ព័ត៌មានចុងក្រោយ
  • ក្រសួងសាធារណការ កំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ កំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក និងត្រៀមដាក់ជូនរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងរៀបចំបញ្ចប់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា និងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោក ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើង ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ។ ឯកឧត្តមបានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីបណ្តាដៃគូអភិវឌ្ឍន៍ តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ

  • ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 23, 2021 Khmernote

    បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ។ ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែងនេះតែម្ដង។ ជម្រើសទីមួយ ប្រសិនបើយើងធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើយើងធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ នោះគេនឹងបាន ប្រទះនឹងរមណីយភាពជាច្រើនសម្បូរបែប។

  • ក្រសួងកសិកម្ម ជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ពង្រីកការចិញ្ចឹមបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំ និងជំរុញដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត ដោយត្រូវសហការជាមួយរដ្ឋបាលជលផល ធ្វើការបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹមជាមួយកសិករ បង្កើនបរិមាណបង្កងក្នុងស្រុក ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារ នាពេលបច្ចុប្បន្ន។ នៅថ្ងៃទី២១ ខែសីហានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារជំនាញអញ្ជើញចុះពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្របន្ថែមដល់ការចិញ្ចឹមបង្កងទឹកសាបអូស្រ្តាលី ឬបង្កងដង្កៀបក្រហម ដែលជាប្រភេទបង្កងពូជថ្មីឲ្យកាន់តែរីកចម្រើនថែមទៀត ។ បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាព និងបានជ្រាបអំពី ដំណើរការវិវឌ្ឍន៍រីកចម្រើនក្នុងកសិដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោក នរវិន្ទ

  • ប្រជាជនទីក្រុងហូជីមិញ នាំគ្នាសម្រុកទិញស្បៀងស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមរស់នៅទីក្រុង ហូជីមិញ​ បាននាំគ្នាសម្រុកទិញស្បៀងអាហារស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ផ្សារទំនើបនៅក្នុងក្រុងហូជីមិញ បានឃើញចំនួនអតិថិជនកើនឡើង បី ទៅ បួនដង បន្ទាប់ពីទីក្រុងបានប្រកាសរឹតត្បិតការធ្វើដំណើរបន្ថែមទៀត។ អ្នកនាំពាក្យរបស់ផ្សារទំនើប Aeon Vietnam បាននិយាយថា ថ្ងៃខ្លះទំនិញនៅក្នុងផ្សារអស់ពីធ្នើគ្មានសល់ ហើយអតិថិជនជាច្រើនតម្រង់ជួរនៅកន្លែងគិតលុយ។ ជាមួយគ្នានេះ ហាង Coopmart នៅ Nguyen Dinh Chieu និង Cong Quynh ស្ថិតក្នុងស្ថានភាពដូចគ្នាដោយមានអតិថិជនតម្រង់ជួរនៅខាងក្រៅ ខណៈហាងមីនីម៉ាត ហាងលក់គ្រឿងទេស និងអ្នកលក់តាមអ៉ីនធឺណេត

  • ទោះជួបវិបត្តិកូវីដ តែ CP All Plc ក្រុមហ៊ុនដ៏ធំរបស់ប្រទេសថៃនៅតែប្ដេជ្ញាបើកហាង 7-Eleven ថ្មី ៧០០សាខាទៀតនៅឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 21, 2021 Khmernote

    CP All Plc ដែលជាប្រតិបត្តិករហាងងាយស្រួល 7-Eleven នៅតែប្តេជ្ញាបើកហាងថ្មីប្រហែល ៧០០សាខាទៀតនៅឆ្នាំនេះ ជាមួយនឹងការចំណាយដើមទុន ១១.៥ -១២ ពាន់លានបាត បើទោះបីជាមានផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់នៃការរឹតត្បិតជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្នុងចំណោមការចំណាយសរុប ការពង្រីកហាងត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយប្រហែល ៣.៨ -៤ ពាន់លានបាត ខណៈការជួសជុលហាងដែលមានស្រាប់មានចំនួន ២.៤-២.៥ ពាន់លានបាត។ គួរឱ្យដឹងផងដែរថា CP All ប្រតិបត្តិការហាងចំនួន ១២,៧៤៣កន្លែង ហើយនៅឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបើកហាងងាយស្រួលថ្មីចំនួន ៣១១សាខា បើប្រៀបធៀបទៅនឹងហាងថ្មីចំនួន

  • អូស្ត្រាលី ផ្ដល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 21, 2021 Khmernote

    យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន តាមរយៈសារជាសម្លេងបានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានសម្រេចផ្ដល់ជំនួយ ៦៥លានដុល្លារ ដើម្បីគាំទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា ដែលបានប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែសីហា បញ្ជាក់ថា កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ (AIP)។ ជាមួយគ្នានេះ ប្រទេសអូស្រ្តាលី នឹងផ្ដល់ធនធានថ្មី ដើម្បីគាំទ្រកម្ពុជាធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Kang បានបញ្ជាក់ថា អូស្រ្តាលីគាំទ្រកម្ពុជាលើកិច្ចការមួយចំនួនទៀតដូចជា ការបង្កើតសួនកសិឧស្សាហកម្ម កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន

  • ក្រសួងកសិកម្ម កំពុងបន្តការចរចា ជាមួយភាគីចិនដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់បាន ដើម្បីជួយដល់បញ្ហាទីផ្សាររបស់កសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 21, 2021 Khmernote

    ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងកសិកម្មកំពុងបន្តការចរចាជាមួយភាគីចិន ដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់បាន ដែលជួយដល់បញ្ហាទីផ្សាររបស់កសិករ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលកិញនេះ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានស្នើសុំនាំចូលមៀនប៉ៃលិនទៅកាន់ប្រទេសចិន គឺតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដោយសារបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការយឺតយ៉ាវបន្តិចបន្តួច ហើយក្រសួងកសិកម្ម ក៏បានធ្វើសំណើតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យអគ្គរាជទូតកម្ពុជាជួយទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយជាបន្តបន្ទាប់ ដើម្បីឱ្យភាគីចិនគាំទ្រដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូច្នេះ គឺដើម្បីបកស្រាយជូនប្រជាកសិករពាក់ព័ន្ធនឹងការនាំចេញផ្លែមៀនប៉ៃលិនទៅក្រៅប្រទេស ខណៈដែលមានកសិករមួយចំនួនមានភាពងឿងឆ្ងល់ពីបញ្ហានេះ បន្ទាប់ពីដំណាំប្រភេទនេះ ជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ។ ឯកឧត្តម បានបន្តទៀតថា ក្នុងបរិការណ៍នេះ ក្រសួងកសិកម្មស្នើសុំការសហការពីវិស័យឯកជន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

  • ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សាងសង់សម្រេចលទ្ឋផលបាន ៨០ភាគរយហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 21, 2021 Khmernote

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បើគិតមកដល់ត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការសាងសង់ទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ ខណៈតាមកម្មវិធីការងារ ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបន្តថា ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។ គួររំលឹកថា ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឲ្យដំណើរការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី