ព័ត៌មានចុងក្រោយ
  • គួរឱ្យសរសើរ! ផ្តើមចេញពីមុខរបរស៊ីឈ្នួលដាំត្រសក់ឱ្យគេ ឃើញគេដាំបានទិន្នផលខ្ពស់ សម្រេចចិត្តដាំខ្លួនឯងមានអីជោគជ័យបានផលគាប់ប្រសើរ លក់ទៅកាន់ទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងខេត្តឧត្តរមានជ័យ ទើបបញ្ចប់ការងារប្រមូលផល ដំណាំត្រសក់ផ្អែម លក់ទៅកាន់ទីផ្សារដោយបានផលគាប់ប្រសើរ និងមានតម្លៃសមរម្យ។ ផ្តើមចេញពីមុខរបរស៊ីឈ្នួលដាំត្រសក់ឱ្យគេ ទទួលបានទិន្នផលខ្ពស់ ក៏សម្រេចចិត្ត ងាកមកចាប់ផ្តើមការងារដាំដុះដោយខ្លួនឯងផ្ទាល់ លោកសង សុភ័ក្រ អាយុ៣៥ឆ្នាំ ជាកសិករមួយរូប រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកចាប់យក មុខរបរដាំដំណាំត្រសក់ផ្អែមលក់ រយៈពេលជាង៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានដាំត្រសក់ផ្អែមវិលជុំ និងទើបបញ្ចប់ការងារប្រមូលផលត្រសក់នេះបានចំនួន២ថ្ងៃប៉ុណ្ណោះ។ លោកបន្តថា ត្រសក់ផ្អែមដែលបានដាំនេះ មានទំហំផ្ទៃដីកន្លះហិកតា ប្រមូលផលមកវិញបានជិត៥តោន អាចលក់ចេញបានតម្លៃ៣០០០ រៀលក្នុងមួយគីឡូក្រាម និងមិនមានបញ្ហាប្រឈមរឿងលក់ចេញឡើយ ព្រោះថាលោកសម្រេចចិត្តជ្រើសរើសការដាំលក្ខណៈជាបណ្តុំ បែង

  • Miss Grand Japan 2020 ជួយផ្សព្វផ្សាយផលិតគ្រាប់ស្វាយចន្ទីកម្ពុជា នៅប្រទេសជប៉ុន ខណៈរដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយឥតសំណងដើម្បីពង្រឹងសង្វាក់ និងតម្លៃគ្រាប់ស្វាយចន្ទី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2021 Khmernote

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានអះអាងថា កញ្ញា រូរី សាជី ( Ruri Saji) Miss Grand Japan 2020 ជប៉ុន បាននិងកំពុងតែជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុននៅក្នុងទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមបទយកការណ៍ដែលចេញដោយក្រសួងព័ត៌មាន។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសង្ឃឹមថាគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងកាន់តែមានប្រជាប្រិយភាពនៅលើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីបានការជួយផ្សព្វផ្សាយពីបវកញ្ញាជប៉ុនសម្រាប់កម្មវិធី Miss Grand Japan 2020 ។ ឯកឧត្តមបានបញ្ជាក់កាលពីពេលថ្មីៗនេះថា “សកម្មភាពផ្សព្វផ្សាយផលិផលគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន

  • ក្រសួងសាធារណការ សាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់តម្លៃ ៥៨ម៉ឺនដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់មានទំហំសរុប ១៨ម៉ែត្រគុណនឹង ២៥ម៉ែត្រ និងកម្ពស់ ២ជាន់ បន្ទាប់ពីទទួលជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េចំនួន ៥៨ម៉ឺនដុល្លារអាមេរិក។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ដែលធ្វើឡើងដើម្បីគាំទ្រដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែសីហា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូនផង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននិស្សិតជំនាន់ទី១

  • គម្រោងទេសចរណ៍ «Phuket sandbox» បង្កើតចំណូល ៣០លានដុល្លារសម្រាប់សេដ្ឋកិច្ចភូកេត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 16, 2021 Khmernote

    យោងតាមលោក Thanusak Pheungdet សភាពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា កម្មវិធី «Phuket sandbox» បានទាក់ទាញភ្ញៀវទេសចរបរទេសជាង ១៩,០០០ នាក់និងបង្កើតចំណូលជាង ១ពាន់លានបាតសម្រាប់ខេត្តនេះ។ លោកបានបន្តថា ភ្ញៀវទេសចរបរទេសប្រហែល ៤,០០០ នាក់បានត្រលប់ទៅផ្ទះវិញហើយ ខណៈប្រហែល ១៥,០០០នាក់កំពុងស្នាក់នៅភូកេត ដោយស្នាក់នៅក្នុងសណ្ឋាគារពី ៧,០០០ ទៅ ៨,០០០ បន្ទប់ និងបានបង្កើតចំណូលជាង ១ ពាន់លានបាត (ប្រមាណ ៣០លានដុល្លារ) សម្រាប់អាជីវកម្មក្នុងស្រុក។ ជាមួយគ្នានេះ លោកបាន​បន្ថែមថា សហគ្រិននៅភូកេតមានគម្រោងរៀបចំសកម្មភាពផ្សេងៗដើម្បីទាក់ទាញភ្ញៀវបរទេសក្រៅពីភ្ញៀវទេសចរបែបកម្សាន្តដូចជា ព្រឹត្តិការណ៍កីឡា សន្និបាត

  • វៀតណាម ក្លាយជាទីផ្សារនាំចេញផលិតផលមីកញ្ចប់ធំជាងគេទី៣ របស់ពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញផលិតផលមីកញ្ចប់ធំជាងគេទី៣ របស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ជាង ៧.០៣ ពាន់លាននាក់កាលពីឆ្នាំ២០២០ កើនឡើងពីរដងពីឆ្នាំ២០១៩។ នេះគឺជាការកើនឡើង ២៩%ពីឆ្នាំ ២០១៩ និងជាកំណត់ត្រាថ្មីសម្រាប់ប្រទេស នេះបើយោងតាមទិន្នន័យពីសមាគមមីកញ្ចប់ពិភពលោក (WINA)។ ប្រភពដដែលបានឱ្យដឹងថា តួលេខចុងក្រោយនេះមានន័យថា វៀតណាមមានប្រហែល ៦% នៃការផ្គត់ផ្គង់ផលិតផលមីកញ្ចប់នៅលើពិភពលោក។ ប្រទេសនេះឈរនៅពីក្រោយប្រទេសចិន ជាមួយនឹងការផ្គត់ផ្គង់ដល់អ្នកចំនួន ៤៦.៣៥ ពាន់លាននាក់ និងឥណ្ឌូនេស៊ីជាមួយនឹងការ ១២.៦៤ ពាន់លាននាក់ ខណៈពេលដែលប្រទេសឥណ្ឌា និងជប៉ុន គឺជាអ្នកប្រើប្រាស់ផលិតផលមីកញ្ចប់កំពូលទាំង ៥ នៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃការប្រើប្រាស់មីកញ្ចប់នៅវៀតណាម បានកើតឡើងខណៈដែលប្រទេសនេះបានដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុនដោយបង្ខំឲ្យប្រជាជនស្នាក់នៅផ្ទះ

  • ចិន ដាក់បំរាមហាមឃាត់ការនាំចូលគ្មានកំណត់លើផ្លែមៀនរបស់ប្រទេសថៃ ដោយសារការចម្លងមេរោគ ជាមួយសត្វល្អិតចង្រៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2021 Khmernote

    យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានឱ្យដឹងថា ប្រទេសចិនបានដាក់បំរាមហាមឃាត់ការនាំចូលគ្មានកំណត់លើផ្លែមៀនរបស់ប្រទេសថៃ ដោយសារការចម្លងមេរោគ ជាមួយសត្វល្អិត។ ប្រភពដដែលបានឱ្យដឹងថា ការហាមឃាត់នេះត្រូវបានកំណត់ឱ្យចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ម្សិលមិញនេះ។ លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលចិន បានអនុម័តការហាមឃាត់នេះ ដោយសារតែសត្វល្អិតចង្រៃ ត្រូវបានគេរកឃើញក្នុងចំណោមការនាំចេញផ្លែមៀនរបស់ថៃ។ លោកបានបន្តថា នាយកដ្ឋានបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មនៅប្រទេសចិន ដើម្បីស្វែងរកការពន្យាពេលចំពោះការហាមឃាត់នេះដោយសារតែវាត្រូវបានដាក់ចេញក្នុងពេលលឿនពេក ភាគីថៃត្រៀមមិនទាន់។ គួរបញ្ជាក់ផងដែរថា តាមប្រសាសន៍លោក Somdet ប្រសិនបើការចរចាបរាជ័យការនាំចេញផ្លែមៀនថៃ នឹងរងផលប៉ះពាល់ ព្រោះការនាំចេញមៀនថៃ ៧០ ទៅ ៨០% ត្រូវបានកំណត់សម្រាប់ប្រទេសចិន។ ដូច្នេះហើយប្រសិនបើបារាជ័យ នាយកដ្ឋាននឹងស្វែងរកទីផ្សារសក្តានុពលនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត

  • ឧស្សាហកម្មអាកាសចរណ៍ឥណ្ឌូនេស៊ី កំពុងជួបប្រទះការលំបាកខ្លាំង ខណៈពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 14, 2021 Khmernote

    ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី កំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយសារភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការផ្តល់ដំណោះស្រាយ និងផ្ដល់ជំនួយដល់ក្រុមហ៊ុន នេះបើយោងតាមលោក Agus Pambagio អ្នកសង្កេតការណ៍គោលនយោបាយសាធារណៈ។ បើតាមការលើកឡើងរបស់លោក Agus ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូនេស៊ីដូចជា Garuda Indonesia និង Citilink, Sriwijaya រួមទាំង NAM និង Lion Air Group ក៏ត្រូវប្រឈមមុខនឹងកាតព្វកិច្ចហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចពីស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុកនិងអន្តរជាតិ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះឈានដល់ក្ស័យធន។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Garuda Indonesia (GIAA), Lion Air និង Batik

  • ហ្វីលីពីន បន្តហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសទាំង ១០នេះ ចូលក្នុងប្រទេស ដោយសារបារម្ភខ្លាចឆ្លងវីរុសកូវីដ-១៩ ប្រភេទ Delta ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 14, 2021 Khmernote

    អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោក Harry Roque បានប្រកាសថា ប្រទេសហ្វីលីពីន នឹងពន្យារការហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសចំនួន ៩ ផ្សេងទៀត ចូលមកក្នុងប្រទេសហ្វីលីពីន រហូតដល់ចុងខែសីហានេះ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានយល់ព្រមលើសំណើរបស់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដើម្បីពន្យារការហាមឃាត់អ្នកទេសចរមកពី ១០ ប្រទេសចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមគ្រប់គ្រងចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយនៅថ្ងៃទី១២ ខែសីហា គឺជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះលើសពី ១២,០០០ករណី។ មិនតែប៉ុណ្ណោះ តំបន់ទីប្រជុំជន