ព័ត៌មានចុងក្រោយ
  • មន្ត្រីជាន់ខ្ពស់កសិកម្ម៖ អ្នកដាំមៀននៅកម្ពុជា អាចមានសង្ឃឹមជាថ្មីនាំចេញទៅថៃឡើងវិញ បន្ទាប់ពីចិនសម្រេចឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 19, 2021 Khmernote

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា កសិករដាំមៀននៅកម្ពុជាអាចមានសង្ឃឹមសារជាថ្មីនាំចេញទៅថៃ បន្ទាប់ពីចិនសម្រេចឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបាន។ នេះបើយោងតាមការចេញផ្សាយព័ត៌មានជាសម្លេងរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។ បើតាមឯកឧត្តម ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកដាំមៀននៅកម្ពុជា អាចមានសង្ឃឹមសារជាថ្មី ក្នុងការនាំចេញមៀនទៅថៃ បន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបានឡើងវិញ។ សូមបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋអ្នកដាំមៀននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញនូវក្ដីព្រួយបារម្ភចំពោះការខាតបង់របស់ពួកគាត់ ដោយសារមៀនដល់ពេលប្រមូលផល ស្រាប់តែមិនអាចនាំចេញទៅប្រទេសថៃបាន។ ខណៈដែលប្រទេសថៃ ដែលធ្លាប់នាំមៀនទៅទីផ្សារចិនជួបបញ្ហា

  • សម្តេចតេជោ ហ៊ុនសែន ណែនាំដល់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មបន្តដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិនស្រស់របស់កសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ថ្មីៗនេះសម្តេចបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅ ប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។ សម្តេចតេជោបញ្ជាក់ថា នៅពេលប្រមូលទិញបានសម្តេចនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ សម្តេចតេជោហ៊ុនសែនបញ្ជាក់ថា នេះជាវិធី ដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយការទិញនេះក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះស្រាយសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ សម្តេចតេជោហ៊ុនសែនក៏បានណែនាំឱ្យឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈអភិបាលខេត្ត បាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចម្ការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំង ប្រដាប់អាវុធឬរបស់ឧកញ៉ា

  • ប្រទេសថៃ ត្រូវការថវិកាចំនួន ៣០ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 19, 2021 Khmernote

    ទេសាភិបាលធនាគារកណ្តាលថៃបាននិយាយនៅថ្ងៃទី ១៦ ខែសីហានេះថា ប្រទេសថៃត្រូវការថវិកាចំនួន ១ទ្រីលានបាត (២៩,៩ ពាន់លានដុល្លារ) ដើម្បីធានាការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន។ លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានព្យាករថា ការគាំទ្រផ្នែកសារពើពន្ធចំនួន ១ ទ្រីលានបាតឬ ៧នៃផលិតផលក្នុងស្រុកសរុប គឺសមហេតុផល ទៅនឹងបញ្ហាដែលសេដ្ឋកិច្ចកំពុងជួបប្រទះ។ លោកបានមានប្រសាសន៍បន្ថែមថា បញ្ហា គឺអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ដោយការផ្ទុះឡើងនេះបានបង្កើត “ចន្លោះប្រហោងប្រាក់ចំណូល” ដ៏ធំនៅក្នុងសេដ្ឋកិច្ចថៃ ដោយការខាតបង់ប្រាក់ចំណូលត្រូវបានគេរំពឹងថា នឹងមានចំនួន ២,៦ ទ្រីលានបាត – ១,៨

  • Apple, Google និង Amazon មិនអាចផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅប្រទេសវៀតណាមបានទេ ដោយសារជំងឺកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានពន្យារពេលការផ្លាស់ប្តូរផលិតកម្មរបស់ Apple, Google និង Amazon ពីប្រទេសចិនទៅប្រទេសវៀតណាម ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យព្រំដែននិងការរឹតត្បិតការធ្វើដំណើរ។ អ្នកជំនាញមួយក្រុមដែលដឹងពីរឿងនេះបានប្រាប់សារព័ត៌មានជប៉ុន Nikkei ថា៖ ក្រុមហ៊ុនស្មាតហ្វូន Pixel 6 ដែលនឹងមចេញឆាប់ៗនេះ នឹងត្រូវផលិតនៅក្នុងប្រទេសចិន បើទោះបីជាក្រុមហ៊ុននេះមានគម្រោងផ្លាស់ប្តូរការផលិតទូរស័ព្ទនេះទៅភាគខាងជើងប្រទេសវៀតណាមកាលពីដើមឆ្នាំមុនក៏ដោយ។ ជាមួយគ្នានេះដែរ អ្នកជំនាញពីររូបទៀតបានប្រាប់សារព័ត៌មានថា Apple នឹងចាប់ផ្តើមផលិតកាស AirPods ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសចិន ជំនួសឱ្យប្រទេសវៀតណាមដូចការគ្រោងទុកពីមុន។ ក្រុមហ៊ុននេះមានគម្រោងផ្លាស់ប្តូរប្រហែល ២០% នៃការផលិត AirPod ថ្មីទៅកាន់ប្រទេសវៀតណាមនៅពេលក្រោយ។ លើសពីនេះ ផែនការរបស់

  • ចិន អនុញ្ញាតឱ្យថៃនាំចូលផ្លែមៀនឡើងវិញហើយ បន្ទាប់ពីដាក់ការហាមឃាត់កាលពី ៣ថ្ងៃមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 18, 2021 Khmernote

    សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនរបស់ប្រទេសថៃចំនួន ៥៦ ធ្វើការបន្តការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនកាលពីថ្ងៃទីថ្ងៃទី ១៧ ខែសីហា បន្ទាប់ពីបានដាក់ការហាមឃាត់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅដោយសារការចម្លងមេរោគ ជាមួយសត្វល្អិត នេះបើយោងតាមតាមក្រសួងពាណិជ្ជកម្ម។ លោកស្រី Mallika Boonmeetrakook ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលចិនបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន រៀបចំនិងវេចខ្ចប់ផ្លែមៀនចំនួន ៥៦ ដែលបានកត់ត្រានៃការឆ្លងសត្វល្អិត។ ក្រុមហ៊ុនទាំងនេះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុន រៀបចំ និងវេចខ្ចប់មៀនចំនួន ៧៥ ដែលត្រូវបានហាមឃាត់កាលពីមុននិងថ្មីៗនេះ ខណៈក្រុមហ៊ុនចំនួន

  • JICA ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន បន្តគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងខេត្តចំនួន ៤នៅក្នុងកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា (JICA) បន្តគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ និងកំពត។ កាលពីថ្ងៃទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ លោក ម៉ែន ភារម្យ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមការងារ បានជួបប្រជុំពិភ្សាជាមួយក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិប្រទេសជប៉ុន (JICA) និងតំណាងមន្ទីរទេសចរណ៍ក្នុងគោលដៅគម្រោង ដើម្បីពិភាក្សាលម្អិតលើការគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងខេត្តកំពង់ឆ្នាំ ពោធិសាត់ កំពង់ស្ពឺ និងកំពត តាមរយៈគម្រោងរយៈពេលខ្លីរួមមាន៖ (១)

  • គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ២០២១ ការដាំដុះស្រូវវស្សានៅកម្ពុជា សម្រេចបានស្ទើរតែ១០០ភាគរយហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ២០២១នេះ ការដាំដុះស្រូវវស្សារបស់កសិករសម្រេចបាន ស្ទើរតែ ១០០ភាគរយហើយ ដែលមានល្បឿនលឿនជាងឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ដូចជា ភ្ជួររាស់ ដកស្ទូង មានល្បឿនលឿនជាងឆ្នាំ២០២០កន្លងទៅ ដោយសារកត្តាធម្មជាតិអំណោយផល មាន ភ្លៀងធ្លាក់ដើមរដូវវស្សា ដែលធ្វើឱ្យកសិករប្រញាប់ប្រញាល់ក្នុងបង្កបង្កើនផលស្រូវឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះពាក់ព័ន្ធនឹងការបង្កបង្កើនផលស្រូវ ប្រជាកសិករភាគច្រើន បានងាកទៅប្រើប្រាស់គ្រឿងយន្តកសិកម្ម ដោយបានកាត់បន្ថយការប្រើកម្លាំងមនុស្ស គោ ក្របី

  • វៀតណាម ជាអ្នកទិញផ្លែស្វាយធំជាងគេនៅកម្ពុជា ខណៈ៧ខែនៃឆ្នាំនេះ វៀតណាមនាំចូលស្វាយកម្ពុជាចំនួន ១៤ម៉ឺនតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា វៀតណាមជាអ្នកទិញផ្លែស្វាយធំជាងគេនៅប្រទេសកម្ពុជា។ ជាក់ស្ដែងក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤ ម៉ឺនតោន ឬ ស្មើនឹង ៨៦.៨% នៃការនាំចេញផ្លែឈើសរុបរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ដោយដកស្រង់ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ការិយាល័យពាណិជ្ជកម្មវៀតណាមបាននិយាយថា ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយចំនួន ១៦១,២២៨ តោននៅចន្លោះខែមករា និងកក្កដា ដែលកើនឡើង ២៤៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះក្រៅពីផ្លែស្វាយស្រស់ កម្ពុជាបាននាំចេញដំណាប់ស្វាយចំនួនជិត ១៣,៥២៥ តោនក្នុងនោះមាន ៧៧ តោនទៅវៀតណាម ១,០០០ តោនទៅថៃ និង ១១,០០០