ព័ត៌មានចុងក្រោយ
  • ក្រសួងសាធារណការ បន្តជំរុញឱ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសារធាណការ និងដឹកជញ្ជូន បានជំរុញធ្វើយ៉ាងណា ឱ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានបញ្ចប់ជាស្ថារពរ នៅពាក់កណ្តាលឆ្នាំ២០២២ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លង កាត់របស់ប្រជាពលរដ្ឋឱ្យកាន់ តែមានភាពងាយស្រួល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះ ត្រូវពង្រីកពី២គន្លង ទៅ ៤គន្លង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅ មកប្រកបដោយសុវត្ថិភាព ។ ឯកឧត្តមបានបន្តថា ក្រសួងនឹងពន្លឿនការសាង សង់ផ្លូវនេះ ដើម្បីជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ

  • ប្រជាជនវៀតណាម នាំគ្នាដាក់លក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារតែកូវីដរាតត្បាតប៉ះពាល់ដល់ហិរញ្ញវត្ថុ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ August 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមដែលរស់នៅទីក្រុង ហូជីមិញ និងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងលក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា លោក Quoc នាពេលថ្មីៗនេះបានលក់អាផាតមិនមួយនៅទីក្រុង Thu Duc ក្នុងតម្លៃខាតជាង ១៣៣ លានដុង (៥,៨៥៥ ដុល្លារ) ឬ ៥%។ គាត់និងប្រពន្ធរបស់គាត់បានចំណាយ ៣៥% នៃថ្លៃដើម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ៥៨% ដែលបង្ខំឱ្យពួកគេលក់អចលនទ្រព្យ។ ជាមួយគ្នានេះ លោក Tri នៅស្រុក Binh Chanh ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាដែរ

  • កសិករនៅក្នុងខេត្តមួយ ជោគជ័យលើការដាំដំណាំឫស្សីទំពាំងផ្អែម ដែលកំពុងមានត្រូវការខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារ ងាយស្រួលលក់ចេញ ហើយប្រមូលបានជាច្រើនតោនក្នុងមួយខែៗ។ លោក អ៊ំ រតនៈ កសិករ ដាំដុះដំណាំឬស្សីទំពាំងផ្អែម រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដោយសារទឹកចិត្តស្រឡាញ់លើការងារដាំដុះដំណាំកសិកម្ម លោកបានជ្រើសរើសការដាំដុះ ឬស្សីទំពាំងផ្អែមតាំងពីឆ្នាំ២០១៨មក លើផ្ទៃដីទំហំ១ហិកតាកន្លះ ដោយលោកយល់ថា ដំណាំប្រភេទនេះ មានតម្រូវការខ្ពស់លើទីផ្សារ ប្រមូលផលបានគ្រប់រដូវកាល និងឆាប់ទទួលបានផលមកវិញ ក្រោយពេលដាំដុះរួចត្រូវរង់ចាំពេលវេលាចន្លោះពី៨ខែឡើងទៅ អាចប្រមូលផលបានហើយ។ លោកបន្តថា សព្វថ្ងៃទំពាំងផ្អែម មានតម្រូវការខ្ពស់លើទីផ្សារ ដោយក្នុងមួយខែលោកអាចលក់ចេញទំពាំង

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា យោងតាមបទពិសោធន៍ដែលក្រសួងកសិកម្ម ទទួលបានកន្លងមក ឯកឧត្តម ចង់ចែករំលែកជូនសាធារណជន សាជាថ្មីម្តងទៀត ឲ្យបានជ្រាបពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ យោងតាមបទពិសោធន៍ដែលក្រសួងទទួលបានដូចបានបញ្ជាក់ជូនខាងលើ ឯកឧត្តម រដ្ឋមន្ត្រីសូមជម្រាបជូន​សាធារណជន​បានជ្រាបថា៖ ក្នុងករណីស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែ​ឈាន​ដល់​ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ប្រទេសថៃ កំពុងត្រៀមខ្លួនស្រូបយកភ្ញៀវទេសចរឥណ្ឌាឱ្យចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់ពីការឆ្លងកូវីដនៅឥណ្ឌាធូរស្បើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 30, 2021 Khmernote

    អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យលើកឡើងថា ប្រទេសថៃគួរតែផ្ដល់ការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលមកកម្សាន្ត បន្ទាប់ពីការឆ្លងមេរោគកូវីដនៅឧបទ្វីបនេះមានភាពប្រសើរឡើង ខណៈភ្ញៀវទេសចរឥណ្ឌាកំពុងចាប់ផ្តើមចូលទៅកម្សាន្តនៅប្រទេសផ្សេងទៀត។ លោកស្រី Cholada Siddhivarn ប្រធានការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង Mumbai បានលើកឡើងថា​ ទីផ្សារឥណ្ឌាគឺជាទីផ្សារធំទី៣ សម្រាប់វិស័យទេសចរណ៍ថៃក្នុងឆ្នាំ២០១៩ ដោយសារវាបានទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់ និងបង្កើនចំណូលចំនួន ៨០ ពាន់លានបាត។ លោកស្រីបានបន្តថា ទីផ្សារឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទេសចរចំនួន ២១,០០០ នាក់បង្កើតប្រាក់យ៉ាងតិច ៩៣៨ លានបាតនៅត្រីមាសទី៤ ក្រោមសេណារីយ៉ូល្អបំផុត ដែលសន្មត់ថាភ្ញៀវទេសចរឥណ្ឌាអាចចូលប្រទេសថៃក្រោមកម្មវិធី «sandbox» ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ព្រមទាំងជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងសំខាន់ៗចំនួន ៦ បន្តដំណើរកម្សាន្ត។

  • មិនគួរឲ្យជឿ! ខែនេះមានអ្នកឈ្នះមាសសុទ្ធ ៣តម្លឹងផុយៗពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong August 30, 2021 Khmernote

    មិនធម្មតាមែន! កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីកំពូលសំណាងមានតែមួយគត់ ដែលអាចឈ្នះមាស ឈ្នះលុយផុយៗ ងាយៗ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង។ នៅក្នុងខែសីហានេះ ត្រឹមតែ១ខែសោះមានអ្នកឈ្នះមាសសុទ្ធរហូតដល់៣តម្លឹង។ បងប្អូនគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងទាំងអស់អាចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ហើយមានឳកាសអាចឈ្នះលុយ ឈ្នះមាសបានគ្រប់ៗគ្នា។ ជាក់ស្តែងក្នុងខែសីហានេះ មានអ្នកតេចូលឈ្នះរង្វាន់ពីប៊ូសស្រ្តងជាច្រើននាក់ និងមានអ្នកឈ្នះមាសសុទ្ធរហូតដល់ទៅ៣នាក់ ស្មើរនិងមាសសុទ្ធ 3 តម្លឹង ដូចជា៖ អ្នកស្រីអូម ស៊ីយ៉ា ជាអ្នកខេត្តកំពង់ធំ អ្នកស្រី អេង អឿន ជាអ្នកភ្នំពេញ លោក អ៊ុង វិរៈ អ្នកខេត្តកំពង់ចាម។ ដើម្បីឈ្នះរង្វាន់ពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គ្រាន់តែតេចូលឆ្លើយសំណួរងាយៗ រួចជ្រើសរើសប្រអប់ចំនួន៥

  • ចិន បានផ្អាកការនាំចូល និងនាំចេញទាំងអស់នៅច្រកព្រំដែនមួយរបស់ខ្លួនជាមួយវៀតណាម ដោយសារមូលហេតុមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 30, 2021 Khmernote

    ប្រទេសចិន បានផ្អាកការនាំចូល និងនាំចេញទាំងអស់នៅច្រកព្រំដែនមួយរបស់ខ្លួនក្នុងខេត្ត Guangxi ជាមួយខេត្ត Lang Son របស់វៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីជាវិធានការបង្ការជំងឺរាតត្បាត។ យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិកក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម មន្រ្តីគយចិនបានបិទច្រកព្រំដែន Lung Vai របស់ខ្លួននៅខេត្ត Guangxi ជាមួយច្រកព្រំដែន Coc Nam នៅខេត្ត Lang Son ចាប់ពីម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍។ អាជ្ញាធរ Lang Son បាននិយាយថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះមិនមានកុងតឺន័រជាប់គាំងនៅច្រកព្រំដែន Coc Nam ទេ។

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៣ ជាមួយទំហំទឹកប្រាក់ជិត១៥លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 28, 2021 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគជិត ១៥ លានដុល្លារ និងបង្កើតការងារជាង ៤ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១ ក្រុមហ៊ុនSHINING FASHION INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លាន