កម្ពុជា នាំចេញម្រេចកើនឡើងជាង ៥០០% ក្នុងរយៈពេល ៨ខែឆ្នាំនេះ ទៅកាន់ ២០ប្រទេស
សេដ្ឋកិច្ច September 6, 2021 Khmernote

ដំណាំម្រេច ត្រូវបានដាំដុះនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជារួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តកែប។ ម្រេច កំពតត្រូវបានគេស្គាល់ច្រើនបំផុតជាមួយនឹងតម្លៃខ្ពស់ ហើយដាំនៅក្នុងភូមិសាស្ត្រខេត្តកំពត និងកែប។ ជាមួយគ្នានេះ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២១ នេះ ការនាំចេញដំណាំម្រេចកើនឡើងជាង ៥០០% ទៅកាន់ ២០ប្រទេស។

យោងតាមការរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%) ក្នុងនោះការនាំចេញរួមមាន ប្រទេសវៀតណាម ចំនួន ២៤ ៤៧៦,៦៨តោន ប្រទេសអាល្លឺម៉ង់ចំនួន ២៤៧តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសបារាំងចំនួន ២០,១៨តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៥,៩៨តោន កោះតៃវ៉ាន់ចំនួន ១៥,០៤តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន សាធារណរដ្ឋឆេកចំនួន ៦,១០តោន ប្រទេសជប៉ុនចំនួន ៣,៣០តោន ប្រទេសកូរ៉េចំនួន ៣,២៥តោន ប្រទេសរុស្ស៊ីចំនួន ២,៤០តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧តោន សហរដ្ឋអាមេរិកចំនួន ១,៧៥តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩តោន ចក្រភពអង់គ្លេសចំនួន ១,២៤តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០តោន ប្រទេសស្វីសចំនួន ០,៥៦តោន ប្រទេសកាណាដាចំនួន ០,៥២តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន៕

អត្ថបទ៖ លីនី