ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ ដែលនឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគីកាន់ច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- សាធារណកូរ៉េ (CKFTA) នៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ដែលនឹងអាចជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងកិច្ច ប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េនៅទីក្រុងសេអ៊ូលបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ក៏មានការពេញចិត្តដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា

  • រ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងចាប់ផ្តើមបន្តរុករក ដោយក្រុមហ៊ុនរុឺនេសង់មកពីប្រទេសអូស្ត្រាលី នាពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុន បានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សូមជួយសហការជាមួយក្រុមហ៊ុន បង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាស នៅតំបន់នេះ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា

  • វៀតណាម រៀបចំបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឡើងវិញ ខណៈកោះ Phu Quoc ជាទិសដៅបើកដំបូង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 9, 2021 Khmernote

    ប្រទេសវៀតណាមកំពុងរៀបចំផែនការអនុញ្ញាតឱ្យគោលដៅទេសចរណ៍មួយចំនួន បើកទទួលស្វាគមន៍អ្នកទេសចរបរទេសឡើងវិញ​ ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ដើម្បីស្ដារឧស្សាហកម្មទេសចរណ៍ឡើងវិញ។ យោងតាមក្រសួងវប្បធម៌កីឡា និងទេសចរណ៍ កោះ Phu Quoc នៅភាគខាងត្បូងខេត្ត Kien Giang នឹងក្លាយជាគោលដៅដំបូងដែលស្វាគមន៍ភ្ញៀវទេសចរបរទេស ក្រោមគម្រោង «លិខិតឆ្លងដែនវ៉ាក់សាំងសាកល្បង» ដែលនឹងត្រូវពង្រីកនៅពេលក្រោយសម្រាប់កន្លែងល្បីៗ ផ្សេងទៀតដូចជា ទីក្រុង Ha Long, Hoi An, Nha Trang និង Da Lat។ ក្រសួងបានបន្តថា ខ្លួននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងស្របតាមស្តង់ដារទទួលស្គាល់អន្តរជាតិ ដើម្បីធ្វើដំណើរទៅកាន់គោលដៅទាំងនេះ។ ជាមួយគ្នានេះ ក្រសួងក៏នឹងធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ

  • អាជ្ញាធរជាតិអប្សរា កំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 9, 2021 Khmernote

    ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ និងដើម្បីកម្សាន្ត បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ​បេតុងចំនួន ២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។ យោងតាមការចុះផ្សាយរបស់ផេកអាជ្ញាធរអាជ្ញាធរជាតិអប្សរានាពេលថ្មីៗនេះបានឱ្យដឹងថា ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ចំនួន ២កន្លែង ក្នុងនោះ ស្ពានទី១​ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប​។ រីឯស្ពានទី២​ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។​ ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍​ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា​ និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់​ ជាពិសេសសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាដើម៕ អត្ថបទ៖ លីនី

  • រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 9, 2021 Khmernote

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖

  • រដ្ឋាភិបាលជប៉ុន កំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំង ៣ប្រភេទនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនកំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ នេះបើយោងអស់តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលស្នើឱ្យអ្នកដំណើរបរទេសទាំង ដែលមកដល់ប្រទេសជប៉ុនត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬ កន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន កំពុងគិតគូរកាត់បន្ថយរយៈពេលនេះមកត្រឹម ១០ ថ្ងៃវិញ ដោយសារតែរដ្ឋាភិបាលត្រូវការធ្វើឱ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចវិលត្រឡប់មករកភាពប្រក្រតីវិញជាដំណាក់កាល ខណៈការចាក់វ៉ាក់សាំងជាសកលកំពុងដំណើរការទៅមុខយ៉ាងរលូន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលមានគម្រោងកាត់បន្ថយរយៈពេលសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca តែប៉ុណ្ណោះ។ ដោយពួកគេក៏ត្រូវមានវិញ្ញាបនបត្រវ៉ាក់សាំងដែលចេញដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក ឬ សហភាពអឺរ៉ុបសម្រាប់ពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមវិធានការនេះចាប់ពីចុងខែនេះ ឲ្យបានឆាប់បំផុត៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • អស្ចារ្យមែនទែន! យុវជនខ្មែរ ១ក្រុម ជោគជ័យដំណាក់ កាលទី១ក្នុងការបង្កើតដ្រូនដឹកជញ្ជូននិងឱ្យមនុស្សជិះបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2021 Khmernote

    យុវជនខ្មែរសិក្សាផ្នែកបច្ចេកវិទ្យាទទួលបានជោគជ័យដំណាក់កាលទី១ លើការច្នៃប្រឌិតបង្កើតដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការស្ទះចរាចរណ៍។ លោក វណ្ណ សិទ្ធ ជាយុវជនខ្មែរសិក្សាជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការជាមួយក្រុមនិស្សិត បានសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន និងជួយពន្លត់អគ្គិភ័យមានឈ្មោះថា (Human Carrier Drone ) នេះរយៈពេល ១ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងអាចជួយដល់ការពន្លត់អគ្គិភ័យបាន ខណៈដែលមានតំបន់ខ្លះពិបាកក្នុងការធ្វើដំណើរចូល។ លោកបានបន្តថា សម្រាប់ឧបករណ៍ដ្រូនដឹកជញ្ជូននេះគឺមានបីដំណាក់កាលដោយបច្ចុប្បន្នគឺបានជោគជ័យនៅដំណាក់ការទីមួយ ហើយ ដោយសិក្សាទៅលើតួ សិក្សាទៅលើរយ:ពេលហោះ និងសិក្សាទៅលើបន្ទុកថា តើដ្រូន នេះអាចដឹកទម្ងន់បានប៉ុន្មានគីឡូ។

  • ព្រោះតែចង់ស្ដារសេដ្ឋកិច្ចឡើងវិញ ហ្វីលីពីនសុខចិត្តបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ ទាំងដែលស្ថានភាពឆ្លងកាន់តែអាក្រក់ឡើងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 8, 2021 Khmernote

    ប្រទេសហ្វីលីពីន កំពុងបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ នៅទីក្រុងម៉ានីល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ចំពេលស្ថានភាពឆ្លងនៅក្នុងប្រទេសកាន់តែអាក្រក់ឡើងៗ។ បើតាមមន្រ្តីប្រចាំទីក្រុងបានឱ្យដឹងថា ការផ្លាស់ប្តូរដែលចាប់ផ្តើមនៅថ្ងៃពុធនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនដំណើរការជាធម្មតា ហើយភោជនីយដ្ឋានក៏នឹងបើកឡើងវិញដែរ ប៉ុន្តែចំនួនអ្នកទទួលទានអាហារនៅក្នុងភោជនីយដ្ឋានត្រូវបានកំណត់។ គួរបញ្ជាក់ថា តំបន់រដ្ឋធានីបានស្ថិតនៅក្រោមការបិទទ្វារចាប់តាំងពីដើមខែសីហា ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលនិយាយថា ខ្លួននឹងអនុវត្តការចាក់សោរតាមមូលដ្ឋានដែលបានកំណត់ដូចជា ផ្លូវ ឬសហគមន៍វិញ។ ជាមួយគ្នានេះដែរ ករណីប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ២២,៤០០ ករណីកាលពីថ្ងៃច័ន្ទ ស្របពេលដែលភាពអត់ការងារធ្វើកំពុងកើនឡើងផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nhk