- អាជីវកម្មអាជីវកម្ម September 15, 2021 Khmernote
ម្ចាស់កសិដ្ឋានចិញ្ចឹមរុយយកពងដង្កូវ នៅខេត្តកំពង់ឆ្នាំងមួយកន្លែងបានឱ្យដឹងថា ការចិញ្ចឹមរុយយកពងដង្កូវនៅខេត្តកំពង់ឆ្នាំងទទួលបានការគាំទ្រច្រើនពីកសិករចិញ្ចឹមសត្វ ដើម្បីយកទៅឱ្យចំណីសត្វដែលមានប្រូតេអ៊ីនខ្ពស់ សត្វស៊ីឆាប់ធំលឿន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ប៊ុន ចាន់វិរ: ជាម្ចាស់កសិដ្ឋានមួយកន្លែង ស្ថិតនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសិក្សាស្វែង យល់ពីបច្ចេកទេសក្នុងការចិញ្ចឹមរុយយកដង្កូវធ្វើជាចំណីសត្វនេះ រយៈពេល ៣ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកាត់បន្ថយចំណាយរបស់ប្រជាកសិករដែលចិញ្ចឹមសត្វគ្រប់ប្រភេទមានមាន់ ទា ត្រី និងសត្វត្រចៀកកាំជាដើម។ ក្រៅពីនេះ ពពួកសត្វរុយទាំងនោះក៏បានចូលរួមសម្អាតបរិស្ថាន ជួយកាត់បន្ថយការយកត្រីធម្មជាតិនៅក្នុងបឹង ទន្លេធ្វើជាម្សៅប្រូតេអ៊ីនជាចំណីត្រី។ លោកបានបន្តថា សម្រាប់ការចិញ្ចឹមរុយនេះមានច្រើនវិធីសាស្រ្តក្នុងការចិញ្ចឹមវាអាស្រ័យទៅលើខ្នាតដែលយើងចង់ចិញ្ចឹមបែបលក្ខណៈគ្រួសារ ឬក៏លក្ខណៈអាជីវកម្ម បើសិនជាយើងចង់ចិញ្ចឹមជាលក្ខណៈគ្រួសារយើងអាច ប្រមូលកាកសំណស់នៅក្នុងផ្ទះយកមកធ្វើជាចំណីវាបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកូម៉ៃ ឬផ្លូវ WN-03 ក្រុមការងារសាងសង់ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បាននឹងកំពុងបន្តក្រាលកៅស៊ូបេទីម ដើម្បីធ្វើតេស្ត និងពិនិត្យលើគុណភាពល្បាយកៅស៊ូ ខណ:មានភ្លៀវធ្លាក់ខ្លាំងក្នុងក្រុងសៀមរាប ស្ទើររៀងរាល់ថ្ងៃ នៅសប្ដាហ៍ចុងក្រោយនេះ។ យោងតាមរបាយការណ៍ វឌ្ឍនភាព ស្ដីពីគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បង្ហាញថាដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង ៧៥% ក្នុងនោះការងារសាងសង់ផ្លូវដំណើរការបាន ជិត ៧៦% ការងារសាងសង់ប្រព័ន្ធទឹកកខ្វក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2021 Khmernote
អូស្ដ្រាលី កំពុងរៀបចំហិរញ្ញប្បទាន ៦៦លានដុល្លារអូស្រ្តាលី (ប្រមាណ ៤៨.៤លានដុល្លារ) ដើម្បីជួយដល់ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច នៅកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ការបញ្ជាក់ពីផែនការផ្ដល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង លោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ជាមួយនឹង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង។ នៅក្នុងជំនួប លោក Andreas Zurbrugg
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2021 Khmernote
យោងតាមការចុះផ្សាយរបសក្រសួងព័ត៌មាន មន្រ្តីសហគមន៍គ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅឱ្យដឹងថា បច្ចុប្បន្ននេះការប្រមូលទិន្នផលអាចម៍ប្រជៀវ មានការធ្លាក់ចុះ ៣០ទៅ៤០ ភាគរយ បើប្រៀបធៀបឆ្នាំមុនៗ ក្រោយពីប្រជៀវខ្ទង់លានក្បាលបានងាប់ក្នុងរយៈ ពេលកន្លងទៅ។ លោក រឿន សាវន ប្រធានសហគមន៍គ្រប់គ្រងល្អាងប្រជៀវស្ថិតនៅភូមិសំណាញ់ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នការប្រមូលផលអាចម៍ប្រជៀវធ្លាក់ចុះ ៣០ ទៅ៤០ ភាគរយ គឺក្នុងមួយខែចុះប្រមូលផលពីល្អាងទាំងពីរ នៅភ្នំសំពៅនេះពីរលើក ក្នុងមួយលើក គឺបានប្រហែល ២០០ ការ៉ុង បើប្រៀបធៀបពីមុនបាន ២៥០ការ៉ុង ឬលើសនេះទៀត ។ ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ទិន្នផលអាចម៍ប្រជៀវមានការថយចុះនេះ ដោយសារសត្វប្រជៀវក្នុងល្អាងភ្នំសំពៅទាំងពីរល្អាង គឺល្អាងខាងលិច និងខាងកើតភ្នំដែលធ្លាប់មានប្រជៀវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា រោងចក្រ សហគ្រាសផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅភាគខាងត្បូងក្នុងប្រទេសវៀតណាម បានបញ្ឈប់ការផលិតដោយសារតែ វិធានការរក្សាគម្លាតសង្គម និងកង្វះកម្លាំងពលកម្ម។ សមាគមផលិតស្បែកស្បែកជើង និងកាបូបរបស់វៀតណាម (Lefaso) បាននិយាយថា អាជីវកម្មស្បែក និងស្បែកជើងកំពុងជួបការខាតបង់យ៉ាងខ្លាំងដោយសារតែត្រូវបញ្ឈប់ ឬកាត់បន្ថយការផលិត ហើយពួកគេត្រូវប្រឈមនឹងការលុបចោលការបញ្ជាទិញ និងត្រូវចំណាយលើការថែរក្សារោងចក្រ និងការចំណាយដល់កម្មករ។ សមាគមបានបន្តឱ្យដឹងថា ទៀតថា វិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយពេល បានបង្ខំឱ្យរោងចក្រស្បែក និងស្បែកជើងចំនួន ៨០% នៅទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួង អានយ៉ាង និងឃៀនយ៉ាង បញ្ឈប់ផលិតកម្ម ព្រោះមិនអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់កម្មករនៅកន្លែងធ្វើការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2021 Khmernote
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Pursat Provincial Hall បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Ford នឹងបង្កើតរោងចក្រផលិតរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់។ បើតាមគណនីដដែល បានឱ្យដឹងថា ជាក់ស្ដែងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន
- ទេសចរណ៍ទេសចរណ៍ September 14, 2021 Khmernote
កោះសាមុយ របស់ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជា កោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ក្នុងការស្ទង់មតិឆ្នាំ ២០២១ របស់ទស្សនាវដ្តី Travel+Leisure។ ការបោះឆ្នោតសម្រាប់ «ពានរង្វាន់ល្អបំផុតរបស់ពិភពលោក ២០២១» ត្រូវបានប្រមូលពីអ្នកអាននៅចន្លោះថ្ងៃទី ១១ ខែមករាដល់ថ្ងៃទី ១០ ខែឧសភា ខណៈទិសដៅនៅទូទាំងពិភពលោកកំពុងបើកឡើងវិញដល់ភ្ញៀវទេសចរ។ នៅក្នុងការស្ទង់មតិនោះដែរ ចំណាត់ថ្នាក់ទី១ លើពិភពលោកត្រូវបានទៅលើកោះ Milos និង Folegandros របស់ប្រទេសក្រិកបន្ទាប់មកគឺកោះ St Vincent និងកោះ Grenadines ។ ជាមួយគ្នានេះ កោះ អាន់ដាម៉ាន់
- ទេសចរណ៍ទេសចរណ៍ September 14, 2021 Khmernote
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់ * ខេត្តកំពត៖ ១៥,៧២១ នាក់ * ខេត្តកែប៖ ៧,៥៧០ នាក់ * ខេត្តតាកែវ៖ ៣,៧៣៦ នាក់










