- អាជីវកម្មអាជីវកម្ម August 26, 2021 Khmernote
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការដោះស្រាយមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យវារីវប្បកម្មនៅកម្ពុជា ខណៈដែលវិស័យនេះកំពុងជួបបញ្ហាប្រឈម ដោយសារជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា វារីវប្បកម្មកម្ពុជា បានជួបប្រទះ នឹងបញ្ហាប្រឈមក្នុងឆ្នាំ២០២០ នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារកម្មវិធីជួបជុំ ដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍និងភោជនីយដ្ឋានមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដែលបានធ្វើឱ្យតម្រូវការត្រី សាច់មានការ ថយចុះ គួបផ្សំនឹងផលិតផលវារីវប្បកម្មក្នុងស្រុក មិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាងដែលនេះជាហេតុ ធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ ។ លោកបន្តថា ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យនេះ ក្រសួងបានដាក់ចេញនូវវិធានការសម្រាប់ រយៈពេលមធ្យមនិងវែងនៃការធ្វើវារីវប្បកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីកំពុងសហការគ្នាសាងសង់រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបំពេញតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សមាគមសហគ្រិនឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានលើកទឹកចិត្តដល់ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីដើម្បីបង្កើតឧស្សាហកម្មវ៉ាក់សាំងនៅឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក្ដី លោក Luhut Binsar Pandjaitan មិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែបាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ហើយនឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។ ជាមួយគ្នានេះ វ៉ាក់សាំងដែលមានឈ្មោះថា Merah Putih ដែលបង្កើតឡើងដោយស្ថាប័ន និងសាកលវិទ្យាល័យចំនួន ៦ របស់ឥណ្ឌូនេស៊ីក៏នឹងត្រូវផលិតនៅខែឧសភា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសវៀតណាម នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញបន្តិចម្ដងៗ នេះបើយោងតាមប្រសាសន៍របស់ ប្រធានសាលាក្រុងថ្មី គឺលោក Phan Van Mai។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ លោក Phan Van Mai បានមានប្រសាសន៍ថា ការបើកសេដ្ឋកិច្ច បានក្លាយជាកិច្ចការបន្ទាន់ ប៉ុន្តែនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត ដែលអាចបន្តកើតមានជាយូរមកហើយ ទីក្រុងនឹងត្រូវរៀបចំផែនការដែលសមស្របនឹងស្ថានភាពថ្មីនេះ។ លោកបានបន្ថែមថា ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតែជាអាទិភាពកំពូលក៏ដោយ ក៏ការបើកសេដ្ឋកិច្ចឡើងវិញ នៅតែជារឿងដ៏សំខាន់។ ជាក់ស្ដែង នៅប៉ុន្មានថ្ងៃខាងមុខនេះ ទីក្រុងនឹងមានអង្គភាពរៀបចំផែនការ ដើម្បីកំណត់ពីដំណោះស្រាយជាក់លាក់ ដែលត្រូវអនុវត្តចាប់ពីពេលនេះដល់ពាក់កណ្តាលខែកញ្ញា និងពេលទៅមុខទៀត។ គួរបញ្ជាក់ផងដែរថា អស់រយៈពេលជិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រយៈពេលប្រមាណមួយឆ្នាំជាងកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ១,៦៤៣,០៦២,៩៨៦,០០០រៀល ស្មើនឹង ៤១០លាន ៧សែនដុល្លារអាមេរិក ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ ខណៈដែលការចរចាជាមួយ ប្រទេសវៀតណាម គឺបានឯកភាពគ្នារួចរាល់ហើយ ។ ឯកឧត្តម ងិន ឆាយប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លៃមៀនប៉ៃលិនស្រស់ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ ដែលបានខិតខំដាំដុះដំណាំប្រភេទនេះ ។ ឯកឧត្តមបានបន្តថា ក្រុមការងារកម្ពុជា បានបន្តទាក់ទងជាមួយភាគីថៃនិងចិនជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាអាចពន្លឿនការចរចានេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ព្រោះភាគីទាំងពីរមិនទាន់ឯកភាពនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាភូតគាមអនាម័យ និងការចុះពិនិត្យ វាយតម្លៃនៅចម្ការផ្ទាល់ ដោយសារតែបញ្ហាជំងឺកូវីដ-១៩នៅតែបន្តរាតត្បាតឥតឈប់ឈរ ។ សំឡេង ៖ « ការចរចាបើកទីផ្សារយើងបានធ្វើការចរចាជាមួយនឹងប្រទេសជិតខាង មានប្រទេសវៀតណាម ថៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ នឹងទទួលបានវិនិយោគដ៏ធំមួយទៀតតម្លៃដល់ទៅរាប់លានដុល្លារ និងបង្កើតការងាររាប់រយកន្លែងទៀតផង។ សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. លើគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី)។ បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងបង្កើតរោងចក្រខាងលើមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យខេត្តកំពង់ចាមមានផ្នែកមន្ទីរពិសោធន៍ថ្មី អាចធ្វើតេស្តរកមេរោគកូវីដ១៩ និងផលិតអុកស៊ីហ្សែន ដោយខ្លួនឯង។ នៅក្នុងឱកាសអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះពិនិត្យមើល ដំណើរការមន្ទីរផ្នែកពិសោធន៍ថ្មីនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គឹម សួរភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅមន្ទីរពេទ្យខេត្តកំពង់ចាមកន្លងមកនេះ










