ព័ត៌មានចុងក្រោយ
  • រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 6, 2021 Khmernote

    រាជរដ្ឋាភិបាលម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំនៃ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» តាមរយៈប្រព័ន្ធវីដេអូ

  • មួយទៀតហើយ! Philippine Airline កំពុងដាក់ពាក្យក្ស័យធន ដោយសារការបំផ្លាញរបស់ជំងឺកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 4, 2021 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនកំពុងដាក់ពាក្យបណ្ដឹងក្ស័យធននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈខ្លួនកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មដែលត្រូវបានបំផ្លាញដោយការរីករាលដាលនៃជំងឺកូីវដ-១៩។ ក្រុមហ៊ុនដឹកញ្ជូនរបស់ហ្វីលីពីនមួយនេះបានឱ្យដឹងទៀតថា ការដាក់ឯកសារនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធកិច្ចសន្យាឡើងវិញ និងកាត់បន្ថយបំណុលយ៉ាងតិច ២ ពាន់លានដុល្លារ ខណៈទទួលបានដើមទុនថ្មីចំនួន ៦៥៥ លានដុល្លារនៅពេលក្រុមហ៊ុនលេចចេញពីដំណើរការជំពូកទី១១។ ទន្ទឹមនឹងនេះដែរ Philippine Airlines ក៏នឹងកាត់បន្ថយកងនាវារបស់ខ្លួន ២៥% ហើយចរចាឡើងវិញនូវកិច្ចសន្យាដើម្បីកាត់បន្ថយការទូទាត់ថ្លៃជួល។ អនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុលោក Nilo Thaddeus Rodriguez បាននិយាយនៅក្នុងសារវីដេអូមួយថា៖ “ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នឹងបន្តប្រតិបត្តិការជាធម្មតា ខណៈបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបណ្តាញកងនាវា

  • ដំណាំកសិកម្មរបស់កម្ពុជា ៣មុខ នាំចេញទៅចិនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងពេល ៨ខែមកនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី ៤ខែកញ្ញានេះ បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន ២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន ២១១.២តោន។ កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។ មិនតែប៉ុណ្ណោះ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់ ៨៧.៦ម៉ឺនតោន ដែលមានកំណើន

  • ប្រទេសថៃ នឹងបើកដំណើរការឡើងវិញ ទីក្រុងបាងកក និងខេត្តទេសចរណ៍ចំនួន ៨  ទៀតនៅខែក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2021 Khmernote

    ក្រសួងសុខាភិបាលថៃ បានចាប់ផ្តើមរៀបចំដើម្បីបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី ១ ខែតុលា ដោយចាប់ផ្តើមពីទីក្រុងបាងកក ឈុនបូរី (ប៉ាតាយ៉ា) ប្រាជុបឃីរីខាន់ (ហួហ៊ីន) និងឈៀងម៉ៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែលបានឱ្យដឹងថា មន្ត្រីសុខាភិបាល និងទេសចរណ៍បានអនុម័តសេចក្តីណែនាំសម្រាប់ការបើកដំណើរការឡើងវិញ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិសុខាភិបាលនៅថ្ងៃពុធ កន្លងទៅថ្មីៗនេះ។ ការគ្រោងបើកដំណើរការឡើងវិញនេះ គឺអនុវត្តនៅក្រោមវិធានការដែលមានឈ្មោះថា (bubble-and seal) នៅក្នុងខែតុលា សម្រាប់តំបន់ទេសចរណ៍នៅខេត្ត Loei (Chiang Khan) និង Nong Khai , Trat (Koh Kood,

  • ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យម្ចាស់ឧស្សាហកម្មម្ហូបអាហារចូលរួមព្រឹត្តិការណ៍ពាណិជ្ជ កម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មណែនាំឱ្យម្ចាស់ឧស្សាហកម្មម្ហូបអាហារ ចូលរួមព្រឹត្តិការណ៍ពាណិជ្ជ កម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងសិក្សាស្វែងយល់ពីទីផ្សារម្ហូប អាហារនៅអឺរ៉ុបកណ្តាល។ យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូប អាហារ (SIRHA Budapest Business Events of Food Industry) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២- ២៤ ខែមីនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ។ ប្រភពបានឱ្យដឹងថា

  • ក្រសួងសុខាភិបាលថៃ មិនអនុញ្ញាតឱ្យអាជីវកម្មដ៏ល្បី ២ប្រភេទ បើកឡើងវិញឡើយ ខណៈអាជីវកម្មជាច្រើនទៀតបានចាប់ផ្ដើមដំណើរការឡើងវិញបណ្ដើរៗហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 3, 2021 Khmernote

    ក្រសួងសុខាភិបាលថៃ នាថ្ងៃសុក្រនេះបានឱ្យដឹងថា ហាងអាហារប៊ូហ្វេ និងសាច់អាំង ដែលជាអាជីវកម្មដ៏ល្បីមួយប្រចាំប្រទេសថៃ នៅតែត្រូវបានហាមឃាត់មិនឱ្យបម្រើអាហារពេលល្ងាច ស្របតាមការរឹតត្បិតជំងឺកូវីដ-១៩ របស់​ក្រសួង។ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសពីគោលការណ៍ណែនាំសម្រាប់ភោជនីយដ្ឋាន ដែលបានកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។ ក្នុងនោះភោជនីយដ្ឋានដែលបើកបំរើសេវាកម្មអាហារពេលល្ងាចគឺត្រូវ៖ •កំចាត់មេរោគលើតុភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច •សម្លាប់មេរោគលើតំបន់ និងបង្គន់ដែលបានប៉ះពាល់រៀងរាល់មួយ ឬ ពីរម៉ោងម្ដង •មិនអនុញ្ញាតឱ្យមានការចែករំលែកអាហារ ឬផ្លាស់ប្ដូរចានគ្នា •ការបម្រើខ្លួនឯងក្នុងទម្រង់ជាអាហារប៊ូហ្វេ ឬសាច់អាំងមិនត្រូវបានអនុញ្ញាតឡើយ •តុនីមួយៗត្រូវមានដបជែលសម្រាប់លាងសម្អាត •តុត្រូវទុកនៅចន្លោះពី ១ ទៅ ២ ម៉ែត្រ។ •តុនៅក្នុងភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ត្រូវរក្សាចម្ងាយពីគ្នា ២

  • ទោះកូវីដ តែការនាំចេញផលិតផលកសិកម្មវៀតណាមទៅអឺរ៉ុប នៅតែមានសញ្ញាល្អ ដោយសារការនាំចេញដោយផ្ទាល់មិនឆ្លងកាត់ប្រទេសទី៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2021 Khmernote

    បើទោះបីជារងការលំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយក្ដី ការនាំចេញកសិផល និងជលផលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនៅតែមានសញ្ញាល្អៗជាច្រើន ដោយសារសហគ្រាសវៀតណាមបាននាំចេញផ្លែឈើស្រស់ដោយផ្ទាល់ទៅដៃគូបរទេស។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ សហភាពអឺរ៉ុប គឺជាទីផ្សារធំទី ៣ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ដោយមានទំហំទឹកប្រាក់នាំចេញសរុប ២២.៦ ពាន់លានដុល្លារកើនឡើង ១៥.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពដដែលបានបន្តឱ្យដឹងថា ក្នុងចំណោមចំណូល ២៨.៦ ពាន់លានដុល្លារនៃការនាំចេញផលិតផលកសិកម្ម និងជលផល ទីផ្សារសហភាពអឺរ៉ុបមានចំនួន ១១%។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ពោលគឺផ្លែឈើមួយចំនួនរបស់វៀតណាម ដូចជា

  • កម្ពុជានាំចេញផ្លែចេកស្រស់ជាង ៣១តោន ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ខណៈប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2021 Khmernote

    យោងតាមតួលេខដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ៣១០ ១៨៣,២៨តោន ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ហើយប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់តាំងពីទទួលបានជោគជ័យក្នុងការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនកាលពីខែឧសភាឆ្នាំ២០១៩ បរិមាណនាំចេញផ្លែចេកបានកើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅឆ្នាំ ២០២០ បរិមាណនាំចេញសរុបកើនឡើងដល់តម្លៃ ១១២ លានដុល្លារអាមេរិក កើនឡើង ១២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ២៧២ ០២៣,៩៥តោន ខណៈប្រទេស វៀតណាមចំនួន ៣៧ ១៤៥,៣៣តោន