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ៧ឆ្នាំ កន្លងមកនេះ។ បើតាមសមាគម សមាជិករបស់ខ្លួនលក់រថយន្តបានតែ ៧,៧១៤ គ្រឿងប៉ុណ្ណោះនៅក្នុងខែសីហា ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ធ្លាក់ចុះ ៦៨% ពីមួយឆ្នាំទៅមួយឆ្នាំ និង ៤៧% ធៀបនឹងខែកក្កដា។ ប្រភពដដែលបានបន្តឱ្យដឹងថា ការធ្លាក់ចុះក្នុងខែសីហានេះ គឺជាខែទីប្រាំ៥ ហើយដែលឧស្សាហកម្មលក់រថយន្តធ្លាក់ចុះ។ ជាមួយគ្នានេះមូលេហតុដែលបណ្ដាលឱ្យធ្លាកចុះ គឺដោយសារវិធានរក្សាគម្លាតសង្គម និងចំពេលមានជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តក្រុងជាច្រើនជាពិសេសទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ក្រុមហ៊ុនផលិតរថយន្ត និងមិនមែនជាសមាជិកនៃសមាគមផលិតរថយន្តវៀតណាម TC Motor

  • រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣នឹងធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចាត់ទុកសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នឹងធ្វើឱ្យកម្ពុជាទទួលបាន អត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន៣នេះរួមមាន ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប), (២) សេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានលើកយកមកពិភាក្សា តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម

  • រដ្ឋាភិបាលថៃ នឹងបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អាជីវកម្មដែលព្រមធ្វើរឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 15, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា​ គណៈរដ្ឋមន្រ្តីបានអនុម័តជាគោលការណ៍ក្នុងការផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អ្នកប្រកបអាជីវកម្មបែបគ្រួសារដែលទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) សម្រាប់បុគ្គលិក។ បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មូលនិធិដែលចំណាយលើការទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) អាចត្រូវបានប្រកាសជាការចំណាយ ហើយបំណុលពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយទៅតាមនោះ។ ជាមួយគ្នានេះ មានប្រសិទ្ធភាពរហូតដល់ខែមីនា ឆ្នាំក្រោយ ដែលនឹងជួយឱ្យអាជីវកម្មបន្តដំណើរការដោយភាពជឿជាក់៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand