ព័ត៌មានចុងក្រោយ
  • អស្ចារ្យណាស់! មន្ទីរពេទ្យខេត្តកំពង់ចាមមានផ្នែកមន្ទីរពិសោធន៍ថ្មី ដែលអាចធ្វើតេស្តរកមេរោគកូវីដ១៩ និងផលិតអុកស៊ីហ្សែន ដោយខ្លួនឯង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យខេត្តកំពង់ចាមមានផ្នែកមន្ទីរពិសោធន៍ថ្មី អាចធ្វើតេស្តរកមេរោគកូវីដ១៩ និងផលិតអុកស៊ីហ្សែន ដោយខ្លួនឯង។ នៅក្នុងឱកាសអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះពិនិត្យមើល ដំណើរការមន្ទីរផ្នែកពិសោធន៍ថ្មីនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គឹម សួរភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅមន្ទីរពេទ្យខេត្តកំពង់ចាមកន្លងមកនេះ

  • វារីវប្បកម្មនៅកម្ពុជានៅតែបន្តជួបបញ្ហាប្រឈម ខណៈដែលវីរុសកូវីដ-១៩ នៅតែបន្តរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា វិស័យវារីវប្បកម្មនៅកម្ពុជានៅតែបន្តជួបបញ្ហាប្រឈម ខណៈដែលវីរុសកូវីដ-១៩នៅតែបន្តរាត ត្បាត ដែលធ្វើឱ្យវិស័យឯក ជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា វារីវប្បកម្មបានជួបប្រទះនឹងបញ្ហាប្រឈមក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។ ក្នុងបរិកានេះ ក្រសួងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត ហើយបញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ

  • រដ្ឋាភិបាលថៃ អនុម័តថវិកា ២.៦៦លានដុល្លារ ដើម្បីធានាតម្លៃស្រូវជួយដល់កសិករក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2021 Khmernote

    អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា គណៈកម្មាធិការគោលនយោបាយ និងរដ្ឋបាលស្រូវជាតិប្រទេសថៃ នៅថ្ងៃច័ន្ទនេះបានអនុម័តថវិកាចំនួន ៨៩ ពាន់លានបាត (២.៦៦ពាន់លានដុល្លារ) ដើម្បីធានាតម្លៃស្រូវសម្រាប់ដំណាំឆ្នាំនេះ (២០២០-២០២១) ។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធឺណេតនៅថ្ងៃច័ន្ទនេះ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រយុទ្ធ ចានអូចា បានប៉ាន់ប្រមាណថា ថវិកានេះ នឹងជួយដល់កសិករធ្វើស្រែចំនួន ៤.៦៩ លានគ្រួសារ។ ជាមួយគ្នានេះដែរ ដើម្បីទទួលបានសិទ្ធិក្នុងការធានាតម្លៃស្រូវរបស់ពួកគេ ស្រូវត្រូវមានសំណើមតិចជាង ១៥% ខណៈកសិករត្រូវចុះឈ្មោះជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣១ ខែតុលា (ឬថ្ងៃទី ១៦ ខែមិថុនាឆ្នាំ

  • ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម ចាប់ដៃគូជាមួយក្រុមហ៊ុនចិន ផលិតអាគុយរថយន្តអគ្គិសនីដើម្បីក្លាយជាម៉ាកយីហោរបស់ពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 23, 2021 Khmernote

    ក្រុមហ៊ុនផលិតរថយន្ត VinFast បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន Gotion High-Tech ដើម្បីស្រាវជ្រាវនិងផលិតអាគុយរថយន្តអេឡិចត្រូនិក ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនដើម្បីក្លាយជាម៉ាកសញ្ញាអាគុយរបស់ពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅពីច័ន្ទដោយក្រុមហ៊ុនមេ Vingroup របស់ក្រុមហ៊ុន VinFast បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរមានគម្រោងសាងសង់រោងចក្រអាគុយលីចូមដែកផូស្វាត (LFP) ដំបូងគេនៅប្រទេសវៀតណាម។ ក្រុមហ៊ុន Vingroup បានឱ្យដឹងទៀតថា ក្រុមហ៊ុន Gotion គឺជាក្រុមហ៊ុនផលិតអាគុយ (LFP) លំដាប់កំពូលរបស់ចិន។ ក្រុមហ៊ុននេះមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន ៨ នៅទូទាំងពិភពលោក និងមានរោងចក្រផលិតចំនួន ១០ នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកកឺ Tesla ក៏បានប្រកាសកាលពីខែមុនថា

  • ក្រសួងសាធារណការ កំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ កំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា និងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោក ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើង ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។ ឯកឧត្តមបានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ

  • ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 23, 2021 Khmernote

    បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ។ ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទីមួយ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

  • ក្រសួងកសិកម្ម ជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ពង្រីកការចិញ្ចឹមបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំ និងជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត ដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារ នាពេលបច្ចុប្បន្ន។ នៅថ្ងៃទី២១ ខែសីហានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញអញ្ជើញចុះពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្របន្ថែមដល់ការចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ដែលជាប្រភេទបង្កងពូជថ្មីឲ្យកាន់តែរីកចម្រើនថែមទៀត ។ បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាព និងបានជ្រាបអំពី ដំណើរការវិវឌ្ឍន៍រីកចម្រើនក្នុងកសិដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោក នរវិន្ទ

  • ប្រជាជនទីក្រុងហូជីមិញ នាំគ្នាសម្រុកទិញស្បៀងស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមរស់នៅទីក្រុង ហូជីមិញ​ បាននាំគ្នាសម្រុកទិញស្បៀងអាហារស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ផ្សារទំនើបនៅក្នុងក្រុងហូជីមិញ បានឃើញចំនួនអតិថិជនកើនឡើង បី ទៅ បួនដង បន្ទាប់ពីទីក្រុងបានប្រកាសរឹតត្បិតការធ្វើដំណើរបន្ថែមទៀត។ អ្នកនាំពាក្យរបស់ផ្សារទំនើប Aeon Vietnam បាននិយាយថា ថ្ងៃខ្លះទំនិញនៅក្នុងផ្សារអស់ពីធ្នើគ្មានសល់ ហើយអតិថិជនជាច្រើនតម្រង់ជួរនៅកន្លែងគិតលុយ។ ជាមួយគ្នានេះ ហាង Coopmart នៅ Nguyen Dinh Chieu និង Cong Quynh ស្ថិតក្នុងស្ថានភាពដូចគ្នាដោយមានអតិថិជនតម្រង់ជួរនៅខាងក្រៅ ខណៈហាងមីនីម៉ាត ហាងលក់គ្រឿងទេស និងអ្នកលក់តាមអ៉ីនធឺណេត