ព័ត៌មានចុងក្រោយ
  • ផ្លែស្រកានាគរបស់វៀតណាម និងកសិករដាំដុះដំណាំនេះ កំពុងជួបទុក្ខធំក្នុងរដូវប្រមូលផល ដោយសារជំងឺរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2021 Khmernote

    ជំងឺរាតត្បាតកូវីដ-១៩ បានបង្កការលំបាកដល់ដំណាំផ្លែស្រកានាគ រួមទាំងកសិករដែលដាំដុះដំណាំនេះ នៅក្នុងរដូវប្រមូលផល និងនាំចេញក្នុងពេលនេះ ខណៈប្រទេសចិនដែលមានចំនួនប្រហែល ៨០% នៃការនាំចេញផ្លែស្រកានាគសរុបរបស់វៀតណាម បានដាក់កំហិតការនាំចូលទំនិញនៅតាមច្រកព្រំដែនមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះដែរ សម្រាប់ទីផ្សារដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ជំងឺរាតត្បាតបានបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូន ហើយឈ្មួញកំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីតៃវ៉ាន់ ថៃនិងម៉ាឡេស៊ី។ ទោះបីជាយ៉ាងនេះក្ដី វៀតណាមកំពុងស្វែងរកវិធី ដើម្បីជ្រៀតចូលទីផ្សារថ្មីរួមទាំង អូស្ត្រាលីនិងជប៉ុន ដើម្បីដើម្បីពង្រីកទីផ្សារសម្រាប់ផ្លែស្រកានាគរបស់ខ្លួន លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនបាននិយាយថា កសិករនិងក្រុមហ៊ុនវៀតណាមគួរតែធានាវដ្តនៃការដាំដុះការប្រមូលផល និងការអភិរក្សដើម្បីដឹកជញ្ជូន និងនាំចេញ ដើម្បីរក្សាភាពស្រស់និងរសជាតិនៃផ្លែស្រកានាគ។លោកបន្តថា ពួកគេគួរតែបង្កើនការអនុវត្តបច្ចេកវិទ្យា ក្រោយការប្រមូលផលដើម្បីធានាគុណភាពផលិតផល។

  • កម្ពុជា បាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 3, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមាន ស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ទន្លេ ជាដើម ហើយការអភិវឌ្ឍន៍ទាំងនេះ នឹងឈានទៅដល់ការ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច សុខុមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ (The 6th Belt and

  • រយៈពេល ៦ខែឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2021 Khmernote

    រយៈពេល៦ខែឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ មានការកើនឡើង ៦.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណ៣៧លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ នេះ។ យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានចំនួន ១៦១,១៨៦,៣៣៨,០០០រៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹង ឆ្នាំ២០២០ សរុបចំនួន ១៥០,៨៩៨,៦៥៧,០០០ រៀល (ប្រមាណ ៣៧លានដុល្លារអាមេរិក)។ ដោយឡែក ប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន

  • កុំច្រលំទុរេននាំចូល! ទុរេនតំបន់អូសោមខេត្តពោធិ៍សាត់ អាចប្រមូលផលចន្លោះខែ៨និងខែ៩ ខុសគ្នាពីទុរេនខេត្តដទៃទៀត ​​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំទុរេននៅតំបន់អូសោម ខេត្តពោធិ៍សាត់ អាចប្រមូលផលបានពីចន្លោះខែសីហា និងខែកញ្ញា ដែលមានភាពខុសគ្នាពីទុរេន ខេត្តដទៃទៀត ដោយសារតំបន់នេះត្រជាក់មានភ្លៀងធ្លាក់ជាប្រចាំ។ លោកសុំ សុជាតិ ម្ចាស់ចម្ការបៃតង នៅក្នុងភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរដាំទុរេននេះអស់រយៈពេលជិត ១០ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី ខេត្តផ្សេងៗផងដែរ ។ លោកបានបន្ថែមថា ទុរេនអូសោមនេះ គឺខុសពីទុរេនខេត្តដទៃទៀត ដោយសារនៅតំបន់អូសោមមានភ្លៀងធ្លាក់ជាប្រចាំ ទើបធ្វើឱ្យមានការលំបាកក្នុងការថែទាំ និងប្រមូលផលយឺតជាងខេត្តដទៃទៀត ប៉ុន្តែទោះបីជាមានបញ្ហារឿងអាកាសធាតុយ៉ាងណា ក៏ដោយ ក៏រសជាតិនៅតែរក្សាបានភាពឈ្ងុយឆ្ងាញ់ដដែល។ លោកបន្តថា ទុរេនអូសោមនេះ

  • ទីក្រុងបាងកក ជាប់ឈ្មោះជាទីក្រុងល្អបំផុតសម្រាប់ «ធ្វើការងារ» ដោយសារលក្ខណៈពិសេសទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2021 Khmernote

    ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូល ជាទីក្រុងល្អបំផុតមួយសម្រាប់ «ធ្វើការងារ» នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងដោយគេហទំព័រ Holidu។ គេហទំព័របានធ្វើការវិភាគទៅលើកត្តាការងារ និងវិស្សមកាលនៅក្នុងប្រទេសជាង ១៥០ ។ ក្នុងនោះកត្តាការងាររួមមានការតភ្ជាប់ពីចម្ងាយ កន្លែងធ្វើការរួមគ្នា ការធ្វើដំណើរ និងការជួបជុំក្រោយពេលធ្វើការ ខណ៖កត្តាវិស្សមកាលរួមមាន ការស្នាក់នៅអាហារ បរិយាកាស ការទាក់ទាញភ្ញៀវទេសចរ។ ផ្អែកលើកត្តាទាំងនេះគេហទំព័របានបង្ហាញបញ្ជីឈ្មោះទីក្រុងកំពូលទាំង ៥ រួមមាន៖ ទីក្រុង​បាងកក​, ប្រទេស​ថៃ ,ញូវដេលីប្រទេសឥណ្ឌាទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់ ,ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ,ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងទីក្រុង Budapest

  • រយៈពេល ៨ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានចំនួនជិត ៦លានតោន ទៅកាន់ទិសដៅ ៦៦ ប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស បានចំនួនជិត៥ ៥៤៤ ៨៩៤ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦ តោនស្មើនឹង ៨៩,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨ តោន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កសិផលសំខាន់ៗដែលកម្ពុជាបាននាំចេញ រួមមាន:

  • ឱកញ៉ា ម៉ុង ឫទ្ធី ប្រាប់ពីមូលហេតុចំណាយលុយជាង ២លានដុល្លារ សង់ទំនប់ទឹក និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ យកទៅអោយ​ជ្រូកផឹក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 2, 2021 Khmernote

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ បានបង្ហាញរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយឯកឧត្តមបានចំណាយថិវកាជាង ២លានដុល្លារ ដើម្បីសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធយក ទៅឱ្យជ្រូកផឹក។ នៅក្នុងការបង្ហោះជាវិដេអូអំពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹក ឯកឧត្តមបានភ្ជាប់មកសំណេរដោយរៀបតរាប់ដូច្នេះថា៖ «នេះជា​វីដេអូ​ខ្លី​មួយ​ស្តីអំពី​ ការងារ​សាងសង់​ទំនប់ទឹក​ និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ សម្រាប់​អោយជ្រូកផឹក​ ដែលត្រូវ​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាជាង​ USD2,000,000,00 (ពីរលាន​ដុល្លារ​) ប្រហែល​ជា​ប្រិយមិត្ត​យេីង​ មាន​ចម្ងល់​ហេីយថាតេី​មានមូលហេតុអ្វី​ ចាំបាច់​ចំណាយ​ថវិការ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ យកទៅសាងសង់​ទំនប់ទឹក​និងអាង​ចម្រោះ​ទឹក​បរិសុទ្ធ​ យកទៅអោយ​ជ្រូកផឹកទៅ​វិញ​អីចឹង​ ?» ឯកឧត្តម បានបន្តរៀបរាប់ប្រាប់ពីមូលហេតុថា៖ «ដេីម្បី​សុវត្ថិភាព​ម្ហូប​អាហារ​ យេីងត្រូវ​គិត​ចាប់តាំងពី​បន្តពូជ​ រហូតដល់​លេីចាន​ម្ហូបតែម្តង​ បេីយេីង​មិនហ៊ាន​ចំណាយ​ថវិការ

  • ផ្សារទំនើបល្បីៗ របស់ថៃ Siam Paragon, Siam Center, Siam Discovery និង ICONSIAM ត្រៀមរួចរាល់ហើយដើម្បីបើកដំណើរការឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 1, 2021 Khmernote

    ផ្សារទំនើបល្បីៗ របស់ប្រទេសថៃរួមមាន Siam Paragon, Siam Center, Siam Discovery និង ICONSIAM ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរឡើងវិញ។ ការបើកដំណើរការឡើងវិញនេះ គឺគោរពតាមសេចក្តីប្រកាសថ្មីរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកដំណើរការឡើងវិញ ដើម្បីឱ្យប្រជាជនអាចស្តារជីវិតរស់នៅធម្មតារបស់ពួកគេតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ ក្រុមហ៊ុន OneSiam មេធំនៃផ្សារទំនើប Siam Paragon, Siam Center, Siam Discovery និង ICONSIAM ឥឡូវនេះបានត្រៀមខ្លួនបើកដំណើរការឡើងវិញហើយ ក្រោមវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ កម្រិតខ្ពស់បំផុត។ ផែនការបើកដំណើរការឡើងវិញត្រូវបានដាក់ចេញក្រោមគំនិត “ឆ្ពោះទៅមុខទាំងស្នាមញញឹម”