ព័ត៌មានចុងក្រោយ
  • ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០ នៅមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា ១គូមានតម្លៃរហូតដល់ ៦០ម៉ឺនរៀលឯណោះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 7, 2021 Khmernote

    ពូជមាន់ខ្មៅម៉ុងហ្គោលរបស់កសិដ្ឋាន៤០០នៅខេត្តមណ្ឌលគិរី កំពុងមានទីផ្សារល្អ ដោយគ្រាន់តែមេបា មាន់នេះ១គូ តម្លៃរហូតដល់៦០ម៉ឺនរៀលឯណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមអាចរកចំណូលបានច្រើនជាងចិញ្ចឹមមាន់ធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្មៅស្ថិតនៅក្នុង ភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានចាប់យករបរចិញ្ចឹមមាន់នេះ អស់រយៈពេលជិត៥ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់ រាជធានី ខេត្តផ្សេងៗផង និងមានឈ្មួញខ្លះបានចុះមកទិញដល់កសិដ្ឋានតែម្ដង។ លោកបានបញ្ជាក់ថា សម្រាប់មុខរបរចិញ្ចឹមពូជមាន់ខ្មៅ ជំហានដំបូងកសិករត្រូវមានការយល់ដឹង ច្បាស់ពីបច្ចេកទេសចិញ្ចឹមឱ្យមាន សុវត្ថិភាព ដោយត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលឲ្យបានច្បាស់លាស់ ទើបទទួលបានការ

  • កម្ពុជា នាំចេញម្រេចកើនឡើងជាង ៥០០% ក្នុងរយៈពេល ៨ខែឆ្នាំនេះ ទៅកាន់ ២០ប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 6, 2021 Khmernote

    ដំណាំម្រេច ត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេច កំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែប។ ជាមួយគ្នានេះ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២១ នេះ ការនាំចេញដំណាំម្រេចកើនឡើងជាង ៥០០% ទៅកាន់ ២០ប្រទេស។ យោងតាមការរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%) ក្នុងនោះការនាំចេញរួមមាន ប្រទេសវៀតណាម ចំនួន ២៤ ៤៧៦,៦៨តោន

  • កូវីដថយចុះ ជួយឱ្យបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ របស់ខេត្តព្រៃវែង ឡើងថ្លៃវិញខ្លះៗហើយ ក្រោយជួបបញ្ហាទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 6, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានញ្ជាក់ថា បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ របស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង បានឡើងថ្លៃខ្លះហើយ ក្រោយជួបបញ្ហាទីផ្សារ និងខណៈពេលដែលជំងឺកូវីដ១៩ មានការថយចុះ។ លោក ប្រធានមន្ទីរ បានលើកឡើងបន្ថែមទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាកខ្លះៗ តែទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះនៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយ ទោះបីជាតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន។ លោក ប្រធានមន្ទីរ

  • ក្រសួងទេសចរណ៍ថៃ ចង់ឲ្យប្រទេសបើកដំណើរការឡើងវិញទាំងស្រុងដោយគ្មានការធ្វើចត្តាឡីស័កនៅត្រឹមខែមករា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 6, 2021 Khmernote

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Phiphat Ratchakitprakarn ចង់ឲ្យប្រទេសនេះបើកដំណើរការឡើងវិញដោយគ្មានការចត្តាឡីស័កនៅខែមករា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ ទោះបីជាយ៉ាងណាក្ដី រដ្ឋមន្រ្តីបានលើកឡើងថា ការបើកដំណើរការនេះ គឺនឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។ យោងតាមរបាយការណ៍របស់បាងកកប៉ុស្ដិ៍បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បាននិងកំពុងលើកឡើងពីភាពស៊ាំរបស់មនុស្ស ដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបើកឡើងវិញ ដោយចង្អុលបង្ហាញថា ការបើកឡើងវិញទីក្រុងបាងកក ត្រូវបានពន្យារពេលពីខែតុលាដល់ខែវិច្ឆិកា ព្រោះប្រជាជនភាគច្រើននៅតែរង់ចាំវ៉ាក់សាំងលើកទី ២ របស់ពួកគេ។ ទោះយ៉ាងណាលោកបាននិយាយថា ការបើកឡើងវិញនូវឈៀងម៉ៃ ឈុនបូរី (ប៉ាតាយ៉ា) និងប្រាចាវឃីរីខាន់ (ហួហ៊ីន) អាចដំណើរការបាននៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ខេត្តផេតឆាបូរី

  • ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់​ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 6, 2021 Khmernote

    នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន ១៨៩,៧២០ហិកតា ស្មើនឹង ៩៩.៩៩% នៃផែនការឆ្នាំ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦,០០០ហិកតា លើ៨ស្រុក ក្នុងចំណោម១២ក្រុង-ស្រុក

  • រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 6, 2021 Khmernote

    រាជរដ្ឋាភិបាលម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំនៃ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» តាមរយៈប្រព័ន្ធវីដេអូ

  • មួយទៀតហើយ! Philippine Airline កំពុងដាក់ពាក្យក្ស័យធន ដោយសារការបំផ្លាញរបស់ជំងឺកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 4, 2021 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួនកំពុងដាក់ពាក្យបណ្ដឹងក្ស័យធននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ ខណៈខ្លួនកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មដែលត្រូវបានបំផ្លាញដោយការរីករាលដាលនៃជំងឺកូីវដ-១៩។ ក្រុមហ៊ុនដឹកញ្ជូនរបស់ហ្វីលីពីនមួយនេះបានឱ្យដឹងទៀតថា ការដាក់ឯកសារនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធកិច្ចសន្យាឡើងវិញ និងកាត់បន្ថយបំណុលយ៉ាងតិច ២ ពាន់លានដុល្លារ ខណៈទទួលបានដើមទុនថ្មីចំនួន ៦៥៥ លានដុល្លារនៅពេលក្រុមហ៊ុនលេចចេញពីដំណើរការជំពូកទី១១។ ទន្ទឹមនឹងនេះដែរ Philippine Airlines ក៏នឹងកាត់បន្ថយកងនាវារបស់ខ្លួន ២៥% ហើយចរចាឡើងវិញនូវកិច្ចសន្យាដើម្បីកាត់បន្ថយការទូទាត់ថ្លៃជួល។ អនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុលោក Nilo Thaddeus Rodriguez បាននិយាយនៅក្នុងសារវីដេអូមួយថា៖ “ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នឹងបន្តប្រតិបត្តិការជាធម្មតា ខណៈបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបណ្តាញកងនាវា

  • ដំណាំកសិកម្មរបស់កម្ពុជា ៣មុខ នាំចេញទៅចិនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងពេល ៨ខែមកនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី ៤ខែកញ្ញានេះ បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន ២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន ២១១.២តោន។ កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។ មិនតែប៉ុណ្ណោះ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់ ៨៧.៦ម៉ឺនតោន ដែលមានកំណើន