- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2021 Khmernote
នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីចុងសប្ដាហ៍មុនថា ប្រទេសវៀតណាមកំពុងរៀបចំសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ហើយរស់នៅដោយមានសុវត្ថិភាពជាមួយជំងឺរាតត្បាតនេះ នៅពេលគោលដៅចាក់វ៉ាក់សាំងរបស់ខ្លួនបានសម្រេចជោគជ័យ។ លោកនាយករដ្ឋមន្រ្តី បានឱ្យដឹងថាទៀតថា លោកបានស្នើសុំឱ្យទីភ្នាក់ងារពាក់ព័ន្ធរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចនិងសង្គមដើម្បីសម្របខ្លួនទៅនឹងជំងឺ កូវីដ-១៩ ដោយសុវត្ថិភាពក្នុងចំណោមការសម្របខ្លួនផ្សេងទៀត ទាក់ទងនឹងចរាចរណ៍ការធ្វើដំណើរផលិតកម្ម និងសេវាកម្ម។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ មូលដ្ឋានក្នុងខេត្ត និងតំបន់ចំនួន ២០ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកបានលើកឡើងថា៖ « ការប្រយុទ្ធជាមួយមេរោគឆ្លង មានរយៈពេលវែង ហើយចាំបាច់ត្រូវមានផែនការដើម្បី រស់នៅជាមួយវា »។ ជាមួយគ្នានេះ នៅថ្ងៃទី ១ ខែកញ្ញា លោកបាននិយាយថា
- ទេសចរណ៍ទេសចរណ៍ September 7, 2021 Khmernote
ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយ ស្ថិតក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ភ្នំនេះ លាក់ទុករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំ២ គឺរូងឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែលមានលក្ខណៈពិសេសរៀងៗខ្លួន។ យ៉ាងណាមិញ បើយោងតាមការបង្ហោះនៅលើផេករបស់នាយកដ្ឋានវិនិយោគទេសចរណ៍ កាលពីម្សិលមិញនេះ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ត្រូវបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច ដោយ អង្គភាព PCU/MoT ក្រោមគម្រោងទេសចរណ៍ ផ្តោតសំខាន់លើផ្នែកទន់ (Soft Infrastructure)។ ជាមួយគ្នានេះដែរ ដោយមានការណែនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចង្អុលបង្ហាញពី ឯកឧត្តម
- ទេសចរណ៍ទេសចរណ៍ September 7, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៧ សម្រាប់ផ្នែកបេតិកភណ្ឌ និងចំណាត់ថ្នាក់ទី២៨ នៅក្នុងចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅឆ្នាំនេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានចងក្រង ដោយសារព័ត៌មានអាមេរិក ដោយ ចំណាត់ថ្នាក់ត្រូវបានចាត់ គឺផ្អែកលើការយល់ឃើញរបស់ប្រទេសជាសកលទាក់ទងនឹងលក្ខណៈដែលជំរុញពាណិជ្ជកម្ម ការធ្វើដំណើរនិងការវិនិយោគដែលជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចជាតិ។ សារព័ត៌មានអាមេរិកបានឱ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ានសម្រាប់បេតិកភណ្ឌ ប៉ុន្តែជាប់លេខ ២ នៅអាស៊ីបន្ទាប់ពីឥណ្ឌាដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីពិភពលោក។ ជាមួយគ្នានេះប្រទេសថៃទទួលបាន ៦៣.២ ពិន្ទុសម្រាប់ភាពងាយស្រួលខាងវប្បធម៌ ខណៈ ៥៨.៧ ពិន្ទុសម្រាប់ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយ ៨៩.៩ សម្រាប់ម្ហូបដ៏អស្ចារ្យ រួមទាំង ៨៧.២
- អាជីវកម្មអាជីវកម្ម September 7, 2021 Khmernote
ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា មាន់នេះ១គូ តម្លៃរហូតដល់៦០ម៉ឺនរៀលឯណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមអាចរកចំណូលបានច្រើនជាងចិញ្ចឹមមាន់ធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះ អស់រយៈពេលជិត៥ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់ រាជធានី ខេត្តផ្សេងៗផង និងមានឈ្មួញខ្លះបានចុះមកទិញដល់កសិដ្ឋានតែម្ដង។ លោកបានបញ្ជាក់ថា សម្រាប់មុខរបរចិញ្ចឹមពូជមាន់ខ្មៅ ជំហានដំបូងកសិករត្រូវមានការយល់ដឹង ច្បាស់ពីបច្ចេកទេសចិញ្ចឹមឱ្យមាន សុវត្ថិភាព ដោយត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលឲ្យបានច្បាស់លាស់ ទើបទទួលបានការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 6, 2021 Khmernote
ដំណាំម្រេច ត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេច កំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែប។ ជាមួយគ្នានេះ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២១ នេះ ការនាំចេញដំណាំម្រេចកើនឡើងជាង ៥០០% ទៅកាន់ ២០ប្រទេស។ យោងតាមការរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%) ក្នុងនោះការនាំចេញរួមមាន ប្រទេសវៀតណាម ចំនួន ២៤ ៤៧៦,៦៨តោន
- អាជីវកម្មអាជីវកម្ម September 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានញ្ជាក់ថា បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ របស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង បានឡើងថ្លៃខ្លះហើយ ក្រោយជួបបញ្ហាទីផ្សារ និងខណៈពេលដែលជំងឺកូវីដ១៩ មានការថយចុះ។ លោក ប្រធានមន្ទីរ បានលើកឡើងបន្ថែមទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាកខ្លះៗ តែទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះនៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយ ទោះបីជាតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន។ លោក ប្រធានមន្ទីរ
- ទេសចរណ៍ទេសចរណ៍ September 6, 2021 Khmernote
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Phiphat Ratchakitprakarn ចង់ឲ្យប្រទេសនេះបើកដំណើរការឡើងវិញដោយគ្មានការចត្តាឡីស័កនៅខែមករា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ ទោះបីជាយ៉ាងណាក្ដី រដ្ឋមន្រ្តីបានលើកឡើងថា ការបើកដំណើរការនេះ គឺនឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។ យោងតាមរបាយការណ៍របស់បាងកកប៉ុស្ដិ៍បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បាននិងកំពុងលើកឡើងពីភាពស៊ាំរបស់មនុស្ស ដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបើកឡើងវិញ ដោយចង្អុលបង្ហាញថា ការបើកឡើងវិញទីក្រុងបាងកក ត្រូវបានពន្យារពេលពីខែតុលាដល់ខែវិច្ឆិកា ព្រោះប្រជាជនភាគច្រើននៅតែរង់ចាំវ៉ាក់សាំងលើកទី ២ របស់ពួកគេ។ ទោះយ៉ាងណាលោកបាននិយាយថា ការបើកឡើងវិញនូវឈៀងម៉ៃ ឈុនបូរី (ប៉ាតាយ៉ា) និងប្រាចាវឃីរីខាន់ (ហួហ៊ីន) អាចដំណើរការបាននៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ខេត្តផេតឆាបូរី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 6, 2021 Khmernote
នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន ១៨៩,៧២០ហិកតា ស្មើនឹង ៩៩.៩៩% នៃផែនការឆ្នាំ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦,០០០ហិកតា លើ៨ស្រុក ក្នុងចំណោម១២ក្រុង-ស្រុក










