ល្អមែនទែន! កូនខ្មែរខេត្តព្រៃវែង ច្នៃសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗធ្វើជាវត្ថុតាំងលម្អ រកបានទាំងចំណូល និងជួយដល់បរិស្ថាន
អាជីវកម្ម September 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា យុវជនមួយរូបនៅខេត្តព្រៃវែងមានគំនិតច្នៃប្ ឌិតដោយយកកង់ឡាន និងកង់ម៉ូតូចាស់ៗមកផលិតជារបស់សម្រាប់តាំងលម្អ ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃមិនសូវមានអ្នកផលិតនោះឡើយ។

លោកសឿង សួគ៌ា ម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ព្រៃស្នៀតជើង ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់សិប្បកម្មតែម្តង។

លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូមកផលិត និងបានសម្រិតសម្រាំងយកគុណភាព ជាចម្បង។ លោក ចាប់យករបរនេះ ដោយសារតែការស្រឡាញ់ ហើយលោកបានខិតខំសិក្សាស្វែងយល់ពីបច្ចេកទេសផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយដោយសង្កេតឃើញថា នៅពេលបច្ចុប្បន្ននេះការកែច្នៃផលិត ផលតាំងលម្អដោយដៃមិនសូវមានអ្នកផលិត ណាមួយគឺអាចជួយកាត់បន្ថយផ្នែកបរិស្ថានផង ។

លោកបន្តថា សិប្បកម្មកែច្នៃកង់់ឡាន ម៉ូតូនេះ គឺបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយមានសមាជិកចំនួន ៥ នាក់ និងមានផលិតផលកែច្នៃរួមមាន៖ តុ កៅអី ផើងផ្កា ទោងរូបសត្វ និងផលិតផលផ្សេងៗសម្រាប់តាំងលម្អ តាមហាង គេហដ្ឋាន សាលារៀន និងរមណីយដ្ឋានជាដើម។

សំឡេង ៖ «មុខរបរនេះគិតថាជាមុខរបរថ្មី របស់យើងគិតថាមិនមែនជាសិប្បកម្មចំបើង របស់នេះអាចមានគុណភាពគួរសមដែរ ណាមួយជាមុខ របរថ្មីយើងអាចបង្កើតមុខរបរមួយទៀតនៅស្រុកយើងបាន ប្រសិនបើយើងដំណើរការបានល្អ មានគុណភាពល្អ មានគ្រឿងត្រឹមត្រូវអាចថាបានបង្កើតមុខរបរថ្មីបន្ថែមទៀត ណាមួយអាចជួយដល់បរិស្ថានផងនិយាយទៅជួយបានច្រើនផ្នែក»។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូម ចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើងផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជនដែលបានផលិត រួមទាំងចូលរួមថែរក្សាធនធាន បរិស្ថានផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន