- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2021 Khmernote
ទីក្រុងហូជីមិញ មានគម្រោងបើកសកម្មភាពទាំងអស់បន្ទាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ ទោះបីសេវាកម្មកម្សាន្តមួយចំនួននឹងត្រូវបានដាក់កម្រិតចំពោះមនុស្សដែលទទួលថ្នាំបង្ការពេញលេញក៏ដោយ។ នៅក្នុងកិច្ចប្រជុំមួយជាមួយសហគមន៍ធុរកិច្ចនៅថ្ងៃសុក្រ ទីក្រុងនេះបានបង្ហាញពីផែនការបើកជាបីដំណាក់កាលសម្រាប់មនុស្សពីរក្រុម បន្ទាប់ពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំនេះ។ ក្នុងនោះក្រុមទី១ ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ផលិតអង្គបដិប្រាណបានគ្រប់គ្រាន់ ហើយអ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនឹងត្រូវផ្តល់ប័ណ្ណបៃតង។ ចំពោះ ក្រុមទី២ អ្នកដែលទទួលបានវ៉ាក់សាំងការពារតែមួយដូស និងបានផលិតអង្គបដិប្រាណបានខ្លះៗ នឹងត្រូវផ្តល់ប័ណ្ណពណ៌លឿង។ ជាមួយគ្នានេះ នៅដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែតុលា អាជីវកម្មខារ៉ាអូខេ និងហាងម៉ាស្សា ក្លឹប បា រង្គសាល កន្លែងទទួលទានអាហារ
- អាជីវកម្មអាជីវកម្ម September 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Japan Freight Railway Co ដែលជាក្រុមហ៊ុន ផ្លូវដែកដឹកទំនិញជប៉ុន បានបើកការិយាល័យតំណាងនៅទីក្រុងបាងកក ដើម្បីពង្រីកការសិក្សាអំពីឱកាសអាជីវកម្មនៅប្រទេសថៃ។ ក្រុមហ៊ុននៅក្នុងក្រុមផ្លូវដែកជប៉ុនបាននិយាយថា ខ្លួនទទួលបានការយល់ព្រមពីរដ្ឋាភិបាលនៅថ្ងៃទី២ ខែកញ្ញា សម្រាប់ការបើកការិយាល័យដែលជាការិយាល័យដំបូងរបស់ខ្លួននៅខាងក្រៅប្រទេសជប៉ុននៅសង្កាត់ Wattana ដោយមានបុគ្គលិកជនជាតិជប៉ុនពីរនាក់ រួមទាំងបុគ្គលិកជនជាតិថៃជាច្រើនទៀត។ ការិយាល័យថ្មីនេះ អាចឱ្យក្រុមហ៊ុនប្រមូលព័ត៌មាន និងធ្វើសកម្មភាពផ្សេងៗបានទូលំទូលាយជាងពេលមុន ដោយទាញយកអត្ថប្រយោជន៍ពីរបៀបដំណើរការ និងថែទាំរបស់ខ្លួននាពេលបច្ចុប្បន្ន។ គួរឱ្យដឹងថា Japan Freight Railway បានផ្តល់ការគាំទ្រដល់សេវាកម្មផ្លូវដែកដឹកទំនិញក្នុងស្រុកចាប់តាំងពីឆ្នាំ ២០១៥ ក្រោមកិច្ចព្រមព្រៀងរវាងអាជ្ញាធរដឹកជញ្ជូនជប៉ុន និងថៃ ខណៈកំពុងស្វែងរកកន្លែងឈរជើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។
- ទេសចរណ៍ទេសចរណ៍ September 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរ ១០០ នាក់មកពីប្រទេសអាឡឺម៉ង់ធ្វើដំណើរក្រោមគម្រោង »មិនធ្វើចត្តាឡីស័ក» បានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៨ ខែកញ្ញា។ ជើងហោះហើរ SQ325 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានកត់សម្គាល់ការចាប់ផ្តើមនៃគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។ អ្នកដំណើរដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងធ្វើតេស្តរហូតដល់ទៅ ៤ដង នៃការធ្វើតេស្ត PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀត ដែលបានកំណត់ដូចជា ជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- សាធារណកូរ៉េ (CKFTA) នៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ដែលនឹងអាចជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងកិច្ច ប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េនៅទីក្រុងសេអ៊ូលបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ក៏មានការពេញចិត្តដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុន បានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សូមជួយសហការជាមួយក្រុមហ៊ុន បង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាស នៅតំបន់នេះ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា
- ទេសចរណ៍ទេសចរណ៍ September 9, 2021 Khmernote
ប្រទេសវៀតណាមកំពុងរៀបចំផែនការអនុញ្ញាតឱ្យគោលដៅទេសចរណ៍មួយចំនួន បើកទទួលស្វាគមន៍អ្នកទេសចរបរទេសឡើងវិញ ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ដើម្បីស្ដារឧស្សាហកម្មទេសចរណ៍ឡើងវិញ។ យោងតាមក្រសួងវប្បធម៌កីឡា និងទេសចរណ៍ កោះ Phu Quoc នៅភាគខាងត្បូងខេត្ត Kien Giang នឹងក្លាយជាគោលដៅដំបូងដែលស្វាគមន៍ភ្ញៀវទេសចរបរទេស ក្រោមគម្រោង «លិខិតឆ្លងដែនវ៉ាក់សាំងសាកល្បង» ដែលនឹងត្រូវពង្រីកនៅពេលក្រោយសម្រាប់កន្លែងល្បីៗ ផ្សេងទៀតដូចជា ទីក្រុង Ha Long, Hoi An, Nha Trang និង Da Lat។ ក្រសួងបានបន្តថា ខ្លួននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងស្របតាមស្តង់ដារទទួលស្គាល់អន្តរជាតិ ដើម្បីធ្វើដំណើរទៅកាន់គោលដៅទាំងនេះ។ ជាមួយគ្នានេះ ក្រសួងក៏នឹងធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ
- ទេសចរណ៍ទេសចរណ៍ September 9, 2021 Khmernote
ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ និងដើម្បីកម្សាន្ត បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទបេតុងចំនួន ២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។ យោងតាមការចុះផ្សាយរបស់ផេកអាជ្ញាធរអាជ្ញាធរជាតិអប្សរានាពេលថ្មីៗនេះបានឱ្យដឹងថា ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ចំនួន ២កន្លែង ក្នុងនោះ ស្ពានទី១ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ រីឯស្ពានទី២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។ ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់ ជាពិសេសសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម September 9, 2021 Khmernote
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖










