ព័ត៌មានចុងក្រោយ
  • ហូជីមិញ ពិចារណាបើកផ្សារបោះដុំដ៏ធំបំផុតប្រចាំក្រុងឡើងវិញ ដើម្បីប្រមូលផ្តុំនិងចែកចាយទំនិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2021 Khmernote

    អាជ្ញាធរទីក្រុង ហូជីមិញ កំពុងពិចារណាដើម្បីអនុញ្ញាតឱ្យផ្សារលក់ដុំ Binh Dien ដែលជាផ្សារបោះដុំដ៏ធំបំផុតនៅសង្កាត់ទី៨ ក្រុងហុជីមិញបើកឡើងវិញ។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក្រុងបាននិយាយនៅថ្ងៃអង្គារនេះថា មានតែអ្នកលក់បោះដុំដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងហោចណាស់ ដូសទី១ ប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតសម្រាប់អ្នកលក់រាយឡើយ។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានឱ្យដឹងទៀតថា អ្នកលក់ដែលបានជាសះស្បើយពីជំងឺ កូវីដ-១៩ គួរតែត្រូវបានលើកទឹកចិត្តជាពិសេសឱ្យត្រលប់ទៅធ្វើការលក់ដូរវិញ។ ជាមួយគ្នានេះ នៅពេលបើកឡើងវិញ អ្នកលក់ទាំងអស់ត្រូវធ្វើតេស្តជាប្រចាំ ហើយផ្សារទាំងមូលត្រូវធ្វើការសម្លាប់មេរោគជារៀងរាល់ថ្ងៃ ខណៈរថយន្តដឹកទំនិញទាំងអស់ដែលចូល និងចេញពីទីផ្សារត្រូវតែត្រូវបានសម្លាប់មេរោគ។ គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍របស់ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលទីក្រុងបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងពិចារណាបើកដំណើរការផ្សារ Binh Dien ក្នុងគោលបំណងតែមួយគត់ដើម្បីប្រមូលផ្តុំនិងចែកចាយទំនិញដែលនាំចូលពីតំបន់ផ្សេងៗ

  • ដើមទ្រាំង កំពុងជួយដល់ប្រជាកសិករខេត្តព្រះវិហារឱ្យនៅតែរកចំណូលបានក្នុងវិបត្តិកូវីដ តាមរយៈការច្នៃជាសម្ភារប្រើប្រាស់លក់លើទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍ចំនួន៤ ក្នុងខេត្តព្រះវិហារ នៅតែរកចំណូលបានច្រើន ពីការកែច្នៃដើមទ្រាំងជាសម្ភារប្រើប្រាស់ ខណៈដែលមុខរបរមួយនេះអាចឲ្យប្រជាកសិកររកប្រាក់បានបន្ថែមពីការធ្វើស្រែចម្ការ។ លោក មាស ហឿ ប្រធានសហគមន៍កែច្នៃទ្រាំងសង្កែនៅខេត្តព្រះវិហារ បានឲ្យដឹងថា ការរកប្រាក់ចំណូលបន្ថែម ពីការកែច្នៃចេញពីអនុផលព្រៃឈើ វាមានសារសំខាន់ណាស់សម្រាប់ប្រជាកសិករ នៅក្នុងសហគមន៍តំបន់ការ ពារធនធានធម្មជាតិ ក្នុងខេត្តព្រះវិហារ ដោយបច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤ ដូចជា ៖ សហគមន៍សង្កែ សហគមន៍ឆែបលិច សហគមន៍ឆែបកើត និងសហគមន៍ឆែបក្រសាំង បាននិងកំពុងមមាញឹក ផលិតរបស់ប្រើប្រាស់ ចេញពីដើមទ្រាំង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ បើទោះបីជាកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏អតិថិជននៅតែបញ្ជាទិញច្រើន។ លោកបានបន្តថា ទ្រាំងគឺជាអនុផលព្រៃឈើ

  • សណ្ឋាគារក្នុងប្រទេសថៃ ជាងពាក់កណ្ដាលកំពុងពិចារណាបិទអាជីវកម្មជាបណ្ដោះអាសន្ន ខណៈមួយចំនួនចង់បិទជាអចិន្ត្រៃយ៍ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ៥២% នៃប្រតិបត្តិករសណ្ឋាគារក្នុងប្រទេសថៃ កំពុងពិចារណាបិទជាបណ្តោះអាសន្ន និង ៦% ទៀតចង់បិទជាអចិន្ត្រៃយ៍ ដោយសារតម្រូវការតិច ហើយបើសិនជាជំងឺរាតត្បាតមានរយៈពេលយូរជាងការរំពឹងទុក។ ការស្ទង់មតិរួមគ្នាដោយធនាគារថៃនិងសមាគមសណ្ឋាគារថៃ (THA) បានរកឃើញថា ប្រតិបត្តិករសណ្ឋាគារចំនួន ៦២% មានគម្រោងកាត់បន្ថយថ្លៃដើមលើការជួលបុគ្គលិកដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត។ ជាមួយគ្នានេះដែរ ៦១ ភាគរយបាននិយាយថាពួកគេមានគម្រោងកាត់បន្ថយការចំណាយផ្សេងទៀត។ នៅចន្លោះថ្ងៃទី១៣-២៨ ខែសីហា ធនាគារកណ្តាលនិង THA បានធ្វើការស្ទង់មតិ លើអ្នកឆ្លើយសំណួរចំនួន ២៣៤ នាក់ដែលក្នុងនោះមាន ១៤ នាក់ជាអ្នកធ្វើចត្តាឡីស័ករបស់រដ្ឋ និង ៥ នាក់ទៀតនៅក្នុងមន្ទីរពេទ្យ។

  • ឆ្នាំនេះ រាជរដ្ឋាភិបាលត្រៀមបម្រុងពូជស្រូវស្រាលពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតជាង២ ០០០តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 8, 2021 Khmernote

    យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានត្រៀមបម្រុងពូជ ស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន២៥តោន ក្នុងឆ្នាំ២០២១ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅទសវត្សចុងក្រោយនេះ តែទោះជា យ៉ាងណា វិស័យមួយនេះ ក៏កំពុងជួបបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសគ្រោះធម្មជាតិដែលតែងតែបំផ្លាញផលដំណាំរបស់បងប្អូនប្រជា កសិករជារៀងរាល់ឆ្នាំមានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺ ឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផល ដំណាំ

  • ល្អមែនទែន! កូនខ្មែរខេត្តព្រៃវែង ច្នៃសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗធ្វើជាវត្ថុតាំងលម្អ រកបានទាំងចំណូល និងជួយដល់បរិស្ថាន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា យុវជនមួយរូបនៅខេត្តព្រៃវែងមានគំនិតច្នៃប្ ឌិតដោយយកកង់ឡាន និងកង់ម៉ូតូចាស់ៗមកផលិតជារបស់សម្រាប់តាំងលម្អ ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃមិនសូវមានអ្នកផលិតនោះឡើយ។ លោកសឿង សួគ៌ា ម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ព្រៃស្នៀតជើង ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់សិប្បកម្មតែម្តង។ លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូមកផលិត និងបានសម្រិតសម្រាំងយកគុណភាព ជាចម្បង។ លោក ចាប់យករបរនេះ ដោយសារតែការស្រឡាញ់ ហើយលោកបានខិតខំសិក្សាស្វែងយល់ពីបច្ចេកទេសផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយដោយសង្កេតឃើញថា

  • កូវីដអូសបន្លាយកាន់តែយូរទៅៗ វៀតណាម សម្រេចត្រៀមខ្លួនដើម្បីរស់នៅដោយសុវត្ថិភាពជាមួយជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2021 Khmernote

    នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីចុងសប្ដាហ៍មុនថា ប្រទេសវៀតណាមកំពុងរៀបចំសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ហើយរស់នៅដោយមានសុវត្ថិភាពជាមួយជំងឺរាតត្បាតនេះ នៅពេលគោលដៅចាក់វ៉ាក់សាំងរបស់ខ្លួនបានសម្រេចជោគជ័យ។ លោកនាយករដ្ឋមន្រ្តី បានឱ្យដឹងថាទៀតថា លោកបានស្នើសុំឱ្យទីភ្នាក់ងារពាក់ព័ន្ធរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចនិងសង្គមដើម្បីសម្របខ្លួនទៅនឹងជំងឺ កូវីដ​-១៩ ដោយសុវត្ថិភាពក្នុងចំណោមការសម្របខ្លួនផ្សេងទៀត ទាក់ទងនឹងចរាចរណ៍ការធ្វើដំណើរផលិតកម្ម និងសេវាកម្ម។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ មូលដ្ឋានក្នុងខេត្ត និងតំបន់ចំនួន​ ២០ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកបានលើកឡើងថា៖ « ការប្រយុទ្ធជាមួយមេរោគឆ្លង មានរយៈពេលវែង ហើយចាំបាច់ត្រូវមានផែនការដើម្បី រស់នៅជាមួយវា »។ ជាមួយគ្នានេះ នៅថ្ងៃទី ១ ខែកញ្ញា លោកបាននិយាយថា

  • ភ្នំកំពង់ត្រាច នឹងកាន់តែស្រស់ស្អាត ហើយងាយស្រួលចូលទស្សនា ខណៈក្រសួងទេសចរណ៍បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 7, 2021 Khmernote

    ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បី​មួយ ស្ថិត​ក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត។ភ្នំនេះ លាក់ទុករឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និង​មានរូងភ្នំធំ២ គឺរូង​ឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែល​មានលក្ខណៈ​ពិសេស​រៀងៗខ្លួន។ យ៉ាងណាមិញ បើយោងតាមការបង្ហោះនៅលើផេករបស់នាយកដ្ឋានវិនិយោគទេសចរណ៍ កាលពីម្សិលមិញនេះ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ត្រូវបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច ដោយ អង្គភាព PCU/MoT ក្រោមគម្រោងទេសចរណ៍ ផ្តោតសំខាន់លើផ្នែកទន់ (Soft Infrastructure)។ ជាមួយគ្នានេះដែរ ដោយមានការណែនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចង្អុលបង្ហាញពី ឯកឧត្តម

  • ប្រទេសថៃ ជាប់ក្នុងចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ាន ផ្នែកតំបន់បេតិកភណ្ឌនៅឆ្នាំ២០២១នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៧ សម្រាប់ផ្នែកបេតិកភណ្ឌ និងចំណាត់ថ្នាក់ទី២៨ នៅក្នុងចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅឆ្នាំនេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានចងក្រង ដោយសារព័ត៌មានអាមេរិក ដោយ ចំណាត់ថ្នាក់ត្រូវបានចាត់ គឺផ្អែកលើការយល់ឃើញរបស់ប្រទេសជាសកលទាក់ទងនឹងលក្ខណៈដែលជំរុញពាណិជ្ជកម្ម ការធ្វើដំណើរនិងការវិនិយោគដែលជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចជាតិ។ សារព័ត៌មានអាមេរិកបានឱ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ានសម្រាប់បេតិកភណ្ឌ ប៉ុន្តែជាប់លេខ ២ នៅអាស៊ីបន្ទាប់ពីឥណ្ឌាដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីពិភពលោក។ ជាមួយគ្នានេះប្រទេសថៃទទួលបាន ៦៣.២ ពិន្ទុសម្រាប់ភាពងាយស្រួលខាងវប្បធម៌ ខណៈ ៥៨.៧ ពិន្ទុសម្រាប់ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយ ៨៩.៩ សម្រាប់ម្ហូបដ៏អស្ចារ្យ រួមទាំង ៨៧.២