អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា គណៈកម្មាធិការគោលនយោបាយ និងរដ្ឋបាលស្រូវជាតិប្រទេសថៃ នៅថ្ងៃច័ន្ទនេះបានអនុម័តថវិកាចំនួន ៨៩ ពាន់លានបាត (២.៦៦ពាន់លានដុល្លារ) ដើម្បីធានាតម្លៃស្រូវសម្រាប់ដំណាំឆ្នាំនេះ (២០២០-២០២១) ។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធឺណេតនៅថ្ងៃច័ន្ទនេះ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រយុទ្ធ ចានអូចា បានប៉ាន់ប្រមាណថា ថវិកានេះ នឹងជួយដល់កសិករធ្វើស្រែចំនួន ៤.៦៩ លានគ្រួសារ។ ជាមួយគ្នានេះដែរ ដើម្បីទទួលបានសិទ្ធិក្នុងការធានាតម្លៃស្រូវរបស់ពួកគេ ស្រូវត្រូវមានសំណើមតិចជាង ១៥% ខណៈកសិករត្រូវចុះឈ្មោះជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣១ ខែតុលា (ឬថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១ ដល់ថ្ងៃទី ២៨ ខែកុម្ភះឆ្នាំ ២០២២ សម្រាប់កសិករនៅភាគខាងត្បូង)។ បន្ទាប់មក ប្រាក់នឹងត្រូវផ្ញើទៅគណនីរបស់កសិករ ដោយធនាគារកសិកម្មនិងសហករណ៍កសិកម្មចាប់ពីថ្ងៃទី ១៥ ខែតុលាតទៅ។
គួរឱ្យដឹងដែរថា ព័ត៌មានលម្អិតនៃគ្រោងការណ៍នេះមានដូចជា៖
– អង្ករ Hom Mali ដែលមិនទាន់កិនរួចដែលដាំនៅតំបន់ភូមិភាគឦសានត្រូវបានធានាក្នុងតម្លៃ ១៥,០០០ បាតក្នុងមួយតោនដែលអាចកំណត់បាន ១៤ តោនក្នុងមួយគ្រួសារ។
– អង្ករ Hom Mali ដែលមិនទាន់កិន បានដាំដុះនៅកន្លែងផ្សេងត្រូវបានធានាក្នុងតម្លៃ ១៤,០០០ បាតក្នុងមួយតោនដោយកំណត់ត្រឹម ១៦ តោនក្នុងមួយគ្រួសារ។
– អង្ករសម្រូបមិនទាន់កិនត្រូវបានធានាក្នុងតម្លៃ ១០,០០០ បាតក្នុងមួយតោនដែលកំណត់ត្រឹម ៣០ តោនក្នុងមួយគ្រួសារ។
– អង្ករ Pathum Thani ដែលមិនទាន់កិនរួចត្រូវបានធានាក្នុងតម្លៃ ១១,០០០ បាតក្នុងមួយតោនដែលកំណត់ត្រឹម ២៥ តោនក្នុងមួយគ្រួសារ។
– អង្ករដំណើបមិនទាន់កិនត្រូវបានធានាក្នុងតម្លៃ ១២,០០០ បាតក្នុងមួយតោន ដែលអាចកំណត់បាន ១៦តោនក្នុងមួយគ្រួសារ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


