ឡានតាក់ស៊ីរាប់រយគ្រឿងនៅប្រទេសថៃ បានក្លាយជារងដាំខ្ទឹម និងបន្លែ ដោយសារតែគ្មានមនុស្សជិះ
អាជីវកម្ម September 15, 2021 Khmernote

ដូចដែលយើងបានដឹងរួចហើយថា ជំងឺរាតត្បាតបានអូសបន្លាយពេល និងរីករាលដាលឥតឈប់ឈរអស់រយៈពេលជាង ១ឆ្នាំមកហើយ។ ការរីករាលដាលដែលមិនដឹងថា នឹងរលត់បាត់នៅពេលណានេះ បានបង្កផលប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងប្រទេសនីមួយៗ ជាពិសេសគឺវិស័យទេសចរណ៍។

យ៉ាងណាមិញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា បុគ្គលិកនៅបេនដាក់តាក់ស៊ី Boworn ក្នុងទីក្រុងបាងកក បាននាំគ្នាដាំបន្លែ លើដំបូលរថយន្ត ហើយបានប្រែក្លាយបេនដាក់តាក់ស៊ីនេះ ទៅជាសួនបន្លែ។ សារព័ត៌មានដដែលបានឱ្យដឹងថា បន្លែដែលបុគ្គលិកនាំគ្នាំដាំនៅលើដំបូលរថយន្តរួមមាន៖ ម្ទេស ម្រះព្រៅ បរិសុទ្ធ ត្រប់ និងស្លឹកខ្ទឹម។

គួរបញ្ជាក់ផងដែរថា រថយន្តតាក់ស៊ីជាង ៣០០ ត្រូវបានប្រគល់មកឱ្យបេនវិញ ហើយចតបញ្ឍរចោល ដោយសារតែគ្មានអ្នកជិះ ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ម្ដងហើយម្ដងទៀតនៅក្នុងប្រទេសថៃ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand